ឯកឧត្តម ហង់ជួន ណារ៉ុន ៖ គោលដៅនៃការងារស្ម័គ្រចិត្ត គឺបណ្តុះស្មារតីលះបង់ជួយអ្នកទៃ និង​សហគមន៍ ដោយ​ឈរ​លើផលប្រយោជន៍​រួម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

កាលពីថ្ងៃព្រហស្បត្តិ៍ (៥ ធ្នូ) ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធី​អបអរ​ទិវា​អន្តរជាតិ​អ្នកស្ម័គ្រចិត្ត ក្រោម​ប្រធានបទ “ទាំងអស់គ្នាស្ម័គ្រចិត្តដើម្បីការសាមគ្គី បរិយាបន្ន និងចីរភាពសហគមន៍” ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គោលដៅនៃការងារស្ម័គ្រចិត្ត គឺដើម្បីបណ្តុះស្មារតីការលះបង់ចំពោះការជួយអ្នកដទៃ និងសហគមន៍ ដោយឈរលើផលប្រយោជន៍រួមជាមូលដ្ឋាន ហើយក៏បង្ហាញពីទឹកចិត្តដ៏ទូលំទូលាយ ដែលជាសកម្មភាពបំពេញបន្ថែមដល់យុវជនក្នុងការពង្រឹងបំណិនសតវត្សទី២១។

បើតាម​ប្រសាសន៍​របស់ ឯកឧត្តម ហង់ជួន ណារ៉ុន កម្មវិធីអភិវឌ្ឍយុវជន ជាពិសេសការងារស្ម័គ្រចិត្ត បានក្លាយជាកម្មវិធីគន្លឹះមួយនៅក្នុងការអនុវត្តស្តង់ដាសាលារៀនគំរូ តាមរយៈការរៀបចំកម្មវិធីក្រៅម៉ោងសិក្សា ឆ្ពោះទៅលើកកម្ពស់ សីលធម៌ និងចរិយាធម៌របស់សិស្សានុសិស្ស ដោយក្រសួងបានដាក់ចេញវិធានការ ដូចជា ៖ (១). «ការអភិវឌ្ឍផ្នែកទន់» ក្រសួងបានបញ្ជ្រាប និងបញ្ចូលកម្មវិធីអភិវឌ្ឍយុវជនទូទៅនៅក្នុងសាលារៀន ដូចជា ការអប់រំបរិស្ថាន អនាម័យស្អាត សីលធម៌ ការងារសហគមន៍។ល។ ដើម្បីកាត់បន្ថយពេលទំនេរ និងបង្កើតទម្លាប់ល្អរបស់សិស្ស។ (២). ការរៀបចំ «កម្មវិធីអប់រំចរិយាធម៌» ដោយផ្តោតជាសំខាន់លើការចេះគោរពចាស់ទុំ តាមរយៈការសំពះ ការស្លៀកពាក់ស្អាតបាត និងអនាម័យល្អ ។ (៣). ការរៀបចំ «សេចក្តីណែនាំស្តីពីការអប់រំចរិយាសម្បទា» ដោយដកស្រង់ពីមុខវិជ្ជាសីលធម៌ និងពលរដ្ឋវិទ្យា។ ការរៀបចំវិធានការដើម្បីលើកកម្ពស់ការយល់ដឹងពីគុណតម្លៃវប្បធម៌ និងអារ្យធម៌ខ្មែរ ដូចជា ការសំពះ និងឥរិយាបថល្អៗសម្រាប់បណ្តុះទម្លាប់កុមារ និងយុវជន។

ក្នុង​ឱកាសនោះ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃការងារស្ម័គ្រចិត្តសម្រាប់យុវជន សហគមន៍ និងសាកលលោកទាំងមូល ដោយគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រដ្ឋាភិបាលបារាំងចំពោះសកម្មភាពការងារស្ម័គ្រចិត្តនៅកម្ពុជាតាមរយៈគម្រោងជាច្រើន ដូចជា ការអភិវឌ្ឍជំនាញសម្រាប់យុវជន ការផ្តល់អាហារូបករណ៍ កម្មវិធីស្ម័គ្រចិត្តរយៈពេលខ្លី និងវែង (Volunteer Porgram) កម្មវិធីផ្លាស់ប្តូរអ្នកស្ម័គ្រ (Exchange program) និងការបន្តលើកកម្ពស់ស្តង់ដានៃការងារស្ម័គ្រចិត្តឱ្យកាន់តែល្អប្រសើរ និងសម្បូរបែបក្នុងចំណោមយុវជន ដោយរំពឹងថា កម្មវិធីផ្លាស់ប្តូរអ្នកស្ម័គ្រនឹងមានកាន់តែច្រើនថែមទៀតរវាងកម្ពុជា និងបារាំង។

គួរ​ជំរាបជូនដែរថា ដើម្បីអបអរសាទរ​ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ធ្នូ នាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំធ្វើការ​ប្រកួត​កម្មវិធី​ការស្ម័គ្រចិត្ត​ដើម្បីសហគមន៍ខ្ញុំ ២០២៤ ដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្តជាង ៥០០នាក់ មានទាំងយុវជនក្នុងសាលា និងយុវជនក្រៅសាលា មក​ពី​២៥រាជធានីខេត្ត។ យុវជនអ្នកស្ម័គ្រចិត្តទាំងអស់នេះ បានសរេសរ និងអនុវត្តគម្រោងតូចៗដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋានរបស់ពួកគេ ដែលគ្របដណ្តប់លើវិស័យមួយចំនួនដូចជា៖ វិស័យអប់រំ វិស័យបរិស្ថាន វិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យសេវាសាធារណៈ វិស័យសុខភាព វិស័យសហគ្រិនភាព និងបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ ជាដើម។ តាមរយៈការចូលរួមរបស់ពួកគេក្នុងការអនុវត្តគម្រោងទាំងនេះ យុវជនបានបង្កើតជំនាញផ្សេងៗរួមទាំងចំណេះដឹងផ្នែកឌីជីថល ការគ្រប់គ្រងគម្រោងតូចៗ ការសរសេរសំណើគម្រោងតូចៗ និងចំណេះដឹងបន្ថែមអំពីគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០(SDGs) ផងដែរ។

យ៉ាងណាក៏ដោយ​ក្នុង​ការប្រកួតផ្តាច់ព្រ័ត្រកាលពី​រសៀលថ្ងៃទី៥ ធ្នូ គេ​បានរកឃើញ​ក្រុមយុវជនស្ម័គ្រ​ចិត្តចំនួន ៣ក្រុម​ម​ក​ពី​ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និង​ឧត្តរមានជ័យ បានឈ្នះ​ពានរង្វាន់ និង​មេដាយ​ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួត​កម្មវិធីការស្ម័គ្រចិត្ត​ដើម្បីសហគមន៍​ខ្ញុំ​ប្រចាំ​ឆ្នាំ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *