ភ្នំពេញ – ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអប់រំអាស៊ានលើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលធ្វើឡើងនៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីអប់រំ នៃប្រទេសសមាជិកអាស៊ានទាំង១០ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយបញ្ជាក់ពីការរួមគ្នាក្នុងការស្តារការរៀនសូត្រឡើងវិញ និងការកសាងភាពធន់ប្រព័ន្ធអប់រំ នៅក្នុង និងក្រៅតំបន់អាស៊ាន នៅក្នុងបរិបទថ្មី។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអប់រំអាស៊ានលើកទី១២នោះ រដ្ឋមន្រ្តីអប់រំអាស៊ានទាំង១០ បានកំណត់ចំណុចអាទិភាពចំនួន៧ ដើម្បីស្តារការរៀនសូត្រឡើងវិញ ដែលរួមមាន៖ ១.ការបើកសាលារៀនឡើងវិញដោយសុវត្ថិភាព ការស្តារការរៀនសូត្រឡើងវិញ និងការកសាងភាពធន់ នៃប្រព័ន្ធអប់រំនៅតំបន់អាស៊ាន និងក្នុងប្រទេសសមាជិក, ២.ការដោះស្រាយវិបត្តិ នៃការរៀនសូត្រតាមរយៈការប្រើអភិក្រមពេញលេញ និងប្រកបដោយចីរភាព, ៣.ការលើកកម្ពស់ការអប់រំឧត្តមសិក្សា, ៤.ការពង្រឹងកិច្ចសហការ និងភាពជាដៃគូថ្នាក់តំបន់ និងពហុភាគីក្នុងការកសាងភាពធន់ និងការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំនៅក្នុងតំបន់អាស៊ាន, ៥.បរិវត្កម្មអប់រំឌីជីថល ដើម្បីកសាងគុណសម្បទា និងតម្លៃដល់ពលរដ្ឋអាស៊ាន ឆ្លើយទៅនឹងបរិវត្តកម្មឧស្សាហកម្ម៤.០ និងតម្រូវការការងារ, ៦.ការលើកកម្ពស់សុខភាពផ្លូវចិត្ត និងសុខមាលភាពដល់គ្រូបង្រៀន និងសិស្ស និង ៧.ការលើកកម្ពស់ការយល់ដឹងលើការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នានេះ សម្រាប់រដ្ឋមន្រ្តីអប់រំអាស៊ានបូកបី ដែលរួមមានអាស៊ានទាំង១០ បូកជាមួយ ប្រទេសចិន ជប៉ុន និងកូរ៉េ ក៏បានឯកភាពគ្នាផងដែរ លើការស្តារការរៀនសូត្រឡើងវិញ ដោយផ្តោតលើអាទិភាពសំខាន់ចំនួន ៤ រួមមាន ៖ ១.ដំណើរការសាលារៀន ការស្តារការសិក្សាឡើងវិញ និងការបន្តការសិក្សារបស់សិស្ស, ២.ការធានគុណភាពឧត្តមសិក្សាក្នុងចំណោមប្រទេសអាស៊ានបូកបី, ៣.ការលើកកម្ពស់ចល័តភាពរបស់សិស្ស គ្រូបង្រៀន បញ្ញាវ័ន្ត និងមន្រ្តីអប់រំនៅកម្រិតអប់រំចំណេះទូទៅ ឧត្តមសិក្សា និងការអប់រំវិជ្ជាជីវៈ និងបច្ចេកទេស ក្នុងប្រទេសអាស៊ានបូកបីតាមរយៈកម្មវិធីអាហារូបករណ៍ កម្មវិធីអភិវឌ្ឍសមត្ថភាព និងផ្លាស់ប្តូរបទពិសោធ និង ៤.ការបង្រឹងកិច្ចប្រត្តិបត្តិការរវាងប្រទេសអាស៊ានបូកបី ជាមួយស្ថាប័នអប់រំផ្សេងទៀតដូចជា បណ្តាញសាកលវិទ្យាល័យអាស៊ាន និងក្រុមប្រឹក្សាអប់រំវិជ្ជាជីវៈ និងបច្ចេកទេស (ASEAN TVET) និង ស៊ីម៉េអូ (SEAMEO)។

សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីអប់រំអាស៊ីបូព៌ាវិញ ក៏បានបញ្ជាក់នូវចំណុចអាទិភាពចំនួន៥ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដោយរួមមាន ៖ ការលើកកម្ពស់ជំនាញឌីជីថល ជំនាញសតវត្សរ៍ទី២១ ការអប់រំពលរដ្ឋសកល, ២.បរិវត្តកម្មប្រព័ន្ធអប់រំ ដើម្បីកសាងប្រព័ន្ធអប់រំដែលមានសមធម៌ គុណភាព បរិយាបន្ន និងភាពឆ្លើយតបស្របតាមគោលដៅទី៤ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព, ៣.បរិវត្តកម្មការអប់រំឌីជីថល, ៤.ការលើកកម្ពស់ចល័តភាពរបស់សិស្ស គ្រូបង្រៀន អ្នកស្រាវជ្រាវ និងមន្រ្តីអប់រំ, ៥.ការលើកកម្ពស់ការអប់រំវិជ្ជាជីវៈ និងបច្ចេកទេស និង ៦.ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន ជាមួយប្រទេសអូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ សហព័ន្ធរុស្ស៊ី និងសហរដ្ឋអាមេរិក៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅសាកលវិទ្យាល័យក្រចេះឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2024
ឱកាសទទួលបានការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងនៅសាកលវិទ្យាល័យក្រចេះ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពីគម្រោង...

ឱកាសអាហារូបករណ៍ SHE-CAN ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2024
កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ២០២៤ បានប្រកាសពីការទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសហរដ្ឋអាមេរិកហើយ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 07/07/2026
នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់ការចុះឈ្មោះប្រឡងគណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/08/2025
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដសិង្ហបុរី (SIMCC)

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/11/2024
ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































