ភ្នំពេញ៖ ដំណើរជីវិតរបស់មនុស្សម្នាក់ៗមានសភាពខុសៗគ្នា ដោយបុគ្គលខ្លះមានម្តាយឪពុកជាអ្នកណែនាំត្រួសត្រាយបង្ហាញផ្លូវយ៉ាងរលូន ប៉ុន្តែខ្លះទៀតត្រូវពឹងលើការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន។ ទោះជារូបភាពបែបណាក៏ដោយ លទ្ធផលជោគជ័យរបស់មនុស្សម្នាក់ៗវាអាស្រ័យលើការខិតខំ និងការតស៊ូព្យាយាម ប្រៀបដូចសុភាសិតខ្មែរមួយឃា្លលើកឡើងថា “សេចក្តីព្យាយាមគង់បានសម្រេច”។ ជាក់ស្តែងយុវជន ម៉ី ច័ន្ទក្សត្រា មានអាយុ 20 ឆ្នាំ បានបង្កើតអាជីវកម្មផ្ទាល់ខ្លួនមួយ តាមរយៈបទពិសោធន៍សន្សំពីការងារស្ម័គ្រចិត្តក្នុងពេលកំពុងសិក្សានៅសាកលវិទ្យាល័យ។
អាជីវកម្មរួមភាគហ៊ុនឈ្មោះថា “ដឹកជញ្ជូនរហ័ស” មានគ្នីគ្នាចូលរួមចំនួនបួននាក់ ត្រូវបានបង្កើតឡើងក្នុងពេលដែល ច័ន្ទក្សត្រា កំពុងសិក្សាថ្នាក់បរិញ្ញាបត្រសិក្សាអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ទន្ទឹមនឹងពេលវេលារៀនបណ្តើរធ្វើការងារស្ម័គ្រចិត្តបណ្តើរ ច័ន្ទក្សត្រា មានឱកាសច្រើនចូលរួមកម្មវីធីផ្លាស់ប្តូរបទពិសោធន៍សិក្សាផ្សេងៗទាំងក្នុងនិងក្រៅប្រទេស។
“ខ្ញុំបានធ្វើការងារស្ម័គ្រចិត្តជាច្រើន ពីព្រោះការងារនេះជួយហ្វឹកហាត់ និងផ្តល់បទពិសោធន៍ដល់ខ្ញុំ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង និងមានគំនិតរកស៊ីផងរៀនផង”។
យុវជន ម៉ី ច័ន្ទក្សត្
ឆ្នាំ 2018 យុវជន ម៉ី ច័ន្ទក្សត្រា បានចាប់ផ្តើមប្រើប្រាស់លុយសន្សំផ្ទាល់ខ្លួនចូលហ៊ុនគ្នាបើកអាជីវកម្មដឹកជញ្ជូនរហ័ស។ ការងារនេះមិនមែនជារឿងងាយស្រួលនោះទេសម្រាប់រូបគេដែលមានបទពិសោធន៍ក្មេងខ្ចីលើការងារអាជីវកម្ម។
“ខ្ញុំព្យាយាមកំណត់និងបែងចែកពេលវេលាសិក្សាបានច្បាស់និងប្ដេជ្ញាចិត្តខ្ពស់… ខ្ញុំគិតថាអាជីវកម្មដែលខ្ញុំជ្រើសយកនេះ វាចាំបាច់ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត” ។
យុវជន ម៉ី ច័ន្ទក្សត្
ដើម្បីឱ្យអាជីវកម្មដំណើរការរលូន យុវជនរូបនេះបានបញ្ជាក់ថា គន្លឹះជោគជ័យក្នុងការងារកន្លងទៅដោយរក្សាផ្នត់គំនិតផ្លាស់ប្ដូរខ្លួនឯងឱ្យកាន់តែរីកច្រើនទៅមុខជានិច្ច។
“ពេលវេលាដែលមិនអាចបោះបង់ចោលបានសម្រាប់ខ្លួនឯង គឺពេលវេលាដើម្បីលំហែរអារម្មណ៍ ខ្ញុំឆ្លៀតពេលធ្វើឱ្យខ្លួនឯងរីករាយ ទើបខ្ញុំមិនបាក់ទឹកចិត្ត”។
យុវជន ម៉ី ច័ន្ទក្សត្
ក្រៅពីមានម្ចាស់ភាគហ៊ុនក្នុងអាជីវកម្ម “ដឹកជញ្ជូនរហ័ស” បច្ចុប្បន្ន ច័ន្ទក្សត្រា បានបង្កើតអាជីវកម្មលក់អនឡាយទៀត និងមានបំណងពង្រីកអាជីវកម្មមួយនេះឱ្យបានទូលំទូលាយបន្ថែមទៀតនៅថ្ងៃខាងមុខ។ សម្រាប់យុវជន ម៉ី ច័ន្ទក្សត្រា “បើមានបំណងត្រូវក្លាហានធ្វើ ចេះកំណត់ពេលវេលា និងមានគោលដៅច្បាស់លាស់”៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ចាប់តាំងពីឆ្នាំ២០១៤មក ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់វិស័យអប់រំ ដោយបានដាក់ចេញនូវវិធានការណ៍ជាបន្តបន្ទាប់ ដូចជាការពង្រឹងគុណភាពនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្រ្តីអប់រំដាក់ចេញទិសដៅយុទ្ធសាស្រ្តចំនួន ៤ ដើម្បីបន្តកែលម្អប្រព័ន្ធអប់រំកម្ពុជា មានភាពប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
ឯកឧត្តម ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ស្ថាបត្យករវ័យក្មេងកម្ពុជាបច្ចុប្បន្ននេះ មានសមត្ថភាពខ្ពស់ ហើយសុទ្ធតែអាចបន្តវេន សម្រាប់ការកសាងប្រទេសជាតិ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ សហការជាមួយការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងសមាគមអប់រំសីលធម៌អន្តរជំនាន់ បានរៀបចំពិធីខមាទោស…
ចំណេះជីវិត, ព្រឹត្តិការណ៍
ពោតគឺជាអាហារដែលយើងនិយមទទួលទានបំផុតនៅរដូវក្តៅ ប៉ុន្តែវាតែងតែត្រូវបានគេយល់ច្រឡំថា ជាអាហារ “មិនល្អ” ឬ “សម្បូរស្ករ” ដោយសារវាត្រូវបានគេយកទៅធ្វើជាគ្រឿងផ្សំក្នុងភេសជ្ជៈផ្អែមៗ និងអាហារកែច្នៃ។ ទោះជាយ៉ាង…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអំពាវនាវឱ្យសាលារៀនគំរូ និងសាលារៀនទាំងអស់ បញ្ចូលនូវស្មារតីស្នេហាជាតិ ការយល់ដឹងពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្រ្ត ទៅក្នុងកម្មវិធីសិក្សា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសិស្ស និងពិធីប្រគល់លិខិតតែងតាំងដល់ប្រធាន និងអនុប្រធានក្រុមប្រឹក្សាសិស្សចំនួន ៨០នាក់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ខណៈថ្ងៃទី១៤កុម្ភៈ ដែលមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់ កាន់តែជិតមកដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវ ពិសេសយុវជន ប្រើប្រាស់ទិវានេះ ជាឱកាសក្នុងការធ្វើសកម្មភាពបង្ហាញមនោសញ្ចេតនា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អ្នកស្រាវជ្រាវប្រចាំមជ្ឈមណ្ឌលចងចាំជនជាតិដើមភាគតិច ខេត្តមណ្ឌលគីរី បានចុះសួរសុខទុក្ខជនភៀសសឹកមកពីភូមិពង្រ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យជាលើកទី២ នៅឯផ្ទះរបស់គាត់ កាលពីថ្ងៃទី១០ ខែកុម្ភៈ