ភ្នំពេញ – នៅក្នុងការធ្វើបរិវត្តកម្មឌីជីថលរបស់ប្រទេសនានា មានតែ២០% ដែលអាចជោគជ័យលើផ្នែកមួយចំនួនពីបរិវត្តកម្ម ហើយមានតែ ១៥%ប៉ុណ្ណោះ ដែលអាចជោគជ័យលើបច្ចេកវិទ្យាឌីជីថល មានន័យថា ប្រទេសជាច្រើនបានព្យាយាមចាប់យកបច្ចេកវិទ្យាឌីជីថលយកមកប្រើ ប៉ុន្តែភាពជោគជ័យមានចំនួនតិចនៅឡើយ។ នេះបើតាមការលើកឡើងរបស់ លោកស្រី ងួន សុម៉ាលី ប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល ក្នុងវេទិកាពិភាក្សាពី “បញ្ញាសិប្បនិម្មិត អភិបាលកិច្ចឌីជីថល និងសិទ្ធិទទួលព័ត៌មាន” ដែលបានធ្វើឡើងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) កាលពីពេលថ្មីៗនេះ ។
តើមកពីមូលហេតុអ្វីទើបធ្វើឱ្យការធ្វើបរិវត្តកម្មឌីជីថលមិនទទួលបានជោគជ័យ? ឆ្លើយនឹងសំណួរនេះ លោកស្រី ងួន សុម៉ាលី មានប្រសាសន៍ថា មូលហេតុនាំឱ្យការធ្វើបរិវត្តកម្មឌីជីថលមិនទទួលបានជោគជ័យ គឺដោយសារតែមានហានិភ័យផ្សេងៗ ដែលតម្រូវឱ្យមានការគ្រប់គ្រងជាចាំបាច់ដូចជា៖
ទី១. ការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា៖ ដោយសារមានការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ប៉ុន្តែយើងមិនបានរៀបចំផែនការអភិវឌ្ឍ ការគ្រប់គ្រង ការប្រើប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យបានត្រឹមត្រូវ។
ទី២. ការផ្លាស់ប្ដូររបៀបការងារ៖ ការផ្លាស់ប្ដូរនេះ គឺផ្ដោតទៅលើមនុស្សក្នុងការធ្វើការងារ ប្រសិនបើមនុស្សមិនទទួលយករបៀប នៃការធ្វើការតាមបែបថ្មី តាមបែបឌីជីថល ឬក៏គ្មានចំណេះ ជំនាញក្នុងការប្រើប្រាស់ទៅលើប្រព័ន្ធថ្មីក៏មិនអាចឈានទៅដល់គោលដៅបានដែរ។

ទី៣. សន្តិសុខឌីជីថល ៖ គ្រប់មាតិកាដែលដាក់នៅលើអនឡាញសុទ្ធតែរងហានិភ័យនៃការវាយប្រហារ ហើយការប្រើប្រាស់បច្ចេកវិទ្យា របៀបនៃការគ្រប់គ្រង បច្ចេកទេស និងបទដ្ឋានគតិយុទ្ធក្នុងការគ្រប់គ្រងផ្សេងៗសុទ្ធតែមានការពាក់ព័ន្ធ។ ទន្ទឹមគ្នានេះ ការរៀបចំហេដ្ឋារចនាសម័្ពន្ធឱ្យមានសុវត្ថិភាព និងភាពធន់ បំពេញឱ្យគ្នាទៅវិញទៅមក មានការរៀបចំទិន្នន័យបម្រុងទុកផ្សេងៗ ជាផែនការសំខាន់នៅពេលចាប់ផ្ដើមធ្វើបរិវត្តកម្ម។
ទី៤. ធនធានមនុស្ស និងហិរញ្ញវត្ថុ ៖ នៅពេលយើងចាប់ផ្ដើមធ្វើបរិវត្តកម្មប្រើប្រាស់ធនធានផ្សេងៗច្រើន ទាំងថវិកាដែលត្រូវបម្រុងសម្រាប់យកមកប្រើប្រាស់ការរៀបចំមជ្ឈមណ្ឌលទិន្នន័យដែលជារូបភាពធំមួយនៅក្នុងវិស័យឌីជីថល។ ការគៀងគរមនុស្សដើម្បីមកជួយក្នុងការធ្វើការងារនេះ ហើយធនធានមនុស្សដែលយកមកប្រើមានច្រើនកម្រិត មានកម្រិតជំនាញច្បាស់លាស់ និងអ្នកគាំទ្រទៅលើការងារ ដោះស្រាយបញ្ហា និងអ្នកចូលរួមប្រើប្រាស់ ដោះស្រាយបញ្ហាចោទ ក្នុងនោះក៏មានមតិទូទៅ ហើយក៏ជាប្រជាពលរដ្ឋដែលទទួលបានការបម្រើសេវា។

បើតាមប្រធានវិទ្យាស្ថានអភិបាលកិច្ចឌីជីថល ដើម្បីបញ្ជ្រាបឌីជីថលទៅកាន់ប្រជាពលរដ្ឋបាន មិនមែនគ្រាន់តែជាការបំប្លែងសេវាផ្សេងៗឱ្យទៅកាន់ឌីជីថលនោះឡើយ ដូច្នេះដើម្បីឱ្យសេវាទាំងអស់ជោគជ័យបាន គឺយើងត្រូវការបណ្ដុះចំណេះដឹងមូលដ្ឋានរបស់ប្រជាពលរដ្ឋឱ្យមានចំណេះ មានជំនាញដែលអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ឬទទួលសេវាកម្មអនឡាញឱ្យបានប្រសិទ្ធភាពផងដែរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/06/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សានៅប្រទេសវៀតណាម ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/09/2025
ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...
ឱកាសសិក្សានៅប្រទេសបារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/04/2023
កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...
អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2025
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានប្រកាសដល់សិស្សនិស្សិត ដែលចង់ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដោយវិទ្យាស្ថាននឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។
ឱកាសសិក្សានៅសាកលវិទ្យាល័យ Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2025
កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...





























