៥ចំណុចជួយបង្កើតទម្លាប់អានសៀវភៅ

ការអានសៀវភៅមានអត្ថប្រយោជន៍ជាច្រើន រួមទាំងបង្កើនការចងចាំ និងវាក្យសព្ទរបស់អ្នក ជួយឱ្យអ្នករៀនអ្វីថ្មីៗ និងធ្វើឱ្យប្រសើរឡើងនូវការផ្តោតអារម្មណ៍។ មនុស្សជាច្រើននិយាយថាចង់បង្កើតទម្លាប់អាន ប៉ុន្តែមិនអាចធ្វើបានដោយសារគ្មានពេល។ ទោះជាយ៉ាងនេះក្ដី ប្រសិនបើអ្នកចង់ត្រឡប់ទៅមានទម្លាប់អានសៀវភៅវិញ មានគន្លឹះមួយចំនួនដែលអាចជួយអ្នកឱ្យចាប់ផ្ដើមទម្លាប់ល្អនេះបាន។

ទី១. កំណត់គោលដៅ ៖ គំនិតល្អក្នុងការលើកទឹកចិត្តខ្លួនឯងឱ្យអានបន្ថែម គឺត្រូវកំណត់គោលដៅ។ ជាឧទាហរណ៍ អ្នកអាចកំណត់គោលដៅអានសៀវភៅមួយចំនួនក្នុងឆ្នាំនេះ ឬចំនួនទំព័រជាក់លាក់ជារៀងរាល់ថ្ងៃ ហើយបន្ទាប់មកអនុវត្តការអានដើម្បីសម្រេចគោលដៅនោះ ។ ទន្ទឹមគ្នានេះ ឧបករណ៍មួយចំនួនដែលអ្នកអាចប្រើដើម្បីជួយអ្នកសម្រេចបាននូវគោលដៅនៃការអានរបស់អ្នករួមមាន កម្មវិធី Bookly, GoodReads.com ឬ Reading Challenge ជាដើម។

ទី២. កំណត់ពេលវេលាសម្រាប់ការអាន ៖ ដើម្បីប្រាកដថាអ្នកនឹងអានជារៀងរាល់ថ្ងៃ អ្នកត្រូវកំណត់ពេលអានប្រចាំថ្ងៃរបស់អ្នក ដូចជា ១០នាទី ឬ១៥នាទីក្នុងមួយថ្ងៃ ឬច្រើនជាងនេះតាមដែលអាចធ្វើទៅបាន។ លើសពីនេះ អ្នកអាចអានសៀវភៅនៅពេលព្រឹក អំឡុងពេលធ្វើដំណើរ មុនពេលចូលគេង ឬសូម្បីតែពេលអាហារថ្ងៃត្រង់ជាដើម។ ម៉្យាងវិញទៀត អ្វីមួយដែលនឹងជួយអ្នកឱ្យអានកាន់តែច្រើនគឺការស្វែងរកកន្លែងល្អដើម្បីអាន។ កន្លែងនេះគួរតែជាកន្លែងស្ងប់ស្ងាត់ ដោយគ្មានការរំខាន។

ទី៣. ស្វែងរកសៀវភៅល្អ ៖ ការស្វែងរកសៀវភៅល្អអាចជាបញ្ហាប្រឈមមួយ។ នៅពេលចាប់ផ្តើមអាន អ្នកនឹងងាយមានអារម្មណ៍ធុញទ្រាន់ ដោយសារតែមានសៀវភៅជាច្រើន ប៉ុន្តែមិនដឹងត្រូវអានសៀវភៅមួយណាទើបល្អ។ ដើម្បីកាត់បន្ថយការខិតខំប្រឹងប្រែងក្នុងការជ្រើសរើសសៀវភៅ អ្នកអាចស្វែងរកបញ្ជីជ្រើសរើសដែលចងក្រងដោយអ្នកចូលចិត្ត។

ទី៤. យកសៀវភៅតាមខ្លួនគ្រប់ទីកន្លែង ៖ ដើម្បីបង្កើតទម្លាប់អានអ្នកត្រូវយកសម្ភារៈអានមួយចំនួនជាមួយអ្នក មិនថាក្នុងទម្រង់ជាសៀវភៅ ឬសៀវភៅអេឡិចត្រូនិចនៅលើស្មាតហ្វូន ឬកម្មវិធីអានសៀវភៅអេឡិចត្រូនិចរបស់អ្នក។ វិធីទាំងនោះ អ្នកអាចអាននៅពេលណាដែលអ្នកមានឱកាសចំណាយពេលសម្រាកតិចតួចក្នុងការអានប្រចាំថ្ងៃជំនួសឱ្យមើល Facebook ឬ Instagram របស់អ្នក។

ទី៥. ចាប់ផ្តើមចូលរួមក្លឹបសៀវភៅ ៖ ការចូលរួមក្នុងក្លឹបសៀវភៅពិតជាមានសារៈសំខាន់ណាស់ក្នុងការចាប់ផ្ដើមបណ្ដុះទម្លាប់អានសៀវភៅ ព្រោះមានមនុស្សដែលមានចំណូលចិត្តអានសៀវភៅស្រាប់។ ទន្ទឹមគ្នានេះ អ្នកអាចសួរមិត្តភក្តិ មិត្តរួមការងារ នូវអ្វីដែលពួកគេកំពុងអាន ហើយធ្វើតាមការណែនាំណាដែលធ្វើឱ្យអ្នកចាប់អារម្មណ៍។ លើសពីនេះ មានក្លឹបសៀវភៅដែលអ្នកអាចស្វែងរកតាមអ៊ីនធឺណិត និងចូលរួមបានផងដែរ ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀន ដើម្បីបណ្តុះបណ្តាលជំនាញអប់រំពិសេស សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាស​ជ្រើសរើសបុគ្គលិកអប់រំ ចំនួន៣០រូប មក​ពីរាជធានីខេត្តទាំង១០ រួមមាន រាជធានីភ្នំពេញ កណ្តាល កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...