រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ៖ ជំងឺមហារីកសុដន់ គឺជាឃាតករដ៏សាហាវដែលឆក់យកអាយុជីវិតស្រ្តីនៅក្នុងពិភពលោក

ភ្នំពេញ – ថ្លែងក្នុងកម្មវិធីបណ្ដាញស្ត្រីអន្តរសភាពាណិជ្ជកម្មនៅកម្ពុជា (IWNE) រៀបចំដោយ The American Chamber of Commerce in Cambodia (AmCham) កាលពីពេលថ្មីៗនេះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងអំពីផលវិបាកនៃជំងឺមហារីក ចំពោះសង្គមជាតិ និងសេដ្ឋកិច្ច ក្នុងនោះជំងឺមហារីកសុដន់ គឺជាឃាតករដ៏សាហាវដែលឆក់យកអាយុជីវិតស្រ្តីនៅក្នុងពិភពលោក ក៏ដូចជានៅកម្ពុជាផងដែរ។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បញ្ជាក់ថា កង្វះការយល់ដឹងពីជំងឺមហារីកសុដន់ក្នុងចំណោមសាធារណៈជន ជាពិសេសស្រ្តីនិងក្មេងស្រី គឺជាបញ្ហាប្រឈមដ៏ចម្បង ដែលកន្លងមកមានអ្នកជំងឺជិត៧០%ដែលមកទទួលការព្យាបាល ស្ថិតក្នុងដំណាក់កាលចុងក្រោយ។  លោកជំទាវបន្តថា ប្រសិនបើពួកគាត់ឆាប់មកពិនិត្យរោគវិនិច្ឆ័យបានលឿន នោះឱកាសនៃការព្យាបាល និងសង្រ្គោះជីវិតគឺមានអត្រាខ្ពស់។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី

“ស្រ្តីនៅទូទាំងប្រទេស សូមមេត្តាយកចិត្តទុកដាក់ តាមដាន និងពិនិត្យជាប្រចាំ ចំពោះសុខភាពរបស់ខ្លួន និងត្រូវស្វែងរកសេវាពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា”

លោកស្រី ឡៅ ធន់ណារី ជាស្រ្តីមេផ្ទះ និងឆ្លងផុតពីជំងឺមហារីក បាននិយាយថា កាលពីខែកញ្ញា ឆ្នាំ២០១៩ លោកស្រី បានស្ទាបប៉ះមានដុំសាច់នៅសុដន់ខាងស្ដាំរបស់ខ្លួន ហើយនៅក្នុងខែតុលា និងខែវិច្ឆិកា បានទៅពិនិត្យនៅមន្ទីរពេទ្យចំនួន៧ នៅប្រទេសកម្ពុជា ទាំងមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋ។ លោកស្រី បន្តថា ជាលទ្ធផលលោកស្រីបានកើតជំងឺមហារីកសុដន់ តំណាក់កាលទី៣ ដែលត្រូវការវះកាត់ និងព្យាបាលដោយការចាក់គីមីចំនួន ១២ដង។

លោកស្រី ឡៅ ធន់ណារី

 “ខ្ញុំបានកើតជំងឺមហារីកសុដននៅអាយុ ៣៥ឆ្នាំ នៅពេលនោះខ្ញុំមានអារម្មណ៍ភ័យ រន្ធត់ ខ្ញុំយំច្រើនដង ហើយអ្វីដែលនៅចំពោះមុខខ្ញុំគឺសេចក្ដីស្លាប់ ហើយនៅពេលមើលមុខកូនម្ដងៗ ខ្ញុំរំជួលចិត្ត អាណិតកូនហូរទឹកភ្នែក ព្រោះមិនដឹងថាកូននឹងទៅជាយ៉ាងណាបើសិនជាបាត់បង់ខ្ញុំទៅ”

ស្រ្តីមេផ្ទះវ័យ ៣៨ឆ្នាំរូបនេះ បញ្ជាក់ថា លោកស្រី និងគ្រួសារបានពិភាក្សាជាមួយវេជ្ជបណ្ឌិត ហើយក៏សម្រេចចិត្តទទួលការព្យាបាលវះកាត់ នៅមន្ទីរពេទ្យកូរ៉េកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ដោយចំណាយថវិកាព្យាបាលប្រមាណ ៣៥០០ដុល្លារ។ លោកស្រីបន្តថា ខ្លួនគាត់មិនដឹងថាអាចតស៊ូជាមួយថ្នាំដល់កម្រិតណា ហើយនៅក្នុងរយៈពេល ៨ខែនៃការចាក់គីមី លោកស្រីទទួលបានការគាំទ្រច្រើនពីស្វាមី ឪពុកម្ដាយ សាច់ញាតិ បងប្អូន រួមទាំងមិត្តភក្ដិ។ ពួកគាត់បានជួយមើលថែលោកស្រី និងកូនៗរបស់លោកស្រី ខណៈពេលដែលគ្មានកម្លាំងធ្វើកិច្ចការអ្វីបាន។ ដោយសារការជួយរបស់ពួកគាត់ធ្វើឱ្យលោកស្រីមានកម្លាំងតស៊ូនៅក្នុងការប្រយុទ្ធជាមួយជំងឺមហារីក មិនមានអារម្មណ៍គិតថានៅតែម្នាក់ឯង ឬឯកោ។

ដោយឆ្លងកាត់ជំងឺដ៏កាចសាហាវនេះ លោកស្រី ឡៅ ធន់ណារី ក៏បានលើកទឹកចិត្តមនុស្សស្រីគ្រប់គ្នាយកចិត្តទុកដាក់លើសុខភាព ការពិនិត្យសុខភាព មានការតស៊ូ និងកុំរងចាំរហូតដល់ជំងឺធ្វើទុក ប៉ុន្តែពេលទៅមន្ទីពេទ្យបានកាន់តែលឿន ការព្យាបាលកាន់តែងាយស្រួល ហើយឱកាសជាសះស្បើយពីជំងឺកាន់តែច្រើន។

គួរជម្រាបជូនថា បច្ចុប្បន្ន ក្រសួងកិច្ចនារីបាននឹងកំពុងសហការជាមួយក្រុមហ៊ុន AIA Life Insurance Cambodia ក្នុងការអនុវត្តគម្រោងលើកកម្ពស់ការយល់ដឹងស្ដីពីជំងឺមហារីកសុដន់ មហារីកមាត់ស្បូន ក្នុងខេត្តគោលដៅចំនួនបួន រួមមាន កំពង់ចាម សៀមរាប បាត់ដំបង និងកំពត ក្នុងគោលបំណងបង្កើនការយល់ដឹងដល់ស្ត្រី ក៏ដូចជាក្រុមគ្រួសារ ដើម្បីស្វែងរកសេវាថែទាំ បង្កា និងព្យាបាលបានទាន់ពេលវេលា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

ឱកាសសិក្សា​ជំនាញកក់សំបុត្រយន្តហោះ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2025

ដើម្បីចូលរួម​ពង្រឹងគុណភាពសេវាកម្ម និង​ការ​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញថ្មី​ដល់យុវជន សិស្ស និស្សិត និង​អ្នក​បម្រើ​ការក្នុងឧស្សាហកម្ម​ទេសចរណ៍ ជាពិសេស​ជំនាញកក់សំបុត្រយន្តហោះ ក្រសួងទេសចរណ៍ បានប្រកាស​ដល់​អ្នក​បម្រើ​ការ​ក្នុងវិស័យ...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...