បណ្ឌិត ឃ្លាំង សុវណ្ណ ៖ គ្រឹះស្ថានសិក្សាឯកជនជាដៃគូពង្រឹងប្រសិទ្ធភាពក្នុងវិស័យអប់រំនៅកម្ពុជា

ភ្នំពេញ៖ បច្ចុប្បន្នគ្រឹះស្ថានសិក្សាឯកជនកំពុងដើរតួនាទីយ៉ាងសំខាន់ចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ។ ភាពជាដៃគូក្នុងការអប់រំ និ​ង​បណ្តុះ​បណ្តា​ល​រវាងគ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សាសាធារណៈ​នេះ ត្រូវទំនាក់ទំនងគ្នាទៅវិញទៅមកស្របតាមយុទ្ធសាស្ត្រ​កំណែទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា ។ នៅក្នុងសន្និសីទជាតិលើកទី១ ស្ដីពីការប្រឹក្សាគរុកោសល្យ កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ បណ្ឌិត ឃ្លាំង សុវណ្ណ ទីប្រឹក្សាអប់រំនៃសាលារៀនបញ្ញាវន្តអង្គរ មានប្រសាសន៍ថា គ្រឹះស្ថានឯកជនមានតួនាទីប្រាំមួយចំណុចក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមានប្រសិទ្ធភាពក្នុងវិស័យអប់រំ ។

បណ្ឌិត ឃ្លាំង សុវណ្ណ ទីប្រឹក្សាអប់រំនៃសាលារៀនបញ្ញាវន្តអង្គរ មានប្រសាសន៍បញ្ជាក់ថា តួនាទីគ្រឹះស្ថានឯកជន រួមមាន រៀបចំថ្នាក់រៀនគរុសិស្ស ចែករំលែកបទពិសោធ ចំណេះដឹង និងធនធានអប់រំដល់គ្នា បង្កើតនិងអនុវត្តគម្រោងស្រាវជ្រាវ ពង្រីកបណ្ដាញអប់រំប្រឹក្សាគរុកោសល្យតាមគ្រឹះស្ថានសិក្សាឯកជន កាត់បន្ថយគម្លាតស្ដង់ដារអប់រំក្នុងគ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សាសាធារណៈ ព្រមទាំងចូលរួមផ្សព្វផ្សាយនិងពង្រីកវិសាលភាព ។

១. រៀបចំថ្នាក់រៀនគរុសិស្ស​ ៖ ត្រូវមានថ្នាក់រៀនសម្រាប់គរុនិស្សិត NGPRC ចុះកម្មសិក្សាប្រឹក្សាគរុកោសល្យជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ សាលារៀនបញ្ញាវន្តអង្គទទួលគរុនិស្សិតមកពីមជ្ឈមណ្ឌលស្រាវជ្រាវគរុនិស្សិតជំនាន់ថ្មី ដើម្បីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់លោកគ្រូ អ្នកគ្រូ និងបុគ្គលោកអប់រំ ។

២. ចែករំលែកបទពិសោធ ចំណេះដឹង និងធនធាន ៖ គ្រឹះស្ថានសិក្សាឯកជន គរុនិស្សិត មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគរុកោលសល្យជំនាន់ថ្មី មានតួនាទីចែករំលែកចំណេះដឹងធនធានអប់រំ ចំណេះដឹង ដើម្បីពង្រឹងប្រសិទ្ធភាពអប់រំ ។ ទន្ទឹមនឹងនេះ បុគ្គលិកសិក្សាត្រូវផ្លាស់ប្ដូរបទពិសោធន៍ ផ្ដល់អនុសាសន៍សម្រាប់កិច្ចសហប្រតិបត្តិការកែតម្រូវ ដើម្បីអនុវត្តឡើងវិញឱ្យបានសមស្របតាមទិសដៅអប់រំរបស់ក្រសួង ។

៣. បង្កើត និងអនុវត្តគម្រោងស្រាវជ្រាវ ៖ ត្រូវបង្កើតនិងអនុវត្តគម្រោងស្រាវជ្រាវ គម្រោងអភិវឌ្ឍផ្សេងៗ និងសិក្ខាសាលាអប់រំជាតិ និងអន្តរជាតិរួមគ្នា ។ លើសពីនេះ ពង្រឹងចំណេះដឹង និងជំនាញគរុកោសល្យ សមត្ថភាព និងភាពជាអ្នកដឹកនាំតាមការអប់រំបែបឌីជីថល ។

៤. ពង្រីកបណ្ដាញអប់រំប្រឹក្សាគរុកោសល្យតាមគ្រឹះស្ថានសិក្សាឯកជន ៖ ជំរុញឱ្យមានសកម្មភាពពង្រីកបណ្ដាញអប់រំប្រឹក្សាគរុកោសល្យក្នុងចំណោមគ្រឹះស្ថានសិក្សាឯកជន ។ ទន្ទឹមនឹងនេះ វិស័យឯកជនដើរតួនាទីសំខាន់ក្នុងជំរុញឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន ។ ដោយឡែក វិស័យឯកជនធ្វើយ៉ាងណាជំរុញឱ្យគុណភាពអប់រំនៅកម្ពុជាមានភាពល្អប្រសើរបន្ថែមទៀត ។

៥. កាត់បន្ថយគម្លាតស្ដង់ដារអប់រំក្នុងគ្រឹះស្ថានសិក្សាឯកជន និងសាធារណៈ៖ ចាប់ផ្ដើមធ្វើការរួមគ្នាទាំងវិស័យឯកជន និងសាធារណៈ ឬគ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សារដ្ឋ នឹងចូលរួមចំណែកកាត់បន្ថយគម្លាតស្ដង់ដារអប់រំ ។  ការកាត់បន្ថយគម្លាតស្ដង់ដារអប់រំជួយឱ្យការអប់រំខិតជិតគ្នា និងគ្មានវិសមភាពចំពោះគ្នា ។ ទន្ទឹមនឹងនេះ យន្តការរវាងគ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសាធារណៈ ឬតាមយន្តការមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីធ្វើឱ្យគម្លាតស្ដង់ដារអប់រំកាន់តែតូច ។

៦. ផ្សព្វផ្សាយ និងពង្រីកវិសាលភាព ៖ ចូលរួមផ្សព្វផ្សាយ និងពង្រីកវិសាលភាពសហគមន៍សិក្សាវិជ្ជាជីវៈសម្រាប់គ្រូប្រឹក្សាគរុកោសល្យ (PLC) ដែលជាយន្តការថ្មីមួយដើម្បីជំរុញប្រសិទ្ធភាពវិស័យអប់រំនៅកម្ពុជា ។ ទន្ទឹមនឹងនេះ តាមរយៈការចុះកម្មសិក្សារបស់គរុនិស្សិត នៅសាលាបញ្ញាវន្តអង្គរអាចវាយតម្លៃបានថា មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC) បានបណ្ដុះបណ្ដាលនិស្សិតប្រកបដោយគុណភាពខ្ពស់ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)