តើអ្នកជំនាញ​យល់ឃើញ​យ៉ាងណាខ្លះ​ចំពោះ​ការ​បោះបាយបិណ្ឌ​?

ភ្នំពេញ – ការបោះបាយបិណ្ឌ​ គឺជា​ទំនៀម​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ឱកាស​ នៃពិធីបុណ្យ​ភ្ជុំបិណ្ឌ ដោយ​គេ​ជឿថា ការបោះបាយបិណ្ឌ នៅ​វេលាជិតភ្លឺ ជា​ការ​បញ្ជូន ឬ​ឧទ្ទិស​កុសល​ទៅ​ដល់​ញាតិសណ្តាន​​ដែលបាន​ចែកឋានទៅកាន់បរលោក។

សកម្មភាព​​នៃការបោះបាយបិណ្ឌនេះ មិនទាន់មាន​ការឯកភាពគ្នា​នៅក្នុង​សង្គម​ពុទ្ធសាសនិក​នៅឡើយ ដោយ​អ្នកខ្លះ​បានចាត់ទុក​ថា ការបោះ​បាយបិណ្ឌ​ជា​កិច្ច​ដ៏​សំខាន់​មួយ​មិនអាចខក​ខាន​បាន​នៅក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​ ខណៈដែល​អ្នកខ្លះ​បាន​អះអាង និង​រិះគន់ថា ការបោះ​បាយបិណ្ឌ​ជា​ទង្វើ​មិន​ត្រឹមត្រូវ ជា​ការ​ខ្ជះខ្ជាយ​ ជាការ​ធ្វើ​មិន​គោរព​ទាន​ជាដើម ។​

លោក ហ៊ួន សាវន អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ នៃក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​មាន​ប្រសាសន៍ថា នៅ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ការបោះបាយ​បិណ្ឌ គឺជា​ទំនៀម​ដ៏​សំខាន់​មួយ​ ។ សម្រាប់​រូបលោក មក​ទល់បច្ចុប្បន្ន​នេះ ​ពុំ​មាន​តួលេខ ឬស្ថិតិ​អ្វី​មក​ទូទាត់ថា ការបោះបាយបិណ្ឌ​ជា​ការ​ខ្ជះ​ខ្ជាយ​នោះ​ទេ ហើយថា ប្រសិនបើ​ប្រជាពលរដ្ឋ​យើង​ធ្វើ​ទៅ​តាម​ទំនៀម ក៏​មិន​ឃើញថា ខាតបង់អ្វីនោះដែរ។

លោក ហ៊ួន សាវន

“ការ​បោះបាយបិណ្ឌ គឺជាទំនៀម​ដែល​ខ្មែរ​យើងធ្វើតាំងតែពីខ្មែរ​យើងក្រ មិន​ដែល​មាន​ឡានជិះផង ក៏​យើងធ្វើអាហ្នឹងបានដែរ មិន​ឃើញថា ក្រទៅណា វាអត់ក្រព្រោះតែរឿងប៉ុណ្ណឹង បើយើងឃើញថា ជា​ការខ្ជះខ្ជាយសម្រាប់រាល់ថ្ងៃនេះ គឺដូចជា​ការ​បរិភោគអាហារសល់នៅតាមហាង ពិសេស​រឿងបុហ្វេអី អាហ្នឹងខ្ញុំយល់ថា ខ្ជះខ្ជាយ ជា​ការ​ចំណាយ​ដែល​គ្មាន​ប្រយោជន៍…”

បើតាម​ប្រសាសន៍​របស់អ្នក​ស្រាវជ្រាវ​វប្បធម៌រូបនេះ​ថា កាលពីសម័យដើម គេធ្វើ​បាយបិណ្ឌ ​ទៅ​តាម​ចំនួន នៃថ្ងៃបិណ្ឌ ដូចជាគេធ្វើបាយបិណ្ឌ១ដុំ​សម្រាប់​បិណ្ឌ១ ហើយ​២ដុំ សម្រាប់​ថ្ងៃបិណ្ឌ២ រហូត​ដល់ថ្ងៃចុងក្រោយ​ដែល​គេ​ហៅ​ថា ភ្ជុំបិណ្ឌ គឺ​គេ​យក​បាយ​បិណ្ឌ​ទាំង​១៥ដុំ​យកទៅ​ជុំគ្នា ដែល​គេហៅថា ភ្ជុំបិណ្ឌ។

ដោយ​ឡែក​ព្រះតេជគុណ ហ៊ុំ សុទ្ធា សាស្រ្តាចារ្យ​ភាសាបាលី នៃពុទ្ធកសាកលវិទ្យាល័យ​ព្រះសីហនុរាជ មានសង្ឃដីកាថា តាមពិត​​ទៅ​ការបោះបាយបិណ្ឌ មិន​មាន​នៅ​ក្នុង​គម្ពី​​ព្រះពុទ្ធសាសនា​ឡើយ ហើយ​នៅ​ក្នុង​វចនានុក្រម​ខ្មែរ ក៏​មិន​បាន​និយាយ​ពីរឿង​បោះបាយ​បិណ្ឌអ្វីទេ គ្រាន់តែ​មាន​ពិធី​កាន់បិណ្ឌ ឬ​កាន់វេន​ក្នុង​រយៈពេល​១៥ថ្ងៃប៉ុណ្ណឹង។ ព្រះតេជគុណ ហ៊ុំ សុទ្ធា មានសង្ឃដីកា​បញ្ជាក់ថា ពិធីបុណ្យ​កាន់បិណ្ឌ​រយៈពេល​១៥ថ្ងៃ មិន​មែន​ផ្តោត​សំខាន់​ទៅ​លើ​ការ​បោះបាយ​បិណ្ឌ​តែ​មួយ​មុខ​ទេ ពោល​ការ​បោះបាយបិណ្ឌ គឺគ្រាន់តែ​ជាពិធី​តូច​មួយ​នៅ​ក្នុង​រយៈ​ពេល​១ថ្ងៃ ឬ​រយៈ​ពេល​១ព្រឹក ដែល​ប្រជាពលរដ្ឋ​យើង​ធ្វើតាម​ទម្លាប់មុន​អរុណជិតរះ រួច​ទើប​​នាំគ្នា​រាប់បាត្រ ប្រគេនចង្ហាន់​ព្រះសង្ឃ​តាម​កិច្ច​ព្រះ​ពុទ្ធសាសនា។

