ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ (BA/BSc) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងអាហារូបករណ៍សម្រាប់ការសិក្សាពេញមួយចប់ដល់កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

អាហារូបករណ៍ផ្ដល់ជូនថ្នាក់បណ្ឌិត (PhD/DLA) ចំនួន០៤កន្លែង ដែលអាចសិក្សាគ្រប់មុខជំនាញដោយការសិក្សានឹងសិក្សាជាភាសាអង់គ្លេស ឬភាសាហុងគ្រី។ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (MA/MSc) ចំនួ​ន០៧កន្លែងលើជំនាញ Agricultural Science, Arts and Humanity, Social Science, Computer Science and Information Technology, Legal Science, Economic Science, Engineering Science, Medical and Health Science, Sport Science, Natural Science, Arts, Art Education, Political Science and Public Governance។

ជាមួយគ្នានេះ អាហារូបករណ៍០៧កន្លែងសម្រាប់ការសិក្សាពេញមួយចប់កម្រិតថ្នាក់Master លើជំនាញ Agricultural Science, Engineering Science, Medical and Health Science, Teacher Training and Arts។ សម្រាប់ថ្នាក់ឧត្ដមសិក្សា (BA/BSc) ចំនួន១២កន្លែង លើជំនាញ Agricultural Science, Arts and Humanittes, Social Science, Computer Science and Information Technology, Legal Science, Economic Science, Engineering Science, Health Science, Political Science and Public Governance, Sport Science, Natural Science, Arts and Art Education។

បេក្ខជនដែលមានបំណងក្នុងការប្រលងយកពាក្យអាហារូបករណ៍ខាងលើសូមដាក់ពាក្យតាមរយៈគេហទំព័រ https://apply.stipendiumhungaricum.hu/ ឱ្យបានត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ ជាមួយគ្នានេះ បេក្ខជនក៏តម្រូវឱ្យទៅចុះឈ្មោះនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ៨០ មហាវិថីព្រះនរោត្តម (ស្ថិតក្នុងទីស្ដីការក្រសួង អប់រំ​យុវជន និងកីឡា) ចាប់ពីថ្ងៃទីផ្សាយដំណឹងរហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ម៉ោង៤:០០រសៀល។

ការប្រឡងប្រជែងអាហារូបករណ៍ បេក្ខជននឹងត្រូវប្រឡងលើវិញ្ញាសារភាសាអង់គ្លេស និងវប្បធម៌ទូទៅ សម្រាប់បេក្ខជនថ្នាក់ក្រោយឧត្ដមសិក្សា (PhD/DLA, Ma/MSc & OTM) និងភាសាអង់គ្លេស និងគណិតវិទ្យាសម្រាប់បេក្ខជនថ្នាក់ឧត្ដមសិក្សា (BA/BSc) ដើម្បីជ្រើសរើស និងបញ្ជូនឈ្មោះបេក្ខជន(តាមចំនួនកំណត់របស់ភាគីមិត្ត) ទៅឱ្យភាគីហុងគ្រី ពិនិត្យ និងសម្រេចជាស្ថាពរចុងក្រោយ។ ចំពោះពេលវេលា និងទីកន្លែងជាក់លាក់នៃការប្រលងក្រសួងនឹងជម្រាបជូននៅពេលក្រោយ។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ ០១២ ៣២៨ ៨០៦ និង ០៩៥ ៦២៤ ៨៩៥ រៀងរាល់ម៉ោងធ្វើការ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...