អាជីពល្អបំផុតទាំង ១០សម្រាប់មនុស្សមានភាពច្នៃប្រឌិតខ្ពស់ (créative people)

អាជីពជាអ្នកច្នៃប្រឌិតទាមទារឱ្យមានការស្រមើស្រមៃខ្ពស់ ការគិតស៊ីជម្រៅ និងមានសមត្ថភាពបង្កើតសមិទ្ធផល ដែលមានលក្ខណៈពិសេស ប្រកបដោយភាពទាក់ទាញ។ ការងារទាំងនេះភាគច្រើនស្ថិតក្នុងវិស័យសិល្បៈ និងប្រព័ន្ធផ្សព្វផ្សាយ។ ការងារក្នុងវិស័យច្នៃប្រឌិតតម្រូវឱ្យមានការតាំងចិត្តខ្ពស់ និងធ្វើការច្រើនម៉ោងជាងអាជីពផ្សេងៗ ។ អត្ថបទនេះ យើងនឹងបង្ហាញពីអាជីពចំនួន ១០ដែលសក្តិសមបំផុតសម្រាប់បុគ្គលដែលមានទេពកោសល្យក្នុងភាពច្នៃប្រឌិត៖

. អ្នកសារព័ត៌មាន ៖ អាជីពជាអ្នកសារព័ត៌មាន គឺជាជម្រើសមួយ ដែលសក្តិសមបំផុតសម្រាប់មនុស្ស ដែលមានភាពច្នៃប្រឌិតខ្ពស់។ ពួកគេអាចសរសេរព័ត៌មានសម្រាប់បោះពុម្ពផ្សាយសម្រាប់ស្ថាប័នផ្សេងៗ សរសេរផ្សាយលើប្រព័ន្ធឌីជីថល ឬសរសេរសម្រាប់ទូរទស្សន៍ផងដែរ។ អ្នកសរសេរព័ត៌មានឆ្នើមគឺយល់ច្បាស់ពីរបៀបសរសេរព័ត៌មាន ដែលចាំបាច់ត្រូវមាន 5W (who, what, when, where និង why) ព្រមទាំងចេះពន្យល់បកស្រាយបានលម្អិត ខ្លី និងខ្លឹម។

. វិចិត្រករ (Illustrator) ការងារជាវិចិត្រករមានតួនាទីបង្កើតរូបភាពសិល្បៈ (Artwork) សម្រាប់ដាក់អមក្នុងសៀវភៅ ទស្សនាវដ្ដី និងគ្រឹះស្ថានបោះពុម្ពផ្សាយផ្សេងៗ។ គេអាចផ្សព្វផ្សាយស្នាដៃដែលខ្លួនបានបង្កើតឡើងនៅក្នុងសៀវភៅរឿង មាតិកាធ្វើទីផ្សារ និងគូរសម្រាប់លក់ជាដើម។

. អ្នកនិពន្ធធុរកិច្ច (Copywriter) អ្នកនិពន្ធធុរកិច្ចជាអាជីពមួយដែលមានសារៈសំខាន់ខ្លាំង នៅក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម ដែលជាទូទៅអ្នកជំនាញផ្នែកនេះធ្វើការនៅក្នុងទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម (Marketing agencies) ឬសរសេរផ្សព្វផ្សាយឱ្យម្ចាស់អាជីវកម្មណាមួយ។ ពួកគេទទួលខុសត្រូវលើការបង្កើតមាតិកាទីផ្សារដែលមានលក្ខណៈទាក់ទាញ ដែលអាចជំរុញឱ្យអតិថិជនគោលដៅចាប់អារម្មណ៍លើផលិតផលដែលគេសរសេរ ឬផលិតវីដេអូផ្សព្វផ្សាយ។

. អ្នកតុបតែផ្នែកខាងក្នុង (Interior designer)៖  អាជីពនេះ ធ្វើការទៅលើការរៀបចំគម្រោងតុបតែងផ្នែកខាងក្នុងគេហដ្ឋាន ទីកន្លែងធ្វើអាជីវកម្ម និងរោងចក្រឧស្សាហកម្មជាដើម។ វាទាមទារឱ្យធ្វើការជាមួយកម្មវិធីកុំព្យូទ័រ ឬគំនូរស្កិច។ អ្នកជំនាញផ្នែកតុបតែងខាងក្នុង ត្រូវពូកែខាងស្វែងយល់អំ​ពីរស់និយមរបស់អតិថិជន ព្រមទាំងប៉ិនប្រសប់ខាងរៀបឱ្យផ្នែកខាងក្នុងទូលាយ ស្រស់ស្អាត និងចំណាយលុយតិច។ អ្នកជំនាញផ្នែកនេះ ត្រូវធ្វើការជាប្រចាំជាមួយអ្នកជំនាញផ្នែកសាងសង់ដូចជា ស្ថាបត្យករ អ្នកសាងសង់ និងវិស្វករ។

