អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

ជំនាញដែលវិទ្យាស្ថានផ្ដល់ជូនសិក្សារួមមាន ការតម្លើងបណ្ដាញអគ្គិសនីក្នុងអគារ៣០នាក់ ការថែទាំ និងជួសជុលរថយន្ត៣០នាក់ សេវាកម្មរដ្ឋបាល៣០នាក់ សេវាកម្មសម្អាងកាយ៣០នាក់ ការផ្សារអគ្គិសនី៣០នាក់ ការងារកំបោរ៣០នាក់ ការផលិតនំ៣០នាក់ ការចិញ្ចឹមនិងថែទាំត្រីប្រា៣០នាក់ ការច្នៃបន្លៃ និងផ្លែឈើ៣០នាក់ សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន៣០នាក់ ការរចនាក្រាហ្វិកដោយកុំព្យូទ័រ៣០នាក់ ការដំឡើងសរសៃដែក៣០នាក់ ការដំឡើងដំបូល៣០នាក់ ការថែទាំ និងជួសជុលទោចក្រយានយន្ត៣០នាក់ និងជំនាញការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច៣០នាក់។

គួរបញ្ជាក់ថា វគ្គសិក្សាមាន៧វេនសម្រាប់ជ្រើសរើស និងសិក្សារួមមាន ៖ វេនចន្ទ-សុក្រ (ព្រឹក-រសៀល) សិក្សារយៈពេល៤ខែ, វេនចន្ទ-សុក្រ (ព្រឹក) សិក្សារយៈពេល៦ខែ, វេនចន្ទ-សុក្រ (រៀនយប់២ម៉ោងក្នុង១ថ្ងៃ) សិក្សារយៈពេល១១ខែ, វេនចន្ទ-សុក្រ (រៀនយប់៣ម៉ោងក្នុង១ថ្ងៃ) សិក្សារយៈពេល៨ខែ, វេនសៅរ៍-អាទិត្យ (ព្រឹក-រសៀល) សិក្សារយៈពេល១០ខែ និងវេនសៅរ៍-អាទិត្យ (ព្រឹក-រសៀល) សិក្សារយៈពេល១២ខែ។

លក្ខខណ្ឌក្នុងការជ្រើសរើស ៖ សម្រាប់សាធារណៈជនទាំងអស់ និងជាយុវជន យុវនារីដែលមកពីគ្រួសារក្រីក្រមានបណ្ណក្រ១ និងក្រ២ និងបណ្ណសំគាល់គ្រួសារងាយរងហានិភ័យ។ ជាមួយគ្នានេះ យុវជនមកពីគ្រួសារដែលមានសមាជិកមានបណ្ណសំគាល់មានពិការភាព និងបណ្ណមូលនិធិសមធម៌សុខាភិបាល និងជាយុវជនដែលឧទ្ទេសនាមដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

សម្រាប់ព័ត៌មានលម្អិតអំពីការចុះឈ្មោះសិក្សាអាចចូលទៅកាន់ https://t.me/tvetpiktkampongthom2024  ឬអាចទំនាក់នងទៅកាន់ ០៨៦ ៤០៣ ១០៤, ០៩៩ ៧៥៩ ៩៩០, ០៧១ ៣៦៨៣ ៣៦០, ០៧០ ២០០ ០០២, ០១២ ៨២២ ៤៩៥ ឬ facebook Page៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង National Vocation Institute of Battambang ។ និងអាចទៅកាន់វិទ្យាស្ថានផ្ទាល់ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ៥៧ ភូមិអណ្ដូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់់ដំបង(ខាងលិចរង្វង់មូលនាងរំសាយសក់ចំងាយ ១៥០០ម៉ែត្រ)។

ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៥០កន្លែង ដល់លោកគ្រូ-អ្នកគ្រូតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

ឱកាសសម្រាប់យុវជនកម្ពុជា ស្វែងយល់ពីវិស័យការទូតក្នុងតំបន់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2026

កម្មវិធី ASEAN Foundation Model East Asia Summit 2026 កំពុងប្រកាសជ្រើសរើសនិស្សិតឆ្នើមចំនួន ៦០ រូប ដើម្បីចូលរួមសិក្សាស្វែងយល់ពីសន្តិសុខ សន្តិភាព