បេះដូង គឺជាសរីរាង្គដ៏សំខាន់បំផុតមួយរបស់រាងកាយ ហើយវាជាការចាំបាច់ណាស់ដែលយើងគួរអនុវត្តទម្លាប់មួយចំនួន ដែលអាចជួយឱ្យបេះដូងមានសុខភាពល្អ។ ទម្លាប់ទាំងនោះមានដូចជា មានរបបអាហារដែលមានសុខភាពល្អ ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និង ការគេងឱ្យបាន ៧ ទៅ ៨ ម៉ោងជារៀងរាល់ថ្ងៃ ដែលគន្លឹះទាំងអស់នេះដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យបេះដូងមានសុខភាពល្អ។
តាមការស្រាវជ្រាវគេបានរកឃើញថា របបអាហារបានដើរតួនាទីយ៉ាងសំខាន់ចំពោះសុខភាពបេះដូង ព្រោះវាមានសមត្ថភាពក្នុងគ្រប់គ្រងសម្ពាធឈាម កូឡេស្តេរ៉ុល និង ទ្រីគ្លីសេរីត។ ដូច្នេះហើយ នៅពេលដែលអ្នកញ៉ាំអាហារដែលមានសុខភាពល្អ វាអាចជួយគ្រប់គ្រងសញ្ញាសម្គាល់របស់អ្នក និងរក្សាបេះដូងឱ្យមានសុខភាពល្អ ។ អ្នកគួរយល់ដឹងពីការផ្លាស់ប្តូរមួយចំនួន នៃរបបអាហារ និង ប្រភេទអាហារ ដែលជួយបង្កើនសុខភាពបេះដូង៖
១. អាហារសម្បូរវីតាមីន E ៖ អាហារទាំងនេះមានថាមពលក្នុងការកាត់បន្ថយការរលាក និងការខូចខាតរ៉ាឌីកាល់សេរីក្នុងរាងកាយ ហើយពួកវាក៏ជួយក្នុងការជួសជុលកោសិកា និង ជួយព្យាបាលសរសៃឈាមផងដែរ។

២. ផ្លែឈើ ៖ ការហូបផ្លែឈើ គឺជាកត្តាចាំបាច់ណាស់ក្នុងរបបអាហារ ព្រោះវាផ្ទុកទៅដោយ វីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន។ សារធាតុចិញ្ចឹមទាំងនេះ ក៏អាចជួយរក្សាសុខភាពបេះដូងបានផងដែរ ជាពិសេសផ្លែទំពាំងបាយជូរ ផ្លែប៊ឺរី និងផ្លែទទឹម។
៣. ប្រើប្រេងដែលមានគុណភាពល្អ ៖ ប្រេងដូចជាប្រេង mustard និង ប្រេងដូង ក៏ត្រូវបានចាត់ទុកថាមានសុខភាពល្អសម្រាប់បេះដូងផងដែរ។ ការទទួលទានអាហារដែលមានប្រេងទាំងនេះក្នុងកម្រិតមធ្យម អាចជួយកាត់បន្ថយការរលាក និងបង្កើនកូលេស្តេរ៉ុលល្អ។

៤. អាហារដែលសម្បូរទៅដោយជាតិអូមេហ្គា៣ ៖ អូមេហ្គា៣ គឺជាអាស៊ីតខ្លាញ់ដែលផ្តល់សុខភាពល្អ ហើយវាមានប្រយោជន៍ខ្លាំងណាស់សម្រាប់បេះដូង។ ការទទួលទានអាហារដែលមានជាតិអូមេហ្គា៣ខ្ពស់ ជួយកាត់បន្ថយការរលាក និង បង្កើនកូលេស្តេរ៉ុលល្អប្រសើរឡើង។ វាក៏មានប្រសិទ្ធភាពផងដែរក្នុងការកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់។
៥. ខ្ទឹមស ៖ វាក៏ត្រូវបានគេចាត់ទុកថាមានសុខភាពល្អសម្រាប់បេះដូងផងដែរ។ ខ្ទឹមសមានសមាសធាតុមួយចំនួន ដែលជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ ហើយទន្ទឹមនឹងនោះ វាក៏ដើរតួនាទីជាថ្នាំបញ្ចុះឈាម ដែលការពារពីការកកឈាម៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានបច្ចេកទេស JVC ជ្រើសរើសយុវជនចូលរៀនជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាសជ្រើសរើសយុវជនទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ជំហានទី២ ដោយឥតគិតថ្លៃចំនួន៣០០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2024
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2023
អាហារូបករណ៍អូស្ដ្រាលីសម្រាប់ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់ការស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2025
បើនិយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/10/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សិក្សារយៈពេល ២ឆ្នាំដោយឥតគិតថ្លៃ។

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/10/2025
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ នឹងជ្រើសរើសសិស្សនិស្សិតរហូតដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍ទៅតាមមុខជំនាញ និងកម្រិតសញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

































