ជា​ការ​កត់សម្គាល់​របស់​ព្រះតេជគុណ ហ៊ុំ សុទ្ធា បច្ចុប្បន្ន​នេះ នៅ​តាម​វត្តអារាមខ្លះ​​នៅ​ប្រកាន់​ទំនៀមទម្លាប់​បោះបាយបិណ្ឌ ហើយ​វត្ត​ខ្លះ​ទៀត​ដែល​ពីមុនធ្លាប់បោះ ក៏​បាន​ឈប់ ហើយ​ក៏​រៀបចំ​ប្រារព្ធ​ពិធី​តាម​បែប​លក្ខណៈ​ព្រះពុទ្ធ​សាសនា​វិញ។

សម្រាប់ព្រះគ្រូសាស្រ្តាចារ្យ ​ពិធីបុណ្យ​កាន់បិណ្ឌ មាន​គោលបំណងតែមួយ​ គឺចង់ឧទ្ទិស​នូវ​ចំណែកបុណ្យ​ទៅ​ដល់​​អ្នក​ដែលស្លាប់ទៅតែប៉ុណ្ណោះ ហើយ​សម្រាប់​ការ​បោះបាយបិណ្ឌ មិន​មាន​ឯកសារ​ណាមួយ​បញ្ជាក់កាលបរិច្ឆេទច្បាស់លាស់ថា បានប្រារព្ធធ្វើពីពេលណាមកដែរ ដែល​ពិធីនេះ ទំនងជា​ពិធីកម្មក្នុង​ព្រះពុទ្ធសាសនា។

ព្រះតេជគុន ហ៊ុំ សុទ្ធា

“ពិធីបុណ្យ​កាន់បិណ្ឌនេះ មើលទៅ​គោលបំណងតែមួយ​ គឺចង់ឧទ្ទិស​នូវ​ចំណែកបុណ្យ​ទៅ​ដល់​​អ្នក​ដែលស្លាប់ទៅតែប៉ុណ្ណឹង​… យើង​អត់មាន​ឯកសារ​ដែលបញ្ជាក់ច្បាស់ពី​កាលបរិច្ឆេទនៃការ​បោះបាយបិណ្ឌនោះទេ ប៉ុន្តែ​គ្រាន់តែថា អានេះជាទំនង ឬថា ជាបែបបទ នៃពិធីកម្ម​ក្នុង​ព្រះពុទ្ធសាសនា…”

យ៉ាងណាក៏ដោយ​ព្រះតេជគុណ ហ៊ុំ សុទ្ធា មិន​បាន​ហាម​ប្រាម​ថា មិន​ឱ្យ​មាន​ការ​ប្រារព្ធធ្វើពីធីបោះបាយបិណ្ឌនោះទេ ដោយថា ពិធីនេះពេល​ខ្លះ​ធ្វើ​ទៅ​មិន​ល្អ ដូចជាការបោះបាយបិណ្ឌដោយ​ជន់ជោរ បាននាំ​ឱ្យ​កង្វក់​ដល់ទីអារាម ដែលជា​ទី​សម្រាប់​គោរពបូជា ហើយ​ក៏​ជា​ការ​ខ្ជះ​ខ្ជាយ​នូវ​បាយ​ ដោយ​ប្រសិន​ជា​គេ​យកបាយ​ទាំងនោះ​ទៅ​ចែក​ជា​ទានដល់ជនកម្សត់ទុរគត ម្ល៉េះ​សម​ទទួល​បាន​ប្រយោជន៍ពីដុំបាយ​ទាំងនោះ។

ដោយ​ឡែក​ចំណុច​ដែល​ល្អវិញ គឺ ទី១ នាំ​ឱ្យ​មាន​សាមគ្គី​ភាព​សម្រាប់ពុទ្ធ​បរិស័ទ្ទ​ចំណុះជើងវត្ត, ទី២ ជា​ការ​ផ្តល់​ឱកាស​​ដល់​យុវជន ក្មេង​ជំនាន់​ក្រោយ​ឱ្យ​ចូល​វត្ត​អារាម ព្រោះថា មិន​មាន​ពេល​វេលាណា​ផ្តល់​ឱកាសឱ្យ​យុវជន​បាន​ចូល​វត្ត​អារាមទេ និង ទី៣ ជាពេល​វេលា នៃ​ការ​កំណត់​ពេល​មួយ​សម្រាប់​បុគ្គល​ដែលមាន​កត្តញូតាធម៌​នៅ​ក្នុង​ចិត្ត​បាន​បំពេញ​នូវ​កិច្ច​កម្ម​ទៅ​តាម​បែប​លក្ខណៈ​ព្រះពុទ្ធសាសនា​ឱ្យ​បាន​ល្អប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទូទៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។