មកដឹងពីបន្លែ៣ប្រភេទ ដែល​មានជាតិប្រូតេអ៊ីនខ្ពស់

ជារឿយៗអ្នកដែលទម្លាប់សម្រកទម្ងន់ដើម្បីពង្រឹងរាងកាយឱ្យមានសុខភាពល្អ គឺមិនមែនកាត់បន្ថយទំហំអាហារជាកត្តាចម្បងនោះទេ ប៉ុ​ន្តែជំនួសមកវិញនូវការជ្រើសរើសប្រភេទបន្លែ ឬផ្លែឈើទៅក្នុងរបបអាហារប្រចាំថ្ងៃ ឬក៏គិតគូរអំពីការទទួលទានអាហារទាំងឡាយណា ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមបន្ថែម។ ញាំបន្លែល្អហើយ! ប៉ុន្តែ តើប្រភេទបន្លែអ្វីខ្លះដែលមានជាតិប្រូតេអ៊ីនខ្ពស់ ? ខាងក្រោមនេះ គឺជាបន្លែ៣ប្រភេទ ដែលមានជាតិប្រូតេអ៊ីនខ្ពស់៖

១. សណ្ដែកខៀវជប៉ុន (Edamame) ៖ សណ្តែកប្រភេទនេះ មិនត្រឹមតែមានប្រូតេអ៊ីនខ្ពស់ សម្រាប់ជំនួយដល់សុខភាពប៉ុណ្ណោះទេ ជាមួយគ្នានោះ វាក៏មានភាពងាយស្រួលក្នុងការចម្អិន ដោយគ្រាន់តែលាងទឹកឱ្យស្អាតហើយស្រុស បន្ទាប់មកយកទៅប្រឡាក់នឹងអំបិលតិចៗ ឬក៏យកទៅរំលីងតាមចំណូលចិត្ត ឬក៏ធ្វើតាមរបៀបបច្ចេកទេសនៃភាពប្រសព្វរៀងៗខ្លួន។ សណ្ដែកខៀវជប៉ុន គេអាចប្រើប្រាស់ជាអាហារសម្រន់ក៏បាន ឬក៏លាយឡំនិងបន្លែដទៃ ដូចជាសាឡាដ។ ហើយសាកសមបំផុតចំពោះអ្នកដែលត្រូវពង្រឹងការចងចាំ ឬកាត់បន្ថយការឡើងទម្ងន់ និងការសម្រួលដល់អារម្មណ៍ស្រស់ស្រាយថែមមួយកម្រិតទៀត។

២. ស្ពៃ​ខៀវ​ ឬ​ស្ពៃ​ខ្មៅ (Spinach) ៖ នៅក្នុងតំបន់​អាស៊ី ស្ពៃប្រភេទនេះ មិនពិបាកក្នុងការស្វែងរកពេកនោះទេ ហើយ​ដំណើរក្នុងការយកទៅចាត់ចែងជាអាហារសម្រាប់បរិភោគទៀតសោត ក៏មានភាពចម្រុះបែបទៅតាមនោះដែរ គេអាចយកទៅស្រុស ញាំផ្ទាប់នឹងសាច់ យកទៅស្ល ស្ងោរ ឆា និងការទទួលទានរួមគ្នាជាមួយទឹកស៊ុបជាដើម។ គុណតម្លៃ ឬក៏អត្ថប្រយោជន៍របស់ស្ពៃប្រភេទនេះ ចំពោះរាងកាយ គឺបង្កើនថាមពល ព្រោះវាសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលផ្តល់អត្ថប្រយោជន៍មួយចំនួនទៀតទៅដល់សុខភាព។

៣. ផ្កាខាត់ណា​ពណ៌ខៀវ (Broccoli) ៖ ផ្កាខាត់ណាពណ៍ខៀវ មានតួនាទីជួយសម្រួលដល់សុខភាពរាងកាយដូចជា ការពារជំងឺមហារីក ជំនួយសុខភាពបេះដូង ពង្រឹងប្រព័ន្ធភាពសាំនៃរាងកាយ ពង្រឹងទៅកាន់សុខភាពឆ្អឹង សម្រួលប្រព័ន្ធរំលាយអាហារ និងជាប្រភពប្រូតេអ៊ីនដែលជួយទ្រទ្រង់ទៅកាន់សុខភាពនៃរាងកាយទាំងមូល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *