ការរំលោភបំពានលើកកុមារ គឺជារឿងមួយដែលឪពុកម្តាយ អាណាព្យាបាលត្រូវយកចិត្តទុកដាក់ និងត្រូវបង្រៀនពីវិធីសាស្រ្តក្នុងការបញ្ចៀសដើម្បីការពារកុំឱ្យមានរឿងនេះកើតឡើង ។ តើឪពុកម្តាយ ឬអាណាព្យាបាលត្រូវយកចិត្តទុកដាក់ពីវិធីសាស្រ្តអ្វីខ្លះដើម្បីបញ្ចៀសកុមារពីការរំលោភបំពាន?
យោងតាមសៀវភៅការចិញ្ចឹមកូនបែបវិជ្ជមាន បានបង្ហាញថា អាណាព្យាបាលត្រូវចាប់ផ្តើមពី៥ជំហាន គឺ ៖ ១) ស្តាប់ កូន ឬកុមារ, ២) ជឿ លើកូន ឬកុមារ, ៣) ស្វែងយល់ អំពីការរំលោភបំពាន ឬការមិនអើពើលើកុមារ និងចរិកលក្ខណៈ ក្នុងការការពារកុមារ និងមនុស្សវ័យក្មេង, ៤) បង្រៀន កូន ឬកុមារអំពីសិទ្ធិផ្សេងៗរបស់ពួកគេ និងយុទ្ធសាស្ត្រផ្សេងៗដើម្បីរៀបចំចរិតលក្ខណៈក្នុងការការពារ និង ៥) បង្កើត ឱ្យមានវប្បធម៌សុវត្ថិភាព និងមានការដឹងឮនៅក្នុងសហគមន៍ដែលអាណាព្យាបាលកំពុងរស់នៅ។

ចំណែក កុមារខ្លួនឯងផ្ទាល់ត្រូវចូលរួមនូវចំណុចជាច្រើនដូចជា ៖ ប្រាប់ និងសុំការអនុញ្ញាតពីឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំនៅពេលដែលចាកចេញពីផ្ទះ ទោះបីជាទៅជាមួយមនុស្សដែលស្គាល់គ្នាពីមុនមកជិតស្និតយ៉ាងណាក៏ដោយ។ កុមារមិនត្រូវទទួលយកអំណោយ ឬរបស់របរ ពីមនុស្សដែលស្គាល់ក្ដី ឬមិនស្គាល់ក្ដី លើកលែងតែឪពុកម្តាយដែលនៅជាមួយ។ ត្រូវមានគ្នាទៅជាមួយរាល់ពេលទៅណាម្តងៗ ព្រោះវ័យនេះនៅមិនទាន់អាចចេះមើលមនុស្សនៅឡើយទេ។ ត្រូវនិយាយថា ទេ ប្រសិនបើមាននរណាម្នាក់មកប៉ះពាល់ដែលធ្វើឱ្យមានអារម្មណ៍មិនល្អ ឬអារម្មណ៍ភ័យខ្លាច។
ត្រូវចងចាំមនុស្សដែលអាចជួយអ្នក និងមនុស្សដែលអ្នកជឿជាក់អាចជួយអ្នកបាន នៅពេលដែលអ្នកត្រូវការជំនួយ មានដូចជា មេភូមិ ជំនួយការភូមិ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ បណ្តាញកុមារ ឬយុវវ័យ អ្នកស្ម័គ្រចិត្ត គ្រូបង្រៀន នាយកសាលា នាយប៉ុស្តិ៍ ប្រជាការពារភូមិ មេឃុំ ជនបង្គោលទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ជាដើម និងប្រាប់ដល់ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ ប្រសិនបើមាននរណា ម្នាក់មានអាកប្បកិរិយាមិនសមរម្យ ឬធ្វើឱ្យមានអារម្មណ៍ភ័យខ្លាច។

ត្រូវបដិសេធ ប្រសិនបើមាននរណាម្នាក់ដែលអ្នកមិនស្គាល់សួរអ្នក ឬឱ្យអ្នកជួយជូនទៅទីកន្លែងណាមួយ។ ត្រូវរត់គេចឱ្យឆ្ងាយ ប្រសិនបើមនុស្សដែលអ្នកមិនស្គាល់ដើរតាមអ្នក ទោះបីជាគាត់ស្គាល់ឈ្មោះអ្នកក៏ដោយ។ ត្រូវនិយាយថា ទេ ប្រសិនបើមាននរណាម្នាក់បបួលអ្នកឱ្យប្រើប្រាស់គ្រឿងញៀន ឬប្រព្រឹត្តអ្វីដែលអ្នកគិតថាវាជាការមិនត្រឹមត្រូវ។ ប្រាប់ដល់ឪពុកម្តាយរបស់អ្នក និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចអំពីមនុស្ស ដែលមានបំណងមិនល្អមកលើអ្នក ឬមានបំណងមិនល្អចំពោះកុមារផ្សេងទៀត។ ត្រូវស្រែកឱ្យខ្លាំង និងរកគេឱ្យជួយ ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពមានគ្រោះថ្នាក់ ឬត្រូវគេប៉ះពាល់រាងកាយ ត្រូវស្វែងយល់ពីការរំលោភបំពាននានា និងល្បិចកលជនខិលខូច។ ត្រូវរក្សាទុកលេខទូរស័ព្ទពិសេស និងសង្គ្រោះបន្ទាន់របស់អ្នកដែលពាក់ព័ន្ធ ។ ត្រូវទំនាក់ទំនងទៅលេខទូរស័ព្ទពិសេសរបស់នគរបាល ១២៨៨ ឬ ១១៧ និង បណ្តាញទូរស័ព្ទជំនួយកុមារ ១២៨០ ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ក្រសួងអប់រំប្រកាសពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅសាធារណរដ្ឋអាស៊ែបៃហ្សង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2026
ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/09/2025
ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

៤គន្លឹះ អាចជួយអ្នកឱ្យទទួលបានអាហារូបករណ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/04/2025
ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀមខ្លួនឱ្យរួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើសនិស្សិតអន្តរជាតិ២ពាន់នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2026
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

SEARCA ផ្តល់អាហារូបករណ៍ពេញថ្លៃថ្នាក់អនុបណ្ឌិត-បណ្ឌិត ក្នុងឆ្នាំសិក្សា២០២៧-២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/09/2026
SEARCA (Southeast Asian Regional Center for Graduate Study and Research in Agriculture) បានប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃសម្រាប់ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ក្នុងឆ្នាំសិក្សា២០២៧-២០២៨ នេះ
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































