៤ វិធី ដើម្បីគ្រប់គ្រងភាពតានតឹង អំឡុងពេលឈប់សម្រាក (Holiday Stress)

ថ្ងៃឈប់សម្រាក អាចជាពេលវេលាដ៏រីករាយ និងជាឱកាសល្អសម្រាប់សម្រាកខួរក្បាល សម្រាកកាយ និងសម្រាកចិត្ត។ ប៉ុន្តែអំឡុងពេលនេះ ក៏អាចជាពេលវេលាដ៏តានតឹងរបស់បុគ្គលមួយចំនួនដូចគ្នាដែរ។ ភាពតានតឹងនេះ អាចកើតឡើង ដោយសារបញ្ហាហិរញ្ញវត្ថុ សម្ពាធមួយចំនួន ដែលកើតឡើងនៅពេលជួបជុំគ្រួសារ និងមិត្តភក្ដិ និងកង្វះទម្លាប់រស់នៅល្អ។ យោងតាម American Heart Association មានវិធីសាស្ត្រចំនួន ៤ ដែលអ្នកអាចគ្រប់គ្រងភាពតានតឹង អំឡុងពេល សម្រាករយៈពេលវែង។

១. មានទម្លាប់រស់នៅល្អ ៖ អ្នកត្រូវធ្វើកិច្ចសន្យាជាមួយខ្លួនឯង នៅអំឡុងថ្ងៃឈប់សម្រាក ដោយសម្រេចចិត្តថា អ្នកត្រូវតែធ្វើឱ្យរាងកាយ មានសកម្មភាពរាល់ថ្ងៃ។ បន្ទាប់មកទៀត អ្នកត្រូវចាប់ផ្ដើមថ្ងៃថ្មី ជាមួយនឹងអាហារពេលព្រឹក ដែលជួយឱ្យអ្នកមានសុខភាពល្អ កាត់បន្ថយការញ៉ាំផ្អែម និងគេងឱ្យបានយ៉ាងតិច ៧ម៉ោង ក្នុងមួយថ្ងៃជាដើម។ កាអនុវត្តទម្លាប់រស់នៅ ដែលជួយឱ្យអ្នកមានសុខភាពល្អ ជាផ្នែកមួយដែលជួយឱ្យអ្នកមានថាមពលពេញលេញ បន្ទាប់ពីសម្រាករយៈពេលវែង។

២. ធ្វើខ្លួនឱ្យសកម្ម ៖ ជំនួសឱ្យការសម្រាកមិនធ្វើអ្វីទាល់តែសោះ អ្នកអាចចំណាយពេលខ្លះ ដើម្បីហាត់ប្រាណ ដូចជា ដើរ រត់ ជិះកង់ ឬក៏ចេញទៅខាងក្រៅជាមួយគ្រួសារ មិត្តភក្ដិ និងបងប្អូន ដើម្បីចូលរួមសកម្មភាពផ្សេងៗ នៅក្នុងសហគមន៍ ។

៣. ចំណាយពេលសម្រាប់ខ្លួនឯង ៖ ថ្ងៃឈប់សម្រាក ជាឱកាសមួយដែលអ្នកអាចផ្ដល់សន្តិភាពដល់ខ្លួនឯង។ ហេតុនេះ ប្រសិនបើអ្នកត្រូវការពេលខ្លះ សម្រាក ដើម្បីបញ្ចូលថាមពលឡើងវិញ អ្នកអាចសាកល្បង ធ្វើសកម្មភាព មួយចំនួន ដូចជា ការចំណាយពេលជាមួយធម្មជាតិ ស្ដាប់ចម្រៀង ការធ្វើសម្មាធិ ឬធ្វើចលនាដង្ហើមជាដើម។

៤. រៀបចំផែនការសកម្មភាព បន្ទាប់ពីសម្រាក ៖ ក្នុងឱកាសឈប់សម្រាកខ្លះ អ្នកក៏អាចចំណាយពេល ដើម្បីរៀបចំផែនការសកម្មភាព សម្រាប់ខ្លួនឯងផងដែរ។ ជាពិសេស អំឡុងពេលឈប់សម្រាក ថ្ងៃចូលឆ្នាំ បន្ទាប់នេះគឺជាពេលដ៏ល្អបំផុត ដើម្បីគិតអំពីផែនការការងារ ដែលអ្នកត្រូវអនុវត្តក្នុងឆ្នាំថ្មី។ ការរៀបចំផែនការ សកម្មភាពបានល្អ អាចជួយឱ្យជីវិតក្នុងឆ្នាំថ្មីរបស់អ្នក មានរបៀបរៀបរយ និងមានផលិតភាពខ្ពស់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...