ក្រសួងអប់រំ​ដាក់ចេញ​នូវ​វិធានការ៥ចំណុច ដើម្បីទប់ស្កាត់​បាតុភាពអវិជ្ជមាន​នៅតាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ

ក្រសួងអប់រំ យុវជន និងកីឡា កាលពី​រសៀល​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ ដោយបានដាក់ចេញ​នូវ​វិធានការ​ចំនួន៥ចំណុច ដើម្បីទប់ស្កាត់​បាតុភាពអវិជ្ជមាន​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈទាំងអស់ ក្រោយ​ពីមានការ​ត្អូញត្អែររបស់មាតាបិតា អ្នកអាណាព្យាបាលសិស្សមួយ​ចំនួនពាក់ព័ន្ធនឹង​ការលំបាក​ក្នុងការ​ចំណាយលើ​ការ​រៀនគួររបស់កូនៗ។

វិធានការ​ទាំង​៥ចំណុចនោះ​រួមមាន ៖ ១. គ្រូ​បង្រៀន​ត្រូវ​អនុវត្ត​តាម​កម្រង​ភារកិច្ច​របស់គ្រូបង្រៀន ដែលគណៈគ្រប់គ្រង​សាលា​រៀន​បាន​រៀបចំ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​បង្រៀន និង​រៀន​ប្រកប​ដោយ​សមធម៌ និងបរិយាបន្ន ព្រមទាំង​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌ វិជ្ជាជីវៈ​គ្រូបង្រៀន, ២. គ្រឹះស្ថាន​សិក្សា​សាធារណៈ​ត្រូវរៀបចំ និង​អនុវត្ត​តេស្ត​ស្តង់ដា​សម្រាប់ការ​ប្រឡង​គ្រប់ប្រភេទ និងពង្រឹង​ការ​រៀន និង​បង្រៀន​ ដើម្បី​លើក​កម្ពស់​គុណភាពអប់រំ, ៣. គ្រឹះស្ថាន​សិក្សា​សាធារណៈ​មិន​ត្រូវ​បង្ខិតបង្ខំ​សិស្ស​ឱ្យ​រៀនគួរ និង​មិន​ត្រូវ​យក​មេរៀន ឬលំហាត់បង្រៀនគួរ ដើម្បីធ្វើជា​វិញ្ញាសាប្រឡង, ៤. គ្រឹះស្ថាន​សិក្សា​សាធារណៈ ត្រូវ​រៀបចំ និង​អនុវត្ត​កម្មវិធីក្រៅ​ម៉ោង​សិក្សា ដើម្បីបង្កើន​ម៉ោង​ស្វ័យសិក្សា​យ៉ាង​តិច ២ម៉ោងបន្ថែម និង ៥. មាតាបិតា​ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ និង​លើកទឹកចិត្ត​ឱ្យ​កូន​ធ្វើស្វ័យសិក្សា និង​រៀន​សូត្រ​នៅផ្ទះ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កន្លងមក​ក្រសួងអប់រំ​តែងតែខិតខំ​ប្រឹងប្រែង​នៅ​ក្នុងការ​បន្ត​អភិវឌ្ឍសមត្ថភាព​បុគ្គលិកអប់រំជាប្រចាំ ក៏​ដូចជា​បន្ត​លើក​កម្ពស់​គុណភាពអប់រំ ឱ្យ​ឆ្លើយតបទៅនឹងតម្រូវការ​ក្នុងសតវត្សរ៍ទី២១ ហើយស្របពេលដែលក្រសួងបានទទួលព័ត៌មានពីក្តីកង្វល់ និង​ការ​ត្អូញត្អែរ​របស់មាតាបិតា ឬអ្នក​អាណាព្យាបាលមួយ​ចំនួនទាក់ទងនឹងការលំបាក ទាក់ទងទៅនឹងការរ៉ាប់រងចំណាយបន្ថែមទៅលើការរៀនគួរក្រៅម៉ោង ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់សតិអារម្មណ៍របស់សិស្សមួយចំនួនដែលមិនបានរៀនគួរ ក៏​ដូចជា​បង្កើន​នូវវិសមភាពសម្រាប់កុមារដែលគាត់ជួបការលំបាក ទើបក្រសួងអប់រំ យុវជន និងកីឡា រៀបចំចេញជាសេចក្តីថ្លែងការណ៍នេះឡើង គឺក្នុងគោលបំណងដើម្បីរំលឹក ក៏​ដូចជាជូនដំណឹងបន្ថែមទៅកាន់គណៈគ្រប់គ្រងសាលារៀនទូទាំង​ប្រទេស ក៏​ដូចជាលោកគ្រូអ្នកគ្រូទាំងអស់ នៅក្នុងការបន្តពង្រឹងសមត្ថភាពរបស់ខ្លួន ក៏ដូចជាចូលរួមពង្រឹងការបណ្តុះបណ្តាល ធ្វើ​យ៉ាងណាធានាថាឱ្យប្អូនៗទទួលបានចំណេះដឹងតាមអ្វីដែលបញ្ជាក់នៅ​ក្នុងក្របខណ្ឌកម្មវិធីសិក្សា ហើយ​ក៏​ដូចជា​បន្ត​អនុវត្តទៅតាមអ្វីដែលមានចែងនៅក្នុងច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យប្អូនៗបន្តរៀនសូត្រទទួលបាន​នូវគុណភាព ក៏​ដូចជារីករាយ​នៅក្នុងសាលារៀនផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍​ ក្រសួងអប់រំ​ យុវជន និងកីឡា បានលើកឡើងថា ក្រសួងបានទទួលព័ត៌មាន​អំពី​ការ​ត្អូញត្អែរ​របស់​មាតាបិតា អ្នកអាណាព្យាបាលសិស្ស​មួយ​ចំនួន​ពាក់ព័ន្ធនឹង​ការ​លំបាក​ក្នុងការ​រ៉ាប់រង​ចំណាយ​លើ​ការ​រៀនបន្ថែម​ក្រៅម៉ោង (រៀនគួរ) របស់កូនៗ​ទាំង​នៅ​កម្រិតបឋមសិក្សា និង​មធ្យមសិក្សា ព្រមទាំង​បានភ្ជាប់​ទៅនឹង​បាតុភាព​អវិជ្ជមាន ដែលបង្ក​ឡើង​ដោយ​សកម្មភាព​បង្រៀន​គួរ ដូចជា​ការ​ចេញវិញ្ញាសាប្រឡង​ប្រចាំខែ ប្រចាំឆមាស​នូវ​លំហាត់ ឬខ្លឹមសារ ដូចទៅ​នឹង​ការ​បង្រៀនគួររួច ដែលធ្វើឱ្យ​ប៉ះពាល់​ដល់សតិអារម្មណ៍​របស់សិស្ស​មិន​បានរៀនគួរ និង​ជាពិសេស​បង្កើត​គម្លាតវិសមភាព​យ៉ាងច្រើន​សម្រាប់កុមារក្រីក្រ​ជួបការលំបាក ដែលគ្មានលទ្ធភាព​រៀន​គួរ​បន្ថែម។

