ការសិក្សាថ្មីព្រមានថា ភាពឯកាអាចបង្កើនហានិភ័យនៃការស្លាប់ដោយសារជំងឺមហារីក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការវិភាគថ្មីមួយបានរកឃើញថា អ្នកជំងឺមហារីកដែលឯកា ឬផ្ដាច់ខ្លួនពីសង្គម គឺមានហានិភ័យខ្ពស់ នៃការស្លាប់។

លទ្ធផលនៃការសិក្សា ដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ​ BMJ Oncology បានរកឃើញថា ភាពឯកា ឬការផ្ដាច់ខ្លួនពីសង្គម បានផ្សារភ្ជាប់ជាមួយនឹងហានិភ័យនៃការស្លាប់ ដោយសារជំងឺមហារីក និងបញ្ហាសុខភាពណាមួយ, ក្នុងនោះ មានមនុស្ស ១១ភាគរយ បានស្លាប់ដោយសារជំងឺមហារីក។

ក្រុមអ្នកស្រាវជ្រាវនៅប្រទេសកាណាដា បានវិភាគទិន្នន័យពីការសិក្សា ដែលបានបោះពុម្ពផ្សាយចំនួន ១៦ ដែលបានសិក្សាលើមនុស្សជាង ១,៦លាននាក់ ដែលមានជំងឺមហារីក នៅក្នុងប្រទេសកាណាដា អង់គ្លេស ហ្វាំងឡង់ បារាំង អៀរឡង់ ជប៉ុន និងសហរដ្ឋអាមេរិក។

អ្នកស្រាវជ្រាវបាននិយាយថា «ការរកឃើញទាំងនេះជាផ្នែកមួយបង្ហាញថា ភាពឯកា និងការផ្ដាច់ខ្លួនពីសង្គម អាចជះឥទ្ធិពលដល់លទ្ធផល នៃជំងឺមហារីក លើសពីកត្តាជីវសាស្ត្រ និងការព្យាបាលតាមបែបប្រពៃណី។»

ការផ្ដាច់ខ្លួនពីសង្គម និងអារម្មណ៍ឯកា គឺមានទំនាក់ទំនងគ្នា ប៉ុន្តែវាមិនដូចគ្នាទេ។ មនុស្សដែលផ្ដាច់ខ្លួនពីសង្គម ពួកគេខ្វះទំនាក់ទំនងជាមួយអ្នកដទៃ ពួកគេមានអារម្មណ៍ឯកា ព្រោះ ពួកគេផ្ដាច់ទំនាក់ទំនងពីអ្នកដទៃ ឬនៅឆ្ងាយពីអ្នកដទៃ។

ដោយឡែក សម្រាប់អ្នកមានអារម្មណ៍ឯកា បើផ្អែកតាមជីវសាស្ត្រ ភាពឯកា អាចបង្កឱ្យមានការឆ្លើយតប នៃភាពតានតឹង ដែលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ និងបណ្ដាលឱ្យមានបញ្ហារលាក ធ្វើឱ្យស្ថានភាពអ្នកជំងឺមហារីកកាន់តែធ្ងន់ធ្ងរ។

ជំងឺមហារីកក៏អាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់មនុស្សផងដែរ។ ឧទាហរណ៍ ប្រសិនបើពួកគេ មានអារម្មណ៍ថា មនុស្សជាទីស្រលាញ់របស់ពួកគេ មិនយល់អ្វីដែលពួកគេកំពុងឆ្លងកាត់ ឬប្រសិនបើពួកគេជួបប្រទះភាពអស់កម្លាំង និងភាពស្មុគស្មាញក្នុងខួរក្បាល នេះគឺជាលទ្ធផល ដែលបានមកពីការព្យាបាលមហារីក។

ការវិភាគមានដែនកំណត់មួយចំនួន ជាពិសេស ការសិក្សា ដែលរួមបញ្ចូលនូវវិធីសាស្ត្រផ្សេងគ្នា និងពិនិត្យមើលលទ្ធផលផ្សេងៗគ្នា ហើយកត្តាដែលមិនទាន់ដឹង ក៏អាចមានឥទ្ធិពលលើលទ្ធផលផងដែរ។

ប៉ុន្តែការរកឃើញនេះ បានបន្ថែមទៅលើការកើនឡើង នៃភស្តុតាង ដែលថា ភាពឯកា និងការផ្ដាច់ខ្លួនពីសង្គម អាចប៉ះពាល់ដល់សុខភាពខួរក្បាលរបស់មនុស្ស។ ការស្រាវជ្រាវពីមុនបានរកឃើញថា ពួកគេ អាចបង្កើនហានិភ័យនៃជំងឺគាំងបេះដូង ជំងឺដាច់សរសៃរឈាមខួរក្បាល ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺវង្វេង ជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងអាកប្បកិរិយានាំឱ្យមានការធ្វើអត្តឃាត។

ការសិក្សានេះក៏កើតឡើងចំពេលមានការកើនឡើង នៃជំងឺមហារីកនៅលើពិភពលោក, ចំនួនករណីមហារីកថ្មីនៅទូទាំងពិភពលោក ត្រូវបានគេរំពឹងថា នឹងកើនឡើងជិត ៧៥ភាគរយ នៅឆ្នាំ២០៥០ ដោយប្រទេស ដែលមានចំណូលទាបបំផុត រងផលប៉ះពាល់ ដោយសារកំណើនប្រជាជន និងអាយុកាន់តែច្រើន។

អ្នកស្រាវជ្រាវនិយាយថា ការរកឃើញចុងក្រោយបំផុតបង្ហាញថា គួរតែត្រូវធ្វើបន្ថែមទៀត ដើម្បីគាំទ្រដល់សុខុមាលភាពផ្លូវចិត្តរបស់អ្នកជំងឺមហារីក។

ពួកគេក៏បានអំពាវនាវឱ្យមានការសិក្សាយ៉ាងហ្មត់ចត់បន្ថែមទៀត ដើម្បីបញ្ជាក់ពីការរកឃើញ និងជូនដំណឹងពីការវិវត្តន៍នៃអន្តរាគមន៍ផ្លូវចិត្ត ក្នុងការព្យាបាលជំងឺមហារីក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...