ស្លឹកបាសជាប្រភេទបន្លែសាមញ្ញ ផ្តល់អាហារូបត្ថម្ភខ្ពស់ជួយដល់សុខភាពឱ្យប្រសើរ

ភ្នំពេញ​​- បើនិយាយពីស្លឹកបាសទំនងមនុស្សភាគច្រើនប្រាកដជាស្គាល់ថា​ រុក្ខជាតិប្រភេទវល្លិ៍ដែលដុះតាមរបង ឬអាចដាំបានជារងបានគ្រប់ទីកន្លែង​ ។ ប្រជាជនខ្មែរតែងយកស្លឹកបាសទៅចម្អិនម្ហូប​ ដូចជា សម្លរកកូ ឬយកទៅស្ងោរជាមួយសាច់ជ្រូកចិញ្ច្រាំ ឬអាចទៅច្នៃជាមុខម្ហូបផ្សេងៗ ។ ក្រៅពីមានតួនាទីជាបន្លែសម្រាប់អាហារប្រចាំថ្ងៃ ស្លឹកបាស​ ឬវល្លិ៍ស្លឹកបាសអាចយកប្រើជាឱសថព្យាបាលជំងឺមួយចំនួនបានផង ។

តាមព័ត៌មានផ្សព្វផ្សាយដោយក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា​ ស្លឹកបាសមានសារធាតុបេតាឃែរ៉ូទីន​ អាចជួយការពារការកើតមហារីកកាត់ បន្ថយជាតិស្ករក្នុងឈាម និងមានសារធាតុកាល់ស្យូម ជួយបំប៉នឆ្អឹងនិងធ្មេញ មានជាតិដែក និងវីតាមីន C បន្ថយអាការៈឆ្អល់ តឹងពោះ និងចុកពោះជាដើម ។ ប្រសិនបើទទួលទានស្លឹកបាសឱ្យបានញឹកញាប់ សារធាតុសរសៃក្នុងស្លឹកបាសអាចជួយកាត់បន្ថយអត្រានៃភាពប្រថុយប្រថាននឹងការកើតមហារីកនៅក្នុងក្រពះ ។

បន្លែបៃតងស្លឹកបាស់មានសមាសភាពផ្សំនៃជាតិកាល់ស្យូម និងជាតិដែក អាចជួយដល់សុខភាពឆ្អឹង ។ លើសពីនេះ​ ស្រ្តីមានផ្ទៃពោះវេជ្ជបណ្ឌិត និងគ្រូពេទ្យជំនាញតែងណែនាំឱហតទទួលទាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការលូតលាស់របស់គភ៌ ការផលិតទឹកដោះ និងជាប្រភេទអាហារសុខភាពដ៏ប្រសើរសម្រាប់មនុស្សគ្រប់វ័យ​ មនុស្សចាស់ ស្ត្រី និងកុមារ ។ 

ទន្ទឹមគ្នានេះ​ ស្លឹកបាសអាចចាត់ទុកថាជាថ្នាំត្រជាក់ ស្លឹកជួយបណ្ដេញជាតិពុល និងបំបាត់អាការគ្រុនក្ដៅ រលាក ជួយព្យាបាលអាការរមាស់ ដោយប្រើស្លឹកបាសស្រស់ប្រហែលមួយក្ដាប់ដៃលាងឱ្យស្អាត និងបុកឱ្យម៉ដ្ឋលាយទឹកបន្ដិចយក ទៅលាបនៅបរិវេណដែលមានរមាស់ ក៏អាចជួយឱ្យធូរស្បើយបានផងដែរ ។ សូមជម្រាបថា ស្លឹកបាសជាបន្លែម្យ៉ាងដែលងាយ​ងាយស្រួលដាំ គ្រាន់តែយកគ្រាប់ពីផ្លែទុំមកបណ្ដុះ ឬយកដើមចាស់ៗ មកដោតនៅក្នុងដីមានជីវារស្រោចទឹកឱ្យបានញឹកញាប់ និងយកឈើមកធ្វើជាបង្គោល ឬរបងឱ្យស្លឹកបាសវៀរឡើង ។ លុះនៅពេលដែលវាដុះឡើងចេញជាផ្លែផ្កាល្អ អាចបេះស្លឹកយកទៅដាំស្ល ធ្វើជាម្ហូបអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់​ ។ រុក្ខជាតិនេះប្រសិនបើកាន់តែបេះស្លឹក កាន់តែដុះលូតលាស់ ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...