ភ្នំពេញ – ក្នុងការប្រកួតថតរូបយុវជនអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ «សាមគ្គីដើម្បីប្រយោជន៍រួម» ជាមោទនភាព យុវជនកម្ពុជាចំនួន២រូប បានឈ្នះជ័យលាភីលេខ១ និងលេខ៣ នៅក្នុងការប្រកួតនោះ។
លោក អ៊ុំ ផានិត យុវជនកម្ពុជា ដែលជាម្ចាស់ជ័យលាភីលេខ១ នៃការប្រកួតថតរូបអាស៊ានឆ្នាំ២០២២ បានឱ្យដឹងថា រូបថតរបស់លោកដែលទទួលបានជ័យលាភីលេខមួយនេះ គឺបានបង្ហាញពីទិដ្ឋភាពមួយផ្នែកនៃការសហការណ៍ និងសាមគ្គីរបស់ប្រជាជន ដោយពួកគាត់បានរួមគ្នាសងស្ពានធ្វើពីឬស្សីដើម្បីឆ្លងកាត់ដៃទន្លេនៅរដូវទឹកស្រក ។ រូបភាពនោះ គឺលោកបានថតនៅ «ស្ពានឫស្សីកោះប៉ែន» ស្ថិតនៅឃុំកោះមិត្ត ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ម្ចាស់ជ័យលាភីលេខ១រូបនេះបានបន្តថា ស្ពានឫស្សីកោះប៉ែននេះ មិនត្រឹមតែអាចជួយសម្រួលដល់ការធ្វើដំណើរដល់ប្រជាជនក្នុងតំបន់ទេ ថែមទាំងជាកន្លែងទេសចរណ៍ដែលល្បីឈ្មោះក្នុងខេត្តកំពង់ចាម និងល្បីឈ្មោះទៅកាន់ទូទាំងពិភពលោកផងដែរ ព្រោះស្ពានឫស្សីកោះប៉ែននេះ ត្រូវគេសងដោយប្រើប្រាស់ដើមឫស្សី ក្រងជាប្រដឹសជាប់គ្នា។ ស្ពានឬស្សីនេះ អាចទ្រទម្ងន់ឡានធន់តូច ម៉ូតូ និងការឆ្លងដោយថ្មើរជើងផងដែរ ។
ដោយឡែក កញ្ញា ទែន បូរី ដែលជាប់ជ័យលាភីលេខ៣ ក្នុងការប្រកួតថតរូបយុវជនអាស៊ាន រូបថតរបស់នាង ក៏មានអត្ថន័យប្រហាក់ប្រហែលនឹងលោក អ៊ុំ ផានិត ដែរ ដោយនាងបានថតបង្ហាញអំពីសកម្មភាពរបស់ប្រជាជនក្នុងខេត្តកំពង់ស្ពឺកំពុងស្ទូងស្រូវបណ្ដាក់គ្នានៅក្នុងភូមិមួយ។ កញ្ញា បូរី បញ្ជាក់ថា សកម្មភាពក្នុងរូបថតនោះ បានបង្ហាញនូវការសាមគ្គី និងយកអាសាគ្នាក្នុងសហគមន៍ ក៏ដូចជាក្នុងភូមិតែមួយ ហើយរូបថតមួយសន្លឹកនេះ ក៏បានបញ្ជាក់ឱ្យឃើញពីទំនៀមទម្លាប់ជួយគ្នាក្នុងសហគមន៍របស់ប្រជាពលរដ្ឋខ្មែរឱ្យមានភាពរីកចម្រើន និងប្រកដោយសន្តិភាពផងដែរ។

ជារួមមក លោក អ៊ុំ ផានិត និង កញ្ញា ទែន បូរី ពិតជាមានក្ដីសោមនស្សរីករាយណាស់ដែលខ្លួនទទួលបានជ័យលាភីក្នុងចំណោមបេក្ខជនជាច្រើនមកពីប្រទេសក្នុងតំបន់អាស៊ាន ។ ជាមួយគ្នានេះ ម្ចាស់ជ័យលាភីទាំង២រូប ក៏លើកទឹកចិត្តដល់យុវជនខ្មែរទាំងអស់ សូមចូលរួមក្នុងការប្រកួតប្រជែងនានាទាំងក្នុងប្រទេស និងអន្តរជាតិដើម្បីទទួលបានបទពិសោធន៍ជាមួយនឹងអ្នកមានសម្ថភាពផ្សេងទៀត និងបង្កើនមិត្តភាពឱ្យបានកាន់តែប្រសើរ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2025
បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...
ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/08/2025
ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2025
កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។
ឱកាសសិក្សានៅសាកលវិទ្យាល័យ Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2025
កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 30/09/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។




























