ភ្នំពេញ – បំណិនរកចំណូល គឺជាបំណិនថ្មីមួយដែលកំពុងត្រូវបានអនុវត្តនៅសាលារៀនមួយចំនួនក្នុងប្រទេសកម្ពុជា ដើម្បីជួយឱ្យសិស្សស្គាល់ពីតម្លៃលុយ និងចេះធ្វើការវិនិយោគនៅពេលអនាគត។
លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានមានប្រសាសន៍ថា សិស្សភាគច្រើនគិតថាឪពុកម្ដាយឱ្យលុយទៅសាលាចំនួន៥រយរៀលក្នុងមួយថ្ងៃមិនសូវមានតម្លៃប៉ុន្មាន ដោយគេមិនអាចទិញអ្វីបានច្រើនឡើយ។ ម្យ៉ាងទៀតលុយ៥រយរៀលនោះ មិនបានជួយសិស្សឱ្យហូបឆ្អែត ហើយគុណភាពនៃអាហារដែលមានតម្លៃ៥រយរៀលក៏មិនបានល្អ ជួនកាលនាំឱ្យឈឺ និងបង្កើតជាសំរាមខូចដល់បរិស្ថានសាលារៀនថែមទៀត។
បើតាមលោកបណ្ឌិត សុខ សូត្រ គ្រូបង្រៀនអាចជួយសិស្សរបស់ពួកគាត់ឱ្យចេះពីបំណិនរកចំណូល ហើយដើម្បីបង្រៀនសិស្សឱ្យមានបំណិនរកចំណូល គ្រូត្រូវនាំសិស្សឱ្យស្គាល់ពីតម្លៃលុយសិន។
លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
“ការរៀនបំណិនរកចំណូល គឺប្រើប្រាស់វិធីសាស្រ្តបង្រៀនបែបចម្រុះដើម្បីឱ្យសិស្សចេះគិត ស្គាល់ខ្លួនឯងជានរណា? ស្គាល់គ្រួសារខ្លួនឯងជានរណា? ស្គាល់សហគមន៍ខ្លួនឯងជានរណា? ស្គាល់ស្រុកទេសយ៉ាងម៉េច? គោលដៅឆ្នាំ ២០៣០យ៉ាងម៉េច? មានអ្វីខ្លះអាចជួយខ្លួនឯងបាន? នោះសិស្សចាប់ផ្ដើមសរសេរ ហើយចាប់ផ្ដើមគណនាដើម្បីរកដំណោះស្រាយ”

ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានលើកឡើងពីវិធីសាស្រ្តដើម្បីដំណើរការបំណិនរកចំណូលទៅដល់សិស្ស ដោយដំបូងលោកគ្រូអ្នកគ្រូត្រូវធ្វើផែនការ ហើយអញ្ជើញឪពុកម្ដាយសិស្សតាមរយៈគណៈកម្មការគ្រប់គ្រងសាលារៀន បន្ទាប់មកគ្រូអាចសួរឱ្យឪពុកម្ដាយគិតវិភាគ ដោយផ្តើមនូវសំណួរថា តើរាល់ថ្ងៃចង់ឱ្យកូនរៀនដល់ណា? ហើយសួរសិស្ស តើមករៀនរាល់ថ្ងៃនេះ ចង់រៀនដល់ណា? ហេតុអ្វីបានចង់រៀនដល់ចំណុចនោះ? ធ្វើយ៉ាងម៉េចទើបអាចរៀនឱ្យខ្ពស់ជាងនេះ មានការងារល្អជាងនេះ និងមានជីវភាពល្អជាងនេះ?
សម្រាប់បំណិនរកចំណូលនេះ ឪពុកម្តាយចាំបាច់ត្រូវជួយសហការ ដោយផ្តល់អាហារឱ្យកូននៅផ្ទះ ពេលនោះសិស្សអាចយកប្រាក់៥រយរៀលដែលឪពុកម្តាយឱ្យមកសាលារៀនទៅធ្វើការសន្សំជាមួយគ្រូប្រចាំថ្នាក់។
លោកបណ្ឌិត សុខ សូត្រ
“ឪពុកម្ដាយត្រូវនាំកូនសន្សំលុយ ប្រាប់កូនថា ប៉ាម៉ាក់អាចឱ្យអាហារកូនហូបបាននៅផ្ទះ ប៉ុន្តែសូមឱ្យកូនចាប់ផ្ដើមសន្សំលុយ៥រយរៀលជាមួយគ្រូប្រចាំថ្នាក់ បើកូនសន្សំមួយអាទិត្យបាន ត្រូវបង្វិលលុយសន្សំឱ្យកូនសិស្សវិញ នោះកូនសិស្សនឹងឃើញលុយសន្សំ”
បើតាមលោកបណ្ឌិត សុខ សូត្រ នៅពេលកូនសិស្សចេះសន្សំលុយបានច្រើន សូមគ្រូសួរទៅកូនសិស្សថា តើគួរយកលុយសន្សំទៅធ្វើអ្វីទៀត? ចង់ចេះវិនិយោគទេ? បន្ទាប់មកឪពុកម្ដាយចាប់ផ្ដើមជួយគ្រូ ចាប់ផ្ដើមជួយនាយកសាលា ដើម្បីរកវិធីប្រើប្រាស់លុយក្នុងមួយថ្នាក់ៗ។ ការសន្សំបែនេះ នឹងក្លាយទៅជាបំណិនរកចំណូល។

លោកបណ្ឌិត សុខ សូត្រ ក៏បានឱ្យដឹងដែរថា កន្លងមកលោកធ្លាប់បានដាក់ឱ្យអនុវត្តបំណិនរកចំណូលនេះនៅអនុវិទ្យាល័យថ្មតាព្រហ្មនៅខេត្តស្ទឹងត្រែង និងសាលារៀនសង្គមថ្មីនៅខេត្តព្រះវិហារ ដោយឱ្យសិស្សធ្វើការសន្សំប្រាក់ រួចធ្វើការវិនិយោគជាការចិញ្ចឹមសត្វ ឬដាំដំណាំ ហើយឃើញថា សិស្សជាច្រើនបានឃើញពីអនុភាព នៃលុយ៥រយរៀលរបស់គេ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2025
សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើនកន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ដែលមានរយៈពេល ២ឆ្នាំ។

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2023
វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/12/2024
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅវិទ្យាស្ថានភាសាបរទេស និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ២២កន្លែង សម្រាប់ការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានភាសាបរទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2023
កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប

































































