លោក Jonathan Wong ៖ ការអភិវឌ្ឍសង្គមនៅកម្ពុជាត្រូវការយុវជនចូលរួមស្រាវជ្រាវ និងបង្កើតគំនិតថ្មីៗ

ភ្នំពេញ – លើកឡើង​នៅ​ក្នុង​សន្និសីទ​និស្សិត​ស្តីពី នវានុវត្តន៍​សង្គម និង​សហគ្រិនភាព ដែល​រៀបចំ​ឡើង​ដោយ​សាកលវិទ្យាល័យ​ខេមតិច កាលពីពេលថ្មីៗនេះ លោក Jonathan Wong ប្រធានផ្នែក​បច្ចេកវិទ្យា និង​នវានុវត្តន៍​របស់អង្គការសហប្រជាជាតិ UNESCAP បានមានប្រសាសន៍ថា ដើម្បី​​កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅកម្ពុជា គឺពិត​ជា​ត្រូវការយុវជនចូលរួមស្រាវជ្រាវ និងការ​បង្កើតគំនិតថ្មីៗ។

បើតាម លោក Jonathan Wong នវានុវត្តន៍សង្គមគេអាចកត់សម្គាល់បានថា ជាដំណើរនៃការអភិវឌ្ឍន៍ និងការដាក់ពង្រាយដំណោះស្រាយដែលមានប្រសិទ្ធភាព ដើម្បីត្រៀមខ្លួនប្រឈមនឹងបញ្ហានានាដែលកើតមានក្នុងសង្គមជាលក្ខណៈប្រព័ន្ធ។ ចំណែកសហគ្រាសសង្គមអាចកំណត់ចំណាំបានថា ជាសហគ្រាស ដែលប្រើប្រាស់អាជីវកម្ម ក្នុងការដោះស្រាយបញ្ហាសង្គម។

លោក Wong លើក​ឡើងថា អ្នកនវានុវត្តន៍ និងអ្នកសហគ្រិនភាព គឺជាតួអង្គយ៉ាងសំខាន់ដែលមានកម្លាំងជំរុញផ្នែកសេដ្ឋកិច្ចឱ្យមានភាពប្រសើរជាងមុនជាពិសេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ តែយ៉ាងណាក៏ដោយបញ្ហាវិសមភាព នៃចំណូលក៏មានការកើនឡើងដូចគ្នា តួយ៉ាងក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ មានមនុស្សជាច្រើនបានបាត់បង់ចំណូល ខណៈមានមនុស្សមួយក្រុមទៀតនៅតែអាចទទួលបានចំណូលជាធម្មតា។ ដូច្នេះការលើកកម្ពស់ នវានុវត្តន៍សង្គម និងសហគ្រិនភាព ជាបំណែកនៃដំណោះស្រាយបញ្ហាទាំងនេះ។

ដូចគ្នានេះដែរ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក៏​បាន​លើក​ឡើងដែរថា នវានុវត្តន៍​ពិតជា​មានសារៈសំខាន់​ក្នុងការដោះស្រាយ​បញ្ហា​ក្នុងសង្គម។ ការ​ធ្វើនវានុវត្តន៍​ពេលបច្ចុប្បន្ន និង​ថ្ងៃអនាគត នឹង​ធ្វើ​ឱ្យ​យើង​ដឹងពីសកម្មភាពជាក់ស្តែងនៅក្នុងពិភពលោក ដូច្នេះយើងមិនអាច​មិន​ខ្វល់ពីវាបាននោះទេ។ ដូច្នេះ​អ្វីដែលយើងត្រូវការ​ គឺអ្នកដែលមានទេពកោសល្យខាងបច្ចេកវិទ្យា និងស្ទែម ។

សូម​បញ្ជាក់ដែរថា សន្និសីទនិស្សិតប្រចាំឆ្នាំស្តីពីនវានុវត្តន៍សង្គម និងសហគ្រិនភាព ត្រូវ​បានរៀបចំ​ធ្វើ​ឡើង​​ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ស្រាវជ្រាវ និងផ្នត់គំនិតសហគ្រិន ភាពប្រកបដោយនវានុវត្តន៍ក្នុងចំណោមយុវជន និងនិស្សិត។ សន្និសីទនេះមានការ​ចូលរួម​ពី​និស្សិតថ្នាក់បរិញ្ញាបត្រមកបង្ហាញប្រធានបទស្រាវជ្រាវរបស់ពួកគេ ឬដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាសង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

អាហារូបករណ៍ព័ត៌មានវិទ្យា ៨០កន្លែង នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2026

មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ប្រកាសផ្តល់ឱកាសអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យា រហូតដល់ ៨០កន្លែង

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2026

ជាឱកាស​សម្រាប់​និស្សិតទាំងពីរភេទ​ដែល​កំពុងសិក្សា​ជំនាញនីតិសាស្រ្ត និង​ព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើស​មន្រ្តីហាត់ការ​មក​បម្រើ​ការងារ​ចំនួន ៨រូប ក្នុងនោះជំនាញ​នីតិសាស្រ្ត​...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។