ភ្នំពេញ ៖ រូបភាពគំនូរតុក្កតាឌីជីថលតំណាងឱ្យមនុស្សអមដោយឈ្មោះផ្សេងៗ កំពុងទទួលប្រជាប្រិយភាពនិងបានបង្ហោះជាច្រើនលើបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា។ រូបគំនូរដែលយកលំនាំសិល្បៈគំនូរបុរាណទាំងនោះទទួលបានការគាំទ្រខ្លាំង ចាប់តាំងពីថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ។ គំនូរតុក្កតាឌីជីថល បង្កើតឡើងដោយក្រុមអ្នករចនារូបភាពឈ្មោះ “ក្រែងមានឈ្មោះខ្ញុំ” ក្នុងគោលបំណងចែករំលែកក្ដីស្រឡាញ់ដោយផ្សារភ្ជាប់វប្បធម៌ជាតិ។
លោក គីម ពៅមិថុនា ជាអ្នកផ្ដួមផ្ដើមគំនិតបង្កើតស្នាដៃសិល្បៈគំនូរឌីជីថលនេះ បាននិយាយថា ការបង្កើតស្នាដៃសិល្បៈគំនូរផ្សព្វផ្សាយលើឌីជីថលនៅពេលនេះ ចង់ឱ្យប្រជាជនខ្មែរយករូបតុក្កតាផ្ទាល់ខ្លួនទៅប្រើប្រាស់ដោយភ្ជាប់និងសិល្បៈនិងវប្បធម៌ខ្មែរ ព្រមទាំងចៀសវាងការភ័ណ្ឌច្រឡំផ្សេងៗ។
លោក គីម ពៅមិថុនា បន្ថែមទៀតថា
“ការរចនារូបភាពដោយយកម៉ូតសម្លៀកបំពាក់ខ្មែរដាក់ឱ្យតួអង្គនីមួយៗ ជាចំណែកលើកតម្កើងវប្បធម៌ខ្មែរ និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពេលនោះយុវជនខ្មែរស្គាល់កាន់តែច្បាស់វប្បធម៌របស់យើង”
ក្រុមរចនារូបភាព “ក្រែងមានឈ្មោះខ្ញុំ” បានប្រើសមត្ថភាពរបស់ខ្លួនដោយភ្ជាប់នឹងម៉ូតសម្លៀកបំពាក់ខ្មែរស្អាតពីបុរាណគូរឡើងវិញ។
នេះជាការបញ្ជាក់របស់លោក គីម ពៅមិថុនា
“អំឡុងពេលគូររូបតុក្កតាទាំងនេះ ខ្ញុំជួបការលំបាកច្រើនដោយសារតែគូរគំនូរក្នុងពេលដែលគេបិទខ្ទប់ (Lockdown) នៅតែក្នុងបន្ទប់ដែលធ្វើឱ្យមានសម្ពាធ ជាពិសេសប៉ះពាល់អារម្មណ៍ខ្លះដែរ។ ខ្ញុំត្រូវធ្វើវាឱ្យទាន់ពេលចែករំលែក ដើម្បីទាញប្រជាជនឱ្យមកគាំទ្រ”
ការបង្ហាញគំនូរនេះមានចំនួនបីវគ្គ ដែលវគ្គទី១ គូរអំពីបុរសទាំងអស់ក្នុងឈុតប្រាំផ្សេងៗគ្នា រួមមានល្ខោនស្បែកធំ ល្ខោនខោលហនុមាន ល្ខោនខោលយក្សា ល្ខោនបាសាក់ខ្មែរ និងសិល្បៈចាប៉ីដងវែង។ ចំណែកវគ្គទី២ ជាឈុតសម្លៀកបំពាក់ប្រពៃណីរបស់នារីៗចំនួន ១០ឈុតក្នុងសម័យកាលខុសៗគ្នា។ ចុងក្រោយ បង្ហោះរូបភាពចែកចាយរួមបញ្ចូលគ្នាចំនួន ១៥ឈុត ទាំងឈុតបុរសនិងឈុតស្រ្ដី។
គួររំលឹកថា ការគូរគំនូរតុក្កតានេះឡើងគឺដើម្បីផ្ដល់ជាសារលើកទឹកចិត្ត និងបង្ហាញពីវប្បធម៌ខ្មែរ ហើយក្រុមអ្នកផលិតសង្ឃឹមថា ប្រជាជនខ្មែរនឹងពេញចិត្ត ព្រមទាំងគាំទ្រការខិតខំនេះ ព្រមទាំងចូលរួមថែរក្សា និងផ្សព្វផ្សាយវប្បធម៌ខ្មែរបានទូលំទូលាយ៕
កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ចាប់តាំងពីឆ្នាំ២០១៤មក ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់វិស័យអប់រំ ដោយបានដាក់ចេញនូវវិធានការណ៍ជាបន្តបន្ទាប់ ដូចជាការពង្រឹងគុណភាពនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្រ្តីអប់រំដាក់ចេញទិសដៅយុទ្ធសាស្រ្តចំនួន ៤ ដើម្បីបន្តកែលម្អប្រព័ន្ធអប់រំកម្ពុជា មានភាពប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ស្ថាបត្យករវ័យក្មេងកម្ពុជាបច្ចុប្បន្ននេះ មានសមត្ថភាពខ្ពស់ ហើយសុទ្ធតែអាចបន្តវេន សម្រាប់ការកសាងប្រទេសជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ សហការជាមួយការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងសមាគមអប់រំសីលធម៌អន្តរជំនាន់ បានរៀបចំពិធីខមាទោស…
ចំណេះជីវិត, ព្រឹត្តិការណ៍
ពោតគឺជាអាហារដែលយើងនិយមទទួលទានបំផុតនៅរដូវក្តៅ ប៉ុន្តែវាតែងតែត្រូវបានគេយល់ច្រឡំថា ជាអាហារ “មិនល្អ” ឬ “សម្បូរស្ករ” ដោយសារវាត្រូវបានគេយកទៅធ្វើជាគ្រឿងផ្សំក្នុងភេសជ្ជៈផ្អែមៗ និងអាហារកែច្នៃ។ ទោះជាយ៉ាង…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអំពាវនាវឱ្យសាលារៀនគំរូ និងសាលារៀនទាំងអស់ បញ្ចូលនូវស្មារតីស្នេហាជាតិ ការយល់ដឹងពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្ត ទៅក្នុងកម្មវិធីសិក្សា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសិស្ស និងពិធីប្រគល់លិខិតតែងតាំងដល់ប្រធាន និងអនុប្រធានក្រុមប្រឹក្សាសិស្សចំនួន ៨០នាក់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ខណៈថ្ងៃទី១៤កុម្ភៈ ដែលមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់ កាន់តែជិតមកដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវ ពិសេសយុវជន ប្រើប្រាស់ទិវានេះ ជាឱកាសក្នុងការធ្វើសកម្មភាពបង្ហាញមនោសញ្ចេតនា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អ្នកស្រាវជ្រាវប្រចាំមជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច ខេត្តមណ្ឌលគីរី បានចុះសួរសុខទុក្ខជនភៀសសឹកមកពីភូមិពង្រ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យជាលើកទី២ នៅឯផ្ទះរបស់គាត់ កាលពីថ្ងៃទី១០ ខែកុម្ភៈ