សិស្សជាង១ពាន់នាក់ នៃវិទ្យាល័យចំនួន៥ក្នុងរាជធានីភ្នំពេញ ទទួលការតម្រង់ទិសក្នុងការជ្រើសរើសជំនាញសិក្សា

អង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍អាជីព (MACA) សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំកម្មវិធីបង្ហាញផ្លូវស្តីពីជំនាញសិក្សា និងអាជីព “Major and Career Roadshow” ជូនដល់សិស្សានុសិស្ស ចំនួន១១៦៧នាក់ ដែលកំពុងសិក្សានៅគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈចំនួន ៥ វិទ្យាល័យ ក្នុងរាជធានីភ្នំពេញ។

លោក អ៊ុម គន្ធែល ប្រធានអង្គការ MACA មានប្រសាសន៍ថា វិទ្យាល័យទាំង៥ ដែលអង្គការបានចុះធ្វើកម្មវិធី រួមមាន ១). វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំ ២).វិទ្យាល័យសម្ដេចហ៊ុនសែនប៊ុនរ៉ានី ច្បារអំពៅ ៣).វិទ្យាល័យជាស៊ីមសាគ្គី ៤).វិទ្យាល័យបាក់ទូក និង៥).វិទ្យាល័យព្រែកលៀប។ លោកថា នេះ គឺជាការអនុវត្តជំហានដំបូងរបស់កម្មវិធីបង្ហាញផ្លូវស្ដីពីជំនាញសិក្សា និងអាជីព។ បន្ថែមពីលើនេះ អង្គការ MACA រួមជាមួយ ស.ស.យ.ក. រាជធានីភ្នំពេញ គ្រោងនឹងបន្តរៀបចំកម្មវិធីនេះ នៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈផ្សេងទៀត នៃប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

កម្មវិធីបង្ហាញផ្លូវស្តីពី ជំនាញសិក្សា និងអាជីព “Major and Career Roadshow” មានគោលបំណងជួយយុវជនឱ្យមានភាពច្បាស់លាស់អំពីជម្រើសជំនាញសិក្សា និងអាជីព ដើម្បីចាប់យកអាជីពសមរម្យនាពេលអនាគតរបស់ពួកគេ។ ទន្ទឹមនេះ កម្មវិធីក៏មានបំណងបញ្ជ្រាបចំណេះដឹងអំពីភាពជាអ្នកដឹកនាំរបស់យុវជនក្នុងយុគសម័យឌីជីថលជូនដល់យុវជនខ្មែរជំនាន់ក្រោយ ដែលជាកម្លាំងស្នូលរបស់ជាតិ ក្នុងការបង្កើនសមត្ថភាព និងគុណភាព ឱ្យទាន់បរិបទបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងដើម្បីចូលរួមក្នុងការដឹកនាំនៅក្នុងគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងកម្មវិធីខាងលើនេះ ថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានីភ្នំពេញ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកម្មវិធីបង្ហាញផ្លូវស្ដីពីជំនាញសិក្សា និងអាជីព ព្រមទាំងផ្តល់គន្លឹះសំខាន់ៗជាច្រើនទៀត ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យប្រើប្រាស់ពេលវេលាជាយុវជនឱ្យមានប្រសិទ្ធភាពក្នុងការបង្កើននូវចំណេះដឹង និងជំនាញច្បាស់លាស់ ធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសជំនាញសិក្សា និងអាជីពរបស់ខ្លួនឱ្យបានត្រឹមត្រូវ ព្រមទាំងមានជំនាញមួយពិតប្រាកដស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យបានរុងរឿង និងរីកចម្រើន។

បន្ថែមពីនេះ ថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានីភ្នំពេញ ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សឱ្យចេះសម្របខ្លួន និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រយោជន៍ និងចំទិសដៅ។ ជាក់សែ្ដង សម្រាប់វាគ្មិនកិត្តិយសចំនួន ៣រូប រួមមាន៖ លោក អ៊ុម គន្ធែល ប្រធានអង្គការ MACA, លោក ទេព សេងហ៊ន តំណាងនាយកដ្ឋានព័ត៌មានទីផ្សារការងារ និងលោក ប៊ិច សុធា អ្នកជំនាញប្រឹក្សាអាជីព បានរួមគ្នាពន្យល់បកស្រាយយ៉ាងក្បោះក្បាយនូវប្រធានបទដ៏មានសារៈសំខាន់ចំនួន៣ ក្នុងការចែករំលែកជូនដល់សិស្សានុសិស្ស និងយុវជនបានយល់ពីភាពជាអ្នកដឹកនាំរបស់យុវជនសម័យឌីជីថល សារៈសំខាន់នៃការរៀនបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាតម្រូវការជំនាញនៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន។ អង្គការ MACA ក៏បានណែនាំវិធីសាស្រ្តស្វែងយល់ពីខ្លួនឯង ក្នុងការជ្រើសរើសជំនាញសិក្សា និងអាជីព ហើយបានធ្វើតេស្តស្វែងរកជំនាញសិក្សា និងអាជីពដែលសាកសមនឹងចំណង់ចំណូលចិត្តរបស់បុគ្គលម្នាក់ៗ តាមរយៈកម្មវីធីទូរស័ព្ទ MACA Mobile ជូនដល់សិស្សានុសិស្ស។

គួរបញ្ជាក់ផងដែរថា អង្គការ MACA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយក្រុមយុវជនកម្ពុជាវ័យក្មេងដែលមានចក្ខុវិស័យជួយសិស្ស និស្សិត និងយុវជនឱ្យមានភាពច្បាស់លាស់អំពីជម្រើសជំនាញសិក្សា និងអាជីព ដើម្បីត្រៀមខ្លួនសម្រាប់អាជីពសមរម្យនាពេលអនាគតរបស់ពួកគេ។ MACA បានធ្វើសកម្មភាពសង្គមជាច្រើន និងបានផ្តួចផ្តើមនូវយុទ្ធនាការតាមប្រព័ន្ធឌីជីថលដែលមានឈ្មោះថា “ជជែកអំពីអាជីព” និងកម្មវិធីសិក្ខាសាលាតម្រង់ទិសតាមរាជធានី-ខេត្ត ក្នុងគោលបំណងបង្កើនការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការកំណត់គោលដៅ ជំនាញ និងអាជីពច្បាស់លាស់។ លើសពីនេះ MACA ក៏បានបង្កើតកម្មវិធីទូរស័ព្ទ MACA Mobile ដើម្បីធ្វើការវាយតម្លៃពីជំនាញសិក្សា និងអាជីព ដែលសាកសមនឹងមនុស្សម្នាក់ៗ ព្រមទាំងផ្តល់ព័ត៌មានលម្អិតអំពីជំនាញសិក្សា និងអាជីពនីមួយៗ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *