ភ្នំពេញ៖ “ទុកបរិញ្ញាបត្រឱ្យមេឃមើល” ជាស្នាដៃប្រលោមលោកមួយត្រូវបានសម្រិតសម្រាំងពាក្យពេចន៍និងអ្នកនិពន្ធឡើងដោយលោក យូ សុភា សាស្រ្ដាចារ្យផ្នែកវប្បធម៌ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ប្រលោមលោកមានកម្រាស ១៣៤ទំព័រ បោះពុម្ពដោយគ្រឹះស្ថានបោះពុម្ពផ្សាយបឹងទន្លេសាប កាលពីឆ្នាំ២០០២ នៅតែមានតម្លៃឆ្លុះបញ្ចាំងតថភាពជីវិតនិស្សិតមកបន្តការសិក្សានៅភ្នំពេញ។ លោក យូ សុភា បានច្បិចយកតថភាពនៅក្នុងសង្គមដោយផ្សំសិល្ប៍វិធីនៃការតែងនិពន្ធ អមដោយប្រើប្រាស់ពាក្យពេចន៍ ឃ្លាប្រយោគប្រកបទៅដោយរូបារម្មណ៍ ធ្វើឱ្យអ្នកអានទទួលបានចំណេះដឹង ការអប់រំ និងការកម្សាន្តព្រមគ្នា។
ត្បិតប្រលោមលោក “ទុកបរិញ្ញាបត្រឱ្យមេឃមើល”បានបោះពុម្ពយូរហើយក្តី ប៉ុន្តែខ្លឹមសារនិងអត្ថន័យនៅតែមានតម្លៃសម្រាប់អ្នកអានពិចារណារហូតមកដល់បច្ចុប្បន្ន។ លោក យូ សុភា បានមានប្រសាសន៍ថា តាមរយៈស្នាដៃនេះលោកមានបំណងផ្លាស់ប្ដូរផ្ដត់គំនិតមនុស្សឱ្យងាកមករកភាពត្រឹមត្រូវ តាមរយៈតួអង្គនិស្សិតរៀនថ្នាក់បរិញ្ញាបត្រនៅទីក្រុងភ្លេចការសិក្សា ភ្លើតភ្លើនសប្បាយភ្លេចគ្រួសារដែលខំទំនុកបម្រុង។

អ្នកនិពន្ធ យូ សុភា
“ខ្ញុំសរសេរររឿងនេះក្នុងគោលបំណងដាស់តឿនស្មារតីដល់យុវជនមួយចំនួនដែលកំពុងបន្តការសិក្សានៅទីក្រុងភ្នំពេញ ចង់ឱ្យពួកគេឱ្យតម្លៃលើការសិក្សា មិនភ្លើតភ្លើនតាមការអូសទាញរបស់មិត្តភក្ដិ និងការរីកចម្រើននៃសង្គម។ យុវជនឱ្យតម្លៃទៅលើការលះបង់របស់ឪពុកម្ដាយ មានចិត្តស្រឡាញ់រួបរួមសាមគ្គីគ្នា ស្អប់ខ្ពើមសង្គ្រាមកាប់សម្លាប់គ្នា“
លោក យូ សុភា បានបន្តទៀតថា រឿងទុកបរិញ្ញាបត្រឱ្យមេឃមើលនេះ មានលំនាំរឿងឆ្លុះបញ្ចាំងពីតថភាពសង្គម និងប្រើសិល្ប៍វិធីបញ្ជូលមនោសញ្ចេតនាបានដក់ជាប់ក្នុងការចងចាំរបស់និស្សិតមួយចំនួនដែលកំពុងសិក្សានៅភ្នំពេញ ផ្លាស់ប្ដូរការគិតរបស់យុវជនមួយចំនួនឱ្យងាកមករកផ្លូវត្រូវ និងប្រែក្លាយជាកូនល្អ។
ហេតុអ្វីលោកយកការតែងនិពន្ធជាមធ្យោបាយដោះស្រាយបញ្ហានៅក្នុងសង្គម? លោក យូ សុភា បានមានប្រសាសន៍ថា លោកស្រឡាញ់ការតែងនិពន្ធដោយសារមានចំណូលចិត្តអានសៀវភៅ និងមានភាពប៉ិនប្រសប់សរសេរអត្ថបទ។ លោកជាមនុស្សត្រិះរិះពិចារណាម៉តចត់ ចូលចិត្តវិភាគ មានមនោសញ្ចេតនាក្នុងការអានរឿងព្រេង រឿងប្រលោមលោកមនោសញ្ចេតនា សប្បាយរីករាយទៅតាមដំណើររឿង រហូតអាចក្លាយជាអ្នកនិពន្ធ។
សម្រាប់អ្នកនិពន្ធទទួលបានពានរង្វាន់ជាច្រើនរូបនេះយល់ថា អានប្រលោមលោកសម្រាប់តែការកម្សាន្តសប្បាយ តែពុំសូវទទួលបានចំណេះដឹងដូចអានសៀវភៅទាក់ទងនឹងជំនាញ គ្រាន់តែជាការយល់ឃើញមួយផ្នែកតែប៉ុណ្ណោះ មិនអាចឆ្លុះបញ្ចាំងបានទាំងស្រុងពីតម្លៃអប់រំរបស់ប្រលោមលោកឡើយ។
លោក យូ សុភា មានប្រសាសន៍បន្តថា សិស្ស និងនិស្សិតភាគច្រើនចង់ក្លាយជាអ្នកនិពន្ធ មិនអាចសម្រេចទៅបានដោយសារតែការសរសេរខ្វះការតស៊ូ ឬខ្វះបច្ចេកទេសនៅក្នុងការសរសេររឿង ទើបធ្វើឱ្យការសរសេររឿងកកស្ទះមិនអាចរកទីបញ្ចប់បាន។
អ្នកនិពន្ធ យូ សុភា
“ដើម្បីដោះស្រាយបញ្ហានេះ អ្នកសរសេររឿងត្រូវចាប់ផ្ដើមសរសេររឿងខ្លីមួយទំព័រ ឬពីរទំព័រជាមុនសិន ទើបហ្វឹកហាត់សរសេររឿងវែង អ្វីក៏ដោយត្រូវចាប់ផ្ដើមពីចំណុចតូចៗទៅជាមុនសិន។ មួយវិញទៀត ការសរសេររឿងត្រូវមានប្រធានបទច្បាស់លាស់ សរសេរដើម្បីមានកេរ្ដិ៍ឈ្មោះជាអ្នកនិពន្ធ ឬសរសេរដើម្បីផ្លាស់ប្ដូរអ្វីមួយក្នុងសង្គមតាមឧត្តមគតិរបស់ខ្លួនជាដើម..”

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...
អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/08/2024
កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាសផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សានៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយមានផ្តល់ថ្លៃសិក្សា...
ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2023
កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និងបណ្ឌិត ពីរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2025
រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៤០-៦០កន្លែង ដល់សិស្សនិស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...
សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/10/2024
សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2024
ជាឱកាសសម្រាប់សិស្សដែលទើបប្រឡងបាក់ឌុបរួច ក៏ដូចជាយុវជនចង់ស្វែងរកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង បានប្រកាសពីការផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃ...
អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...
ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/09/2025
សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានប្រកាសជ្រើសរើសសិស្សនិស្សិតឱ្យចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្របច្ចេកទេស...