ក្រសួងបន្តថា កន្លងមក​ក្រសួង​បាន​ចេញ​សេចក្តីណែនាំ​ផ្តោត​លើ​ការ​លើក​កម្ពស់​លទ្ធផល​សិក្សា​របស់សិស្ស និង​ផ្លាស់ប្តូរវប្បធម៌សាលារៀន តាមរយៈ​ការ​អនុវត្ត​ស្តង់ដាសាលារៀនគំរូ​នៅទូទាំង​ប្រទេស សេចក្តី​ណែនាំ​ស្តីពីការ​អនុវត្ត​កម្មវិធីក្រៅ​ម៉ោង​សិក្សា​នៅ​តាម​គ្រឹះស្ថាន​បឋមសិក្សា និង​មធ្យមសិក្សា​សាធារណៈគំរូ ក្នុងគោលដៅ​បង្កើន​ម៉ោង​សិក្សា​យ៉ាង​តិច២ម៉ោង​ក្នុង​មួយថ្ងៃ និង​សេចក្តី​ណែនាំ​ស្តីពីការ​ពង្រឹង​យន្ត​ការ​រង្វាយតម្លៃ​លទ្ធផលសិក្សា របស់សិស្ស​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ ដើម្បីធានា​ឱ្យ​បាន​នូវ​សង្គតិភាព​ស្តង់ដានៃរង្វាយតម្លៃលទ្ធផល​សិក្សា​របស់ស​សិស្ស​នៅ​កម្រិត​សាលា​រៀន​រួចមកហើយ។

យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍​ក្រសួងអប់រំ មិន​បាន​បញ្ជាក់អំពីចំណាត់ការ​ក្នុងករណី​បង្កឱ្យ​មានបាតុភូតអវិជ្ជមាននៅ​តាមគ្រឹះស្ថានសិក្សានេះទេ តែបើតាម​លោកជំទាវ ឃួន វិច្ឆិកា នៅក្នុងច្បាប់​លក្ខន្តិកៈមន្រ្តីករាជការ គឺបានចែងយ៉ាងច្បាស់អំពីសិទ្ធិ ក៏​ដូចជា​អ្វី​ដែលលោកគ្រូអ្នកគ្រូអាចធ្វើបាន និងមិនអាចធ្វើបាន ដោយនៅក្នុងនោះ​ក៏​បានបញ្ជាក់យ៉ាងច្បាស់អំពីវិន័យផងដែរ ហើយនៅ​ក្នុង​មាត្រា២០ នៃច្បាប់លក្ខន្តិកៈមន្រ្តីរាជការ បាន​បញ្ជាក់យ៉ាងច្បាស់ពីទណ្ឌកម្មខាងវិន័យ ដែល​មាន​បែងចែក​ជាកម្រិតលំដាប់លំដោយ ពីទាបទៅខ្ពស់ ដែល​នៅ​ក្នុងនោះ​មានន័យថា ក្នុងករណី​ដែលក្រសួងអប់រំ យុវជន និងកីឡា រកឃើញ​នូវ​កំហុស ឬក៏​ការ​ឆ្គាំឆ្គង​នៅ​ក្នុងវិជ្ជាជីវៈ​ណាមួយ​ដែលលោកគ្រូអ្នកគ្រូ ឬក៏​មន្រ្តីរាជការ​បានប្រព្រឹត្ត នោះនឹង​ត្រូវ​បាន​យកទៅ​អនុវត្ត​ស្រប​ទៅ​តាម​ច្បាប់លក្ខន្តិកៈមន្រ្តីរាជការនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។