អ្នកជំនាញអាហារូបត្ថម្ភ ចែករំលែកពីអាហារដែលល្អសម្រាប់សុខភាពខួរក្បាល សុខភាពទូទៅ និងធ្វើឱ្យអាយុវែង

របបអាហារល្អ គឺជាចំណែកមួយដ៏សំខាន់ក្នុងការបង្កើតរបៀបរស់នៅ ដែលនាំឱ្យមានសុខភាពល្អ និងភាពជោគជ័យក្នុងជីវិត។ ទន្ទឹមនឹងនេះ អ្នកជំនាញជាច្រើនលើកឡើងថា មានរបបអាហារមួយចំនួន ដែលសម្បូរសារធាតុចិញ្ចឹម និងល្អសម្រាប់សុខភាពទូទៅ។

អ្នកជំនាញផ្នែកអាហាររូបត្ថម្ភមកពីសាកលវិទ្យាល័យហាវឺត បានណែនាំអាហារ ៥ ប្រភេទ ដែលពួកគាត់បរិភោគរាល់ថ្ងៃ ដើម្បីទទួលបានខួរក្បាលឈ្លាសវៃ សុខភាពបេះដូងល្អ អាយុវែង និងសុខភាពទូទៅកាន់តែប្រសើរ។

១. ស្លឹកបៃតង ៖ សារៈសំខាន់នៃស្លឹកបន្លែបៃតងក្នុងរបបអាហារប្រចាំថ្ងៃ គឺមិនអាចមើលរំលងនោះទេ ព្រោះអ្នកជំនាញតែងតែណែនាំឱ្យបរិភោគម្តងហើយម្ដងទៀត។ ការបរិភោគស្លឹកបៃតង ជួយដល់សុខភាពខួរក្បាល ហើយអាហារដែលសម្បូរជាតិសរសៃក៏មានទំនាក់ទំនងទៅនឹងការកាត់បន្ថយជំងឺបាក់ទឹកចិត្តទៀតផង។ អាហារប្រភេទនេះ សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា វីតាមីន A ហ្វូឡាត វីតាមីន C ជាតិដែក វីតាមីនK ជាតិដែក ប៉ូតាស្យូម និងកាល់ស្យូម។

២. ផ្លែប៊ឺរី ៖ អ្នកជំនាញណែនាំថា អ្នកគួរតែញ៉ាំផ្លែឈើរាល់ថ្ងៃបើអាច។ ថ្លែឈើដែលផ្ដល់អត្ថប្រយោជន៍សម្រាប់សុខភាពល្អបំផុតគឺ ផ្លែប៊ីរី។ ផ្លែឈើមួយប្រភេទនេះ សម្បូរទៅដោយវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពាររាងកាយរបស់អ្នកពីការឆ្លងរោគ។ ជាពិសេស ល្អសម្រាប់សុខភាពភ្នែក សាច់ដុំ សុខភាពខួរក្បាល ពង្រឹងកោសិកា។ លើសពីនេះ ពណ៌របស់ផ្លែប៊ឺរីទាំងអស់ មានសារជាតិ Flavonoids ដែលជាក្រុមសារធាតុ phytonutrients ជួយឱ្យសុខភាពខួរក្បាលប្រសើរឡើង និងកាត់បន្ថយការចុះខ្សោយនៃមុខងារយល់ដឹងរបស់ខួរក្បាល។

៣. ត្រី និងប្រូតេអ៊ីនគ្មានខ្លាញ់ ៖ វេជ្ជបណ្ឌិត និងអ្នកជំនាញអាហារូបត្ថម្ភ លើកទឹកចិត្តឱ្យអ្នកកំណត់ការទទួលទានសាច់ក្រហម ហើយងាកមកញ៉ាំប្រូតេអ៊ីនគ្មានខ្លាញ់ ដូចជា ត្រីសាម៉ុន ស៊ុត ត្រីធូណា និងតៅហ៊ូ។ ត្រីសាលម៉ុន ជាប្រភេទអាហារ ដែលអ្នកជំនាញភាគច្រើនណែនាំ ព្រោះវាសម្បូរទៅដោយវីតាមីន B ដែលល្អសម្រាប់សុខភាពខួរក្បាល។

៤. គ្រាប់សណ្ដែក ៖ គ្រាប់សណ្ដែក ជាអាហារដែលជួយឱ្យមានអាយុវែង ហើយការទទួលទានក្នុងកម្រិតសមរម្យរាល់ថ្ងៃ វានឹងបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក។ គ្រាប់សណ្ដែកសម្បូរទៅដោយប្រូតេអ៊ីន ជាតិសរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែដូចជា ម៉ាញេស្យូម និងជាតិដែក។

៥. គ្រាប់ផ្លែឈើ និងធញ្ញជាតិ ៖ គ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិ គឺជាប្រភេទអាហារ ដែលយើងមើលរំលង ខណៈវាជាអាហារមួយប្រភេទដែលផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយរក្សាកោសិកាខួរក្បាលរបស់យើងមានសុខភាពល្អ និងកាត់បន្ថយបញ្ហារលាក។ នេះបើយោងតាមអ្នកវិទ្យាសាស្ត្រផ្នែកសរសៃប្រសាទ ដែលបានទទួលការបណ្ដុះបណ្ដាលពីសាកលវិទ្យាល័យ Harvard លោកស្រី Lisa Genova ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...