ក្រសួងសង្គមកិច្ចប្រកាសជ្រើសរើសសិស្ស និស្សិត ចូលបម្រើការងារក្នុងក្របខ័ណ្ឌចំនួន ១៣កន្លែង

ភ្នំពេញ- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងធ្វើការប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់ឆ្នាំ២០២៣ ចំនួន ១៣កន្លែង។

ប្រភេទក្របខណ្ឌ ក រួមមាន ទី១. ទីស្តីការក្រសួង ជ្រើសរើសចំនួន ៣កន្លែង, ទី២. មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ជ្រើសរើសចំនួន ១០កន្លែង ក្នុងនោះ ខេត្តតាកែវ ចំនួន ១កន្លែង, ខេត្តសៀមរាប ចំនួន ២កន្លែង, ខេត្តប៉ៃលិន ចំនួន ១កន្លែង,ខេត្តកំពង់ចាម ចំនួន ១កន្លែង, ខេត្តព្រៃវែងចំនួន ១កន្លែង, ខេត្តពោធិ៍សាត់ចំនួន ១កន្លែង, ខេត្តកំពង់ឆ្នាំង ចំនួន ១កន្លែង និងខេត្តបាត់ដំបងចំនួន ២កន្លែង។ កម្រិតបណ្តុះបណ្តាលចាប់ពីបរិញ្ញាបត្រឡើងទៅ។

លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានសញ្ជាតិខ្មែរ, លក្ខខណ្ឌអាយុគិតត្រឹមថ្ងៃប្រឡង ចំពោះមន្ត្រីរាជការស៊ីវិល ត្រូវបានលើកលែងលក្ខខណ្ឌអាយុ។ ក្រោយពេលប្រឡងជាប់ជាស្ថាពរ ហើយត្រូវបានរៀបចំផ្ទេរក្របខណ្ឌទៅកន្លែងថ្មី ដោយរក្សាអតីតភាពការងារប៉ុន្តែមិនរក្សាមុខតំណែងគ្រប់គ្រងទេ។ បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បណ្ឌិត ឬសញ្ញាបត្រសមមូល ត្រូវបានលើកលែង។ បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រសមមូល ត្រូវមានអាយុមិនលើសពី ៤០ឆ្នាំ បេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល ត្រូវមានអាយុមិនលើសពី៣៥ឆ្នាំ។

ជាមួយគ្នានេះ បេក្ខជនមិនប្រាសចាកសិទ្ធិខាងផ្លូវរដ្ឋប្បវេណី ព្រហ្មទណ្ឌ សិទ្ធិពលរដ្ឋ និងសិទ្ធិខាងនយោបាយ, បេក្ខជនជាស្ត្រី ជនមានពិការភាព និងជនជាតិដើមភាគតិច ត្រូវបានផ្តល់អាទិភាព និងលើកទឹកចិត្ត, បេក្ខជនមានសញ្ញាបត្របញ្ចប់ការសិក្សាពីបរទេស ឬសញ្ញាបត្រជាភាសាបរទេស ត្រូវបញ្ជាក់ជាភាសាជាតិ ដោយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់សំណុំលិខិតដែលត្រូវបំពេញសុំសិទ្ធិប្រឡង រួមមាន សំណុំលិខិតដាក់ពាក្យប្រឡង ចំនួន ០១ ច្បាប់ ដោយបេក្ខជនត្រូវភ្ជាប់មកជាមួយនូវ សញ្ញាបត្រជំនាញ (បញ្ជាក់ជាផ្លូវការ)ចំនួន ០១ ច្បាប់, សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បញ្ជាក់ជាផ្លូវការ)ចំនួន ០១ ច្បាប់, សេចក្តីថតចម្លងសំបុត្រកំណើតចំនួន ០១ ច្បាប់,  រូបថតថ្មី ៤x៦ចំនួន៣សន្លឹក, លិខិតថ្កោលទោស ( ក្រោយពេលប្រឡងជាប់)ចំនួន ០១ ច្បាប់, លិខិតបញ្ញាក់សុខភាព (ក្រោយពេលប្រឡងជាប់)ចំនួន ០១ ច្បាប់, អត្តសញ្ញាណប័ណ្ណថតចម្លង ចំនួន ០១ ច្បាប់ និងលិខិតអនុញ្ញាតពីប្រធានក្រសួង ស្ថាប័ន (ជាមន្ត្រីរាជការស៊ីវិល)ចំនួន ០១ ច្បាប់។

ចំពោះវិញ្ញាសាប្រឡង ទី១. ចំណេះដឹងទូទៅពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងវិស័យមុខងារសាធារណៈនៅកម្ពុជា មានរយៈពេល ៩០នាទី។ ទី២. ភាសាអង់គ្លេសនិងកុំព្យូទ័រ មានរយៈពេល ៩០នាទី។

ទទួលពាក្យចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ ព្រឹកម៉ោង ០៨:០០-១១:៣០ និងពេលរសៀលម៉ោង ១៤:០០-១៧:០០ ឈប់ទទួលពាក្យនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០នាទី។ ចំពោះព័ត៌មានលម្អិត បេក្ខជនអាចមកសាកសួរនៅនាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារៀងរាល់ម៉ោងធ្វើការ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....