បុណ្យភ្ជុំបិណ្ឌ ៖ ពុទ្ធបរិស័ទ្ធគួរស្វែងយល់ពីតេយ្យវត្ថុ និងគ្រឿងកំប៉ុងផ្អែមមុនធ្វើការប្រគេនព្រះសង្ឃ

ជាទូទៅ​នាឱកាសពិធីបុណ្យព្រះពុទ្ធសាសនា ពុទ្ធបរិស័ទ្ធតែងតែរៀបចំបាយម្ហូប ឬចង្ហាន់ជូនដូនតា អ្នកមានគុណ និងឪពុកម្ដាយជាព្រះរស់ក្នុងផ្ទះ ដើម្បីជាការបង្ហាញនូវការដឹងគុណ និងក្ដីគោរពចំពោះពួកគាត់។ ជាមួយគ្នានេះ ការរៀបចំគ្រឿងរណ្ដាប់ បាយម្ហូបអាហារ សម្ភារៈផ្សេងៗសម្រាប់យកទៅវត្តអារាមទៀតសោត ក៏គួរ​ត្រូវគិតគូរពីផលប្រយោជន៍ គុណសម្បត្តិ និងគុណវិបត្តិដែលអាចបង្កជាផលប៉ះពាល់ដល់អ្នកទទួលទានផងដែរ។

ឯកឧត្ដម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ការរៀបចំគ្រឿងរណ្ដាប់ ឬចង្ហាន់ទៅវត្តអារាមនាឱកាសបុណ្យទាន នៃបុណ្យព្រះពុទ្ធសាសនានេះ ជាទំនៀមទម្លាប់របស់ពុទ្ធសាសនិកដែលមិនអាចខ្វះបាន ប៉ុន្តែក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពុទ្ធបរិស័ទ្ធមិនតម្រូវរៀបចំគ្រឿងរណ្ដាប់ ឬចង្ហាន់ផ្សេងៗឱ្យដូចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនោះទេ។ ប៉ុន្តែពុទ្ធសាសនិកគួរតែរៀបចំខ្លួនទៅវត្តនៅតាមការកាន់បិណ្ឌនៃវត្តនីមួយៗវិញ ដោយការរៀបចំកន្លែងសក្ការៈបូជាឱ្យបានល្អ និងស្អាតដូចជា ចេតិយ ស្ដូក កុដិ សាលាឆាន់ និងព្រះវិហារ ហើយជាពិសេសគឺបរិស្ថានទាំងនៅក្នុងទីវត្តអារាម នៅផ្ទះ និងគ្រប់ទីកន្លែងសាធារណៈផងដែរ។

ឯកឧត្ដម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា

ឯកឧត្ដមបន្តថា ក្រៅពីការរៀបចំកន្លែង ឬទីតាំងនានា ពុទ្ធសាសនិកគ្រប់រូបគួរតែស្លៀកពាក់ឱ្យបានសមរម្យដែលបង្ហាញអំពីអត្ថសញ្ញាណជាតិ ដែលអាចបង្ហាញតាមរយៈការស្លៀកសម្លៀកបំពាក់ហូលផាមួងខ្មែរជាដើម។ អ្នកនាំពាក្យរូបនេះបន្ថែមថា ការយល់ដឹងអំពី​ទេយ្យទាន ឬ ទេយ្យវត្ថុ ដែលនឹងយកទៅប្រគេនព្រះសង្ឃក៏ជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ការផ្គត់ផ្គង់ដល់ព្រះសង្ឃ និងការឧទ្ទិសជូនបុព្វការីជនដែលបានចែកឋាន ជាពិសេសការចែករំលែកតេយ្យទានទៅដល់ជនចាស់ជរា និងទុរគតជន ក្មេងកំព្រា ជនមានពិការភាព ដែលមិនមានទីពំនាក់។

ឯកឧត្ដម ឆាត សុឆេត បានសង្កត់ធ្ងន់ថា លើសពីនេះការរៀបចំគ្រឿងតេយ្យទានទាំងនេះ ពុទ្ធបរិស័ទ្ធត្រូវតែកាត់បន្ថយការប្រគេនជូននូវគ្រឿងកំប៉ុងផ្អែមដែលអាចបង្កជាផលប៉ះពាល់ដល់សុខភាពរបស់ព្រះសង្ឃ ឬអ្នកទទួលទានរបស់អ្នកស្នាក់នៅវត្តអារាម ព្រោះវាអាចបង្កជាគ្រោះថ្នាក់ចំពោះសុខភាពជាខ្លាំង ដែលជាកត្តាកង្វល់ដ៏ធំរបស់ពួកយើងទាំងអស់គ្នាក្នុងការជួយចូលរួមដោះស្រាយ។

រូបភាពFacebook៖ វត្តនិគ្រោធវ័ន”គល់ទទឹង”

«ការប្រគេនគ្រឿងកំប៉ុងផ្អែមទៅទីវត្តអារាមជាបច្ច័យមួយដែលមិនត្រឹមត្រូវ និងអាចបង្កហានិភ័យផ្នែកសុខភាព ជាពិសេសជំងឺទឹកនោមផ្អែមដល់ព្រះសង្ឃក្រោយទទួលទាន»

អ្នកនាំពាក្យរូបនេះបន្ថែមថា បញ្ហាគ្រឿងកំប៉ុងផ្អែមនេះ ពុទ្ធបរិស័ទ្ធគួរកាត់បន្ថយក្នុងប្រគេន ចំណែកព្រះសង្ឃផ្ទាល់គួរកាត់បន្ថយក្នុងការឆាន់របស់ផ្អែម និងរបស់ផ្អាប់ជាដើមដែលអាចបង្កជាជំងឺប្រចាំកាយ ឬជំងឺរាំរៃនានា ដូចនេះពុទ្ធបរិស័ទ្ធត្រូវតែគិតគូរ មុនសម្រេចចិត្តប្រគេនចង្ហាន់ ឬតេយ្យវត្ថុផ្សេងៗ។

បច្ចុប្បន្ននេះជំងឺទឹកនោមផ្អែម បានក្លាយជាបញ្ហាសុខភាពដែល​កំពុងកើតឡើង​នៅ​លើប្រជាពលរដ្ឋ​ទូទៅនៅ​កម្ពុជា ប៉ុន្តែ​មិន​មានទិន្នន័យ​ច្បាស់លាស់ចំពោះ​ករណីជំងឺទឹកនោមផ្អែមដែល​កើតមានទៅលើព្រះសង្ឃនោះទេ។ តែយ៉ាងណា ជុំវិញ​ការ​ថែទាំ​សុខភាព​របស់ព្រះសង្ឃ អង្គការ​ដែល​ធ្វើការងារ​ទៅលើសុខភាពមួយចំនួន បានចាប់ផ្តើម​បង្កើត​ឱ្យ​មានកម្មវិធីអប់រំ និង​បង្ការ​ជំងឺទឹកនោមផ្អែម​ទៅកាន់ព្រះសង្ឃ តាមរយៈ​ការ​ជំរុញ​ការ​ប្រើប្រាស់​អាហារ​ដែលមាន​តុល្យភាព និង​ការ​ចូលរួម​ពិនិត្យសុខភាពឱ្យបានទៀងទាត់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...