វត្តមានបញ្ញាសិប្បនិម្មិត AI នឹងជំនួសការងាររបស់មនុស្ស ៤លាននាក់នៅកូរ៉េខាងត្បូង

ការសិក្សាមួយរបស់ធនាគារកូរ៉េខាងត្បូង (BOK) បានបង្ហាញថា វត្តមានបញ្ញាសិប្បនិម្មិត Artificial intelligence (AI) នឹងជំនួសការងាររបស់មនុស្សប្រមាណជាង ៤លាននាក់ ឬស្មើនឹង ១៤% នៃការងារនៅក្នុងប្រទេសកូរ៉េតែម្តង នៅរវាង ២០ឆ្នាំខាងមុខ ។ ការរីកចម្រើនរបស់បញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាកង្វល់សកលមួយដែលភាគីពាក់ព័ន្ធចាត់ទុកថា អាចនឹងរំខានដល់សកម្មភាពបំពេញការងាររបស់មនុស្ស ការប្រកួតប្រជែងក្នុងទីផ្សារការងារ និងធ្វើឱ្យប្រជាជនប្រឈមនឹងបាត់បង់ប្រាក់ចំណូលផងដែរ ។ ការព្រួយបារម្ភនេះដោយសារតែ AI ប្រើបំពាក់លើមនុស្សនិមិ្មត ឬបច្ចេកវិទ្យាផ្សេងៗមានការរីកចម្រើនលឿនរហ័ស ។

លទ្ធផលសិក្សាបានបង្ហាញទៀតថា អ្នកដែលមានប្រាក់ចំណូលខ្ពស់ពីការងារអាចប្រឈមខ្ពស់ហានិភ័យ ដែលជំនួសដោយវត្តមានបញ្ញាសិប្បនិម្មិត AI ដូចជា ការវិភាគលើទិន្នន័យ ការងារមន្ទីរពិសោធន៍ មេធាវី គណនេយ្យករ អ្នកជំនាញគ្រប់គ្រងអចលនៈទ្រព្យ សេវាកម្មបដិសណ្ឋារកិច្ច ចុងភៅ ការបង្រៀន និងការសម្តែងសិល្បៈផ្សេងៗជាដើម ។

បច្ចុប្បន្នកូរ៉េខាងត្បូងកំពុងក្លាយជាប្រទេសប្រើប្រាស់មនុស្សនិមិ្មតច្រើនក្នុងសេវាកម្ម ច្រវ៉ាក់ផលិតកម្ម និងឧស្សាហកម្មផ្សេងៗ ប្រហាក់ប្រហែលនឹងប្រទេសជប៉ុន ។ ទន្ទឹមគ្នានេះ មនុស្សនិមិ្មតនឹងក្លាយជាកម្លាំងពលកម្មថ្មីជួយដល់សេដ្ឋកិច្ចកូរ៉េខាងត្បូង ហើយជួយឱ្យប្រទេសនេះរីកចម្រើនសង្គមនិងសេដ្ឋកិច្ចកាន់តែខ្លំាងទៅថ្ងៃអនាគត ។ ទោះយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ កូរ៉េខាងត្បូងមិនទាន់ក្លាយជាប្រទេសប្រើប្រាស់បញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ឡើយ ។

គួរបញ្ជាក់ថា ផ្អែកតាមរបាយការណ៍ Goldman Sachs បានសិក្សានៅឆ្នាំ២០២៣ បានបង្ហាញថា ការងារប្រមាណជាង ៣០០លានការងារនឹងជំនួសដោយបញ្ញាសិប្បនិម្មិត ដូចជាការប្រើប្រាស់ OpenAI’s និង ChatGPT ជាដើម ។ គេអាចប៉ានប្រមាណបានថា បច្ចេកវិទ្យាក្នុងបញ្ញាសិប្បនិម្មិតនឹងចូលរួមក្នុងកំណើនសេដ្ឋកិច្ចសកលរង្វង់ ៧% ជារៀងរាល់ឆ្នាំ ។ ការសិក្សាធនាគារកូរ៉េខាងត្បូង (BOK) បានបញ្ជាក់ថា បញ្ញាសិប្បនិម្មិតនឹងចូលរួមកាន់តែខ្លាំងនៅក្នុងការលើកកម្ពស់ការអប់រំ STEM ព្រមទាំងពង្រឹងវិស័យការអប់រំឱ្យកាន់តែប្រសើរឡើង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...