. អ្នកគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម (Advertising Manager) អ្នកធ្វើការលើផ្នែកនេះ ត្រូវទទួលខុសត្រូវក្នុងការបង្កើតយុទ្ធនាការ ដើម្បីប្រូម៉ូតផលិតផល និងសេវាកម្ម។ ជាពិសេស ត្រូវពិនិត្យ និងអនុម័តទទួលស្គាល់ការងារច្នៃប្រឌិតដែលធ្វើដោយអ្នកនិពន្ធធុរកិច្ច និងអ្នករចនាក្រាហ្វិក សម្រាប់ផ្សព្វផ្សាយ នៅលើផ្ទាំងប៉ាណូ គេហទំព័រ វិទ្យុ និងទូរទស្សន៍។ អ្នកកាន់មុខតំណែងនេះ ត្រូវតាមដាន និងទទួលខុសត្រូវលើលទ្ធផលនៃយុទ្ធនាការដែលខ្លួនបានបង្កើត។

. អ្នកគ្រប់គ្រងទីផ្សារ (Marketing manager) អ្នកកាន់ការងារនេះ ត្រូវអភិវឌ្ឍផែនការ និងយុទ្ធសាស្ត្រទីផ្សារ ដើម្បីសម្រេចគោលដៅក្រុមហ៊ុន។ ជាពិសេស ត្រូវបង្កើតចេះគោលនយោបាយ កំណត់គោលដៅទីផ្សារ គ្រប់គ្រងយុទ្ធនាការទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព។

. អ្នកគ្រប់គ្រងផ្នែកសិល្បៈរចនា (Art director) អ្នកជំនាញផ្នែកនេះ មានតួនាទីបង្កើតរចនាបថ និងសមាសធាតុក្នុងការងារសិល្បៈ ព្រមទាំងត្រូវត្រួតពិនិត្យលទ្ធផលការងាររបស់អ្នករចនាដទៃទៀត។ អ្នកគ្រប់គ្រងផ្នែកសិល្បៈរចនា ជានិច្ចជាកាលត្រូវបានគេឃើញធ្វើការនៅឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយដូចជា ការបោះពុម្ពផ្សាយ ភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម សាលមហោស្រប វិស័យភាពយន្ត និងការផលិតវីដេអូហ្គេម។

. អ្នករចនាក្នុងវិស័យឧស្សាហកម្ម (Industrial designer)អាជីពនេះត្រូវរួមបញ្ចូលគ្នារវាងសិល្បៈជាមួយនឹងជំ​នួញ ។ គេត្រូវរចនា និងបង្កើតផលិតផលដូចជា រថយន្ត គ្រឿងសង្ហារឹម និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។ នៅក្នុងតួនាទីនេះ បុគ្គលដែលមានភាពច្នៃប្រឌិតក្នុងខ្លួន អាចមានគំនិត​បង្កើតថ្មីច្រើន ប៉ុន្តែត្រូវមានសិល្បៈក្នុងការបង្ហាញឱ្យគេយល់ពីផលិតផលដែលខ្លួនចង់បង្កើត ហើយជានិច្ចជាកាល គេក៏ត្រូវប្រើជំនាញវិស្វកម្មផងដែរ។

. អ្នកអភិវឌ្ឍគេហទំព័រ (Web developer)អាជីពនេះត្រូវសរសេរកូដ ដើម្បីបង្កើតគេហទំព័រលើអ៊ីនធឺណិត។ អ្នកអភិវឌ្ឍគេហទំព័រ ក៏ត្រូវពង្រឹងបទពិសោធន៍ប្រើប្រាស់នៅលើគេហទំព័រផងដែរ។ ជាពិសេសត្រូវគ្រប់គ្រង និងតាមដានការវិវត្តនៃគេហទំព័រជាប្រចាំ។

១០. ស្ថាបត្យករ (Architecture)អ្នកជំនាញស្ថាបត្យកម្ម ត្រូវគូរគំនូរស្កិច រចនាប្លង់អាគារសម្រាប់ធ្វើជាលំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។ ដើម្បីធ្វើការនេះបានត្រូវមានសមត្ថភាពផ្នែកសិល្បៈ និងគណិតវិទ្យា ដើម្បីប្រាកដថា គម្រូសំណង់របស់ខ្លួនមានសុវត្ថិភាព រចនាសម្ព័ន្ធត្រឹមត្រូវ និងស្ដង់ដាខ្ពស់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី