ភ្នំពេញ៖ ដើម្បីអន្តរាគមន៍លុបបំបាត់ ព្រមទាំងទប់ស្កាត់សកម្មភាពបៀតបៀននិងការរំលោភបំពានគ្រប់រូបភាពទៅលើស្ត្រីនិងក្មេងស្រី បុគ្គលគ្រប់រូបត្រូវធានាថា ខ្លួនឯងជាចំណែកមួយនៃដំណោះស្រាយសម្រាប់ជនរងគ្រោះ និងលើកទឹកចិត្តជនរងគ្រោះឱ្យនិយាយការពិត មិនបន្តុះបង្អាក់ឬរិៈគន់ទៅលើជនរងគ្រោះ។ សកម្មភាពគាំទ្រជនរងគ្រោះរកការពិត នឹងចូលរួមស្វែងរកយុត្តិធម៌សម្រាប់ស្ត្រីនិងក្មេងរងគ្រោះនៅក្នុងសង្គម។ នេះជាការយល់ឃើញរបស់អ្នកធ្វើការពាក់ព័ន្ធនឹងកិច្ចការគាំពារស្ត្រី និងមន្ត្រីច្បាប់នៅកម្ពុជា។
អ្នកស្រី សេង រាសី នាយិកាប្រត្តិបតិ្ត អង្គការសីលការ មានប្រសាសន៍ថា រូបភាពបង្ហាញពីការបៀតបៀនទៅលើស្ត្រីគ្រប់ទម្រង់ ប្រជាពលរដ្ឋគ្រប់រូបមានកាព្វកិច្ចជួយជនរងគ្រោះ ឈប់កាត់សេចក្តីឬដាក់បន្ទុកដល់ជនរងគ្រោះ ហើយគ្រប់គ្នាត្រូវជាអ្នកផ្ដល់កម្លាំងចិត្តឱ្យស្វែងរកការពិត។

“គ្រប់គ្នាសុទ្ធតែជាសំឡេងគាំទ្រនិងលើកទឹកចិត្តអ្នកត្រូវគេបៀតបៀន ឱ្យហ៊ាននិយាយចេញមក ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ពួកគាត់”
អ្នកស្រី សេង រាសី
ចំណែកលោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ថា បើអ្នកទទួលការបៀតបៀនផ្លូវចិត្ត ផ្លូវកាយ និងការគំរាមគំហែងនានានៅលើប្រព័ន្ធអ៊ីនធឺណែតកុំសំងំស្ងៀមតែម្នាក់ឯង។ លោកវេជ្ជបណ្ឌិត បានបន្តថា មនុស្សគ្រប់គ្នារងចាំលើកទឹកចិត្តជនរងគ្រោះឱ្យនិយាយ និងរាយការណ៍អំពីការបៀតបៀនគ្រប់ទម្រង់មិនថាក្នុងរូបភាពបែបណានោះទេ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ មានប្រសាសន៍ដែរថា សកម្មភាពបំពានឬបៀតបៀនទាំងផ្លូវកាយ ទាំងផ្លូវភេទ និងផ្លូវចិត្តជាបទល្មើស។ អ្នកប្រព្រឹត្តត្រូវទទួលទោសចំពោះអង្គហេតុនីមួយៗចំពោះមុខច្បាប់។
ឯកឧត្តមបានបន្ថែមថា ការគាំទ្រផ្នែកច្បាប់ដល់ជនរងគ្រោះ អាចផ្ដល់ដោយស្ថាប័នរដ្ឋ ដូចជាការផ្ដល់ប្រឹក្សា ការផ្ដល់មេធាវី និងចូលរួមដោយស្ថាប័នតុលាការ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការពារសិទ្ធិជនរងគ្រោះ ព្រមទាំងមានការគាំទ្រផ្នែកសង្គមកិច្ច និងគាំទ្រពីក្រសួងកិច្ចការនារី។
គួរបញ្ជាក់ដែរថា រូបភាពនៃការបៀតបៀនលើស្ត្រីនិងក្មេងស្រីមានច្រើនប្រភេទនិងច្រើនទម្រង់ មានដូចជាការធ្វើបាប ការឡោមព័ទ្ធ ការតាមដាន និងការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណែតជាដើម៕


ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី Kemitraan Negara Berkembang ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2023
ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...
ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/07/2024
ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែងនៅសាកលវិទ្យាល័យលីមកុកវីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2023
ជាឱកាសសម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/03/2023
ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...
ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2023
វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2024
ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...






























