ភ្នំពេញ៖ ថ្មីៗនេះលោក សុខ ចាន់ផល ទើបតែបោះពុម្ភផ្សាយស្នាដៃប្រលោមលោកថ្មីរឿង “លម្អងដួងចិត្ត” ដែលនិយាយអំពីការស្វែងរកខ្លួនឯង និងក្ដីស្រមៃជាគោលដៅនៃការបង្ហាញក្ដីស្រលាញ់ ។ អ្នកនិពន្ធរូបនេះ បញ្ជាក់ពីក្ដីស្រមៃរបស់ខ្លួនឯងផ្ទាល់តាមរយៈស្នាដៃប្រលោមលោកនឹងអាចចូលរួមជួយមនុស្សនៅជុំវិញខ្លួនឱ្យសម្រេចបានក្ដីស្រមៃរបស់ពួកគេ ។ ស្នាដៃនិពន្ធថ្មីនេះ មានរូបារម្មណ៍សិល្បៈទាក់ចិត្តអ្នកអានឱ្យចូលតួតាមសាច់រឿង ដោយសារវាជាប្រលោមលោកផ្អែកលើបទពិសោធន៍អ្នកនិពន្ធផ្ទាល់ ។

លោក សុខ ចាន់ផល បានលើកឡើងថា មូលហេតុចម្បងដែលធ្វើឱ្យលោកតែងរឿងនេះឡើង គឺចង់បង្ហាញថា នៅទីណាមិនសំខាន់ យើងក៏នៅតែអាចធ្វើកិច្ចការដ៏សំខាន់ ដើម្បីកសាងពិភពលោកឱ្យកាន់តែស្រស់បំព្រង ពោលគឺតួអង្គក្នុងរឿងស្រាប់តែរកឃើញនូវក្ដីស្រមៃរបស់ខ្លួននៅក្នុងព្រៃ ។

“ប្រលោមលោកនេះផ្អែកលើបទពិសោធន៍ខ្ញុំផ្ទាល់ ពីព្រោះខ្ញុំជាមនុស្សម្នាក់តែងតែស្វែងរកខ្លួនឯងជានិច្ច ! ជាក់ស្ដែងមនុស្សគ្រប់គ្នាសុទ្ធតែមានក្ដីស្រមៃ ដូច្នេះបើម្នាក់ៗដណ្ដើមតែក្តីស្រមៃរៀងៗខ្លួនបែបនេះ មនុស្សគ្រប់គ្នាគឺដូចតែគ្នាប៉ុណ្ណោះ ។ ប៉ុន្តែនៅពេលដែលយើងឈប់សម្លឹងមើលអ្នកដទៃ ហើយប្ដូរការគិតមកជួយសម្រេចក្ដីស្រមៃរបស់ពួកគេ ក៏ខ្ញុំចាប់ផ្ដើមសប្បាយចិត្តជាង… »
លោក សុខ ចាន់ផល

អ្នកនិពន្ធដែលមានបទពិសោធន៍ជាច្រើនឆ្នាំរូបនេះ បានបន្តថា សាច់រឿងមួយនេះបានបង្ហាញអំពីទឹកចិត្តមេត្តារបស់គ្រូបង្រៀន ដែលមានក្ដីស្រលាញ់ដ៏បរិសុទ្ធ ហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួន មករួមសុខទុក្ខ សើចយំ ជាមួយនឹងក្មេងៗព្រៃភ្នំដ៏អភ័ព្វ ប៉ុន្តែគាត់ចង់ប្រាប់មិត្តអ្នកអានថា គាត់កំពុងតែទទួលភាពស្កប់ស្កល់ និងរកឃើញនូវបុព្វហេតុជីវិត ដើម្បីរស់ជាមនុស្សម្នាក់ ។
លោក សុខ ចាន់ផល និយាយថា មនុស្សចេះតែមិនព្រមទទួលយកអ្វីដែលខ្លួនមាន ហើយក្ដីស្រមៃហាក់ចេះតែមិនទាន់មកដល់ ។ បើគង់តែរស់នៅដដែល ហេតុអ្វីមិនព្រមរស់នៅដោយមានក្ដីសុខនៅក្នុងពេលនេះតែម្ដងទៅ? លោកបានបញ្ជាក់ថា ក្ដីស្រមៃត្រូវតែមានប្រយោជន៍ ជាជាងគ្រាន់តែដើម្បីផ្គាប់អារម្មណ៍ខ្លួនឯង ។
អ្នកនិពន្ធដែលមានដើមកំណើតនៅខេត្តកំពង់ចាមរូបនេះ បានបន្ថែមថា ប្រលោមលោកនេះដំបូងជាអត្ថបទភាពយន្ត ប៉ុន្តែលោកត្រូវកែសម្រួលឡើងវិញសម្រាប់បោះពុម្ពចេញជាសៀវភៅប្រលោមលោក ហើយការតែងនិពន្ធរឿងនេះចំណាយពេលប្រហែល ៣ខែទើបរួចរាល់ ។ គួរបញ្ជាក់ផងដែរថា អ្នកនិពន្ធ សុខ ចាន់ផល ជ័យលាភីអ្នកនិពន្ធអាស៊ីអាគ្នេយ៍ឆ្នាំ២០១៣ (SEA Write Award 2013) ។ លោកបានចេញផ្សាយសៀវភៅមួយចំនួនដូចជា សង្សារ ១៤ថ្ងៃ យល់សប្តិ ទៅទីណាមិនសំខាន់ សំខាន់ទៅដើម្បីអ្វី? លម្អងដួងចិត្ត និងស្នាដៃផ្សេងទៀត ។ ចំណែកឯនៅថ្ងៃអនាគត បើអាច លោក សុខ ចាន់ផល មានគោលបំណងចង់រស់នៅជាមួយធម្មជាតិ ដោយដាំដំណាំ ដាំដើមឈើ និងនៅកន្លែងមួយស្ងាប់ស្ងាត់បែបព្រៃភ្នំ ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2025
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2023
វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2026
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសផ្តល់អាហារូបករណ៍១០០% ព្រមជាមួយកន្លែងស្នាក់នៅ ដល់កូនៗវីរៈកងទ័ព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាសផ្តល់អាហារូបករណ៍១០០%
ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/06/2023
វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...
ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2024
ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...
ក្រសួងអប់រំជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2025
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...





























