កំពត – នៅរយៈពេល ២ទៅ៣ឆ្នាំខាងមុខនេះ បរិបទសង្គមនឹងមានការផ្លាស់ប្តូរ រីកចម្រើនជឿនលឿន ដោយសារតែល្បឿននៃបច្ចេកវិទ្យា ចំណេះដឹង និងការអភិវឌ្ឍឥតឈប់ឈរ។ ក្នុងនោះជំនាញភាសាអង់គ្លេស ជំនាញភាសាកុំព្យូទ័រ ជំនាញស្រាវជ្រាវ សហគ្រិនភាព ជំនាញទំនាក់ទំនង គឺជាជំនាញដ៏មានសារៈសំខាន់សម្រាប់សិស្សនុសិស្សពង្រឹងសមត្ថភាព ដើម្បីក្លាយខ្លួនជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិកា នៃសាកលវិទ្យាល័យខេមតិច (CamTech University) នៅក្នុងកម្មវិធីដាក់ឱ្យអនុវត្តគម្រោង “ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” ឯខេត្តកំពត កាលពីដើមសប្តាហ៍នេះ។

លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិកា នៃសាកលវិទ្យាល័យខេមតិច មានប្រសាសន៍ថា សិស្សានុសិស្សដែលចង់បន្តការសិក្សាផ្នែកបច្ចេកវិទ្យា ចាំបាច់ត្រូវចេះប្រើប្រាស់ភាសាអង់គ្លេស សម្រាប់ការសិក្សាស្រាវជ្រាវ ព្រោះឯកសារស្រាវជ្រាវភាគច្រើនជាភាសាបរទេស ហើយបើនិស្សិតមិនចេះភាសាអង់គ្លេសទេ នឹងពិបាករៀនទាំងនៅស្រុកខ្មែរ និងបន្តការសិក្សានៅបរទេស។
លោកបណ្ឌិត ឃៀង សុធី
“ប្រសិននិស្សិតមិនចេះប្រើប្រាស់ភាសាអង់គ្លេស គឺពិបាកស្រាវជ្រាវឯកសារនៅលើអ៊ីនធឺណិត ដោយសារតែយើងមិនទាន់មានអ្នកបង្កើតមាតិកាជាភាសាខ្មែរបានច្រើន ដូចនេះយុវជនត្រូវពង្រឹងសមត្ថភាពភាសាអង់គ្លេសឱ្យពូកែ”
សាកលវិទ្យាធិកា នៃសាកលវិទ្យាល័យខេមតិច បន្ថែមថា ក្រៅពីនិស្សិតពង្រឹងជំនាញភាសាអង់គ្លេសនៅសាកលវិទ្យាល័យ ជំនាញភាសាកុំព្យូទ័រ ក៏មានសារៈសំខាន់សម្រាប់និស្សិតសិក្សាផ្នែកបច្ចេកវិទ្យា។
លោកបណ្ឌិត ឃៀង សុធី
“កាលជំនាន់មុនសិស្សមិនចេះកុំព្យូទ័រអាចចូលរៀននៅសាកលវិទ្យាល័យបាន ប៉ុន្តែជីវិតនៅសាកលវិទ្យាល័យនៅពេលនេះ គឺគ្រូបង្រៀនរំពឹងថា សិស្សអាចស្រាវជ្រាវរៀនឯករាជ្យដោយខ្លួនឯងបាន ហេតុនេះ សិស្សត្រូវចេះអក្ខរកម្មឌីជីថល “

លោកបណ្ឌិត ឃៀង សុធី ក៏បានបញ្ចាក់ដែរថា ចំណេះដឹងបច្ចេកវិទ្យានឹងមានការវិវឌ្ឍន៍ទៅមុខជានិច្ច ក្នុងរយៈពេលពីប្រាំមួយខែទៅមួយឆ្នាំ ដែលវាទាមទារឱ្យនិស្សិតត្រូវមានជំនាញស្រាវជ្រាវជាប្រចាំ ទាំងពេលរៀននៅសាកលវិទ្យាល័យ និងពេលចេញទៅបម្រើការងារនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា ។ ជាមួយគ្នានេះ និស្សិតក៏ត្រូវតែមានគំនិតសហគ្រិនភាពផងដែរ។
លោកបណ្ឌិត ឃៀង សុធី
” អ្នកវិទ្យាសាស្រ្តក៏ដោយ វិស្វករក៏ដោយ ត្រូវតែមានគំនិតសហគ្រិនភាព មិនមែនជាការធ្វើអាជីវកម្មតែមួយមុខទេ គឺមានផ្នត់គំនិតមួយលូតលាស់ ហើយអាចបង្វែរបញ្ហាទៅជាឱកាសដែលអាចចូលរួមដោះស្រាយបាន គឺនិស្សិតមានភាពជាអ្នកដឹកនាំ”
ក្រៅពីជំនាញភាសាអង់គ្លេស ជំនាញភាសាកុំព្យូទ័រ ជំនាញស្រាវជ្រាវ សