ភ្នំពេញ៖ ការប្រឡងស្នាដៃតែងនិពន្ធលើកទី៤ របស់ក្រសួងធម្មការ និងសាសនា ផ្នែករឿងខ្លី និងកំណាព្យរឿងខ្លីសម្រាប់ឆ្នាំ២០២១ នេះ ធ្វើឡើងក្រោមប្រធានបទ សម្រាប់បេក្ខជនដែលមានបំណងចង់ចូលរួមប្រកួតអាចដាក់ស្នាដៃប្រកួតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២១។
“ការមិនមានរោគ ជាលាភដ៏ប្រសើរ”
តាមរយៈកម្មវិធីប្រកួតប្រជែងស្នាដៃនេះ បេក្ខជនជ័យលាភីនឹងទទួលបានថវិកា វិញ្ញាបនបត្រ និងការបោះពុម្ពស្នាដៃជាផ្លូវការ។ ទាំងរឿងខ្លី និងកំណាព្យដែលទទួលបានចំណាត់ថ្នាក់លេខ ១-២-៣ នឹងត្រូវបោះពុម្ពដូចគ្នា។ បេក្ខជនទាំងអស់ដែលចូលរួមកម្មវិធី ត្រូវគោរពតាមលក្ខខណ្ឌនៃការចូលរួមប្រកួត។ បេក្ខជនអាចផ្ញើស្នាដៃតាមរយៈ តេលេក្រាមលេខ ០៩៣ ៨៣៨ ៥៩៦ ឬអ៊ីមែល bilitchamp@gmail.com ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។






























