របៀបប្រើជំនាញដោះស្រាយបញ្ហា ដើម្បីគ្រប់គ្រងភាពតានតឹងនៅកន្លែងធ្វើការ

ភាពតានតឹងនៅកន្លែងធ្វើការ គឺជារឿងដែលអាចកើតឡើងគ្រប់ពេល ប៉ុន្តែតាមរយៈការប្រើជំនាញដោះស្រាយបញ្ហា (Problem solving) អ្នកអាចគ្រប់គ្រងបញ្ហានេះ បានល្អជាងមុន។ សាកស្រមៃថា ភាពតានតឹង គឺជាល្បែងផ្គុំរូបដ៏ស្មុគស្មាញ ហើយបំណែកនីមួយៗតំណាងឱ្យបញ្ហាប្រឈម ដែលរួមចំណែកកម្រិតនៃភាពតានតឺងរបស់អ្នក។ តាមរយៈការកំណត់អត្តសញ្ញាណបំណែកទាំងនេះ និងរបៀបរៀបរូបផ្គុំបានច្បាស់ ធ្វើឱ្យអ្នកអាចកាត់បន្ថយអារម្មណ៍តានតឹងរបស់អ្នកបាន។ មានវិធីសាស្ត្រចំនួន ៦ ដែលអាចជួយអ្នកគ្រប់គ្រងភាពតានតឹងនៅកន្លែងធ្វើការបាន តាមរយៈការប្រើជំនាញដោះស្រាយបញ្ហា។

១. កំណត់អត្តសញ្ញាណភាពតានតឹង ៖ ចំណុចដំបូង គឺត្រូវចាប់ផ្ដើមដោយកំណត់ប្រភព ដែលនាំឱ្យអ្នកមានភាពតានតឹង។ ប្រភពនៃបញ្ហាទាំងនោះអាចជា ថ្ងៃកំណត់នៃការងារបានមកដល់ ក្រុមការងារពិបាកធ្វើការជាមួយ ឬបន្ទុកការងារលើសលប់។ ការកំណត់បានច្បាស់នូវមូលហេតុដែលបណ្ដាលឱ្យអ្នកមានអារម្មណ៍តានតឹង អ្នកនឹងអាចបង្កើតផែនការ ដើម្បីដោះស្រាយឬសគល់ នៃបញ្ហាទាំងនោះបាន។

២. វិភាគមូលហេតុ ៖ បន្ទាប់ពីកំណត់អត្តសញ្ញាណភាពតានតឹង ជំហានបន្ទាប់គឺស្វែងយល់ថា ហេតុអ្វីបានជាបញ្ហាទាំងនោះមានឥទ្ធិពលមកលើអ្នក ។ ការស្វែងយល់ពីមូលហេតុដើម នៃភាពតានតឹង អាចជួយអ្នកបង្កើតយុទ្ធសាស្ត្រ ដ៏មានប្រសិទ្ធភាព ដើម្បីគ្រប់គ្រងវា។

៣. បង្កើតដំណោះស្រាយ ៖ ដំណាក់កាលទី៣ គឺជាពេល ដែលត្រូវគិតប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្កើតដំណោះស្រាយ ដែលមានសក្តានុពល។ ប្រសិន ថ្ងៃកំណត់នៃការងារបានមកដល់ គឺជាបញ្ហា តើការគ្រប់គ្រងពេលវេលាបានល្អជាងមុន និងការរំលែកការងារឱ្យអ្នកដទៃ អាចជាជម្រើសល្អដែរឬទេ? ចុះបើបញ្ហានោះ បណ្ដាលមកពីមិត្តរួមការងារ តើការសន្ទនា ឬសម្រុះសម្រួលគ្នា អាចជាជម្រើសល្អដែរឬទេ? ដំណាក់កាលនេះ អ្នកត្រូវបំបែកគំនិត និងពិចារណា អំពីជ្រុង ដែលអ្នកអាចបង្កើតដំណោះស្រាយ ហើយជ្រើសរើសជ្រុង ឬគំនិតណាមួយ ដែលល្អបំផុត ដើម្បីអនុវត្ត។

៤. ធ្វើសកម្មភាព ៖ ក្រោយពីមានដំណោះស្រាយក្នុងដៃ ជំហានបន្ទាប់គឺត្រូវធ្វើសកម្មភាព។ អនុវត្តយុទ្ធសាស្ត្រ ដែលមានក្នុងដៃ ដើម្បីដោះស្រាយភាពតានតឹងកំពុងប្រឈម គឺជាដំណើរការ នៃការសាកល្បង ឬសិក្សា។ ដូច្នេះ ប្រសិនបើមិនអាចដោះស្រាយបានជោគជ័យទាំងស្រុង ឬ ១០០ភាគរយ ក៏មិនមែនជាបញ្ហាដែរ។ អ្វីដែលសំខាន់ ត្រូវមានសកម្មភាពខ្ជាប់ខ្ជួន លើការអនុវត្ត ព្រោះនៅពេលដែលមានសកម្មភាព អ្នកនឹងអាចកាត់បន្ថយភាពតានតឹងបាន។

៥. វាយតម្លៃលទ្ធផល ៖ បន្ទាប់ពីធ្វើសកម្មភាពហើយ ការឆ្លុះបញ្ចាំង និងសិក្សាអំពីយុទ្ធសាស្ត្រ ដែលអ្នកបានអនុវត្ត គឺជារឿងសំខាន់។ អ្វី​ដែល​អ្នកត្រូវសួរខ្លួនឯងគឺ តើដំណោះស្រាយរបស់អ្នកមានប្រសិទ្ធភាពដែរ ឬទេ? តើមានសកម្មភាព អ្វីខ្លះដែលត្រូវកែប្រែ? ការវាយតម្លៃនេះ មានសារៈសំខាន់សម្រាប់ការគ្រប់គ្រងភាពតានតឹងរយៈពេលវែង។ ការសិក្សា និងឆ្លុះបញ្ចាំងពីលទ្ធផលជាប្រចាំ អាចជួយឱ្យអ្នកអាចរកឃើញដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុត ដើម្បីគ្រប់គ្រងភាពតានតឹងនៅកន្លែងធ្វើការ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍​ថ្នាក់​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ ​IUHW​ ​ប្រទេស​ជប៉ុន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2026

​សាកលវិទ្យាល័យ​ ​International​ ​University​ ​of​ ​Health​ ​and​ ​Welfare​ ​(​IUHW​) ​ប្រទេស​ជប៉ុន​ ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឆ្នាំ​ទី​១​ ​និង​ឆ្នាំ​ទី​២​ ​ផ្នែក​វេជ្ជសាស្ត្រ ​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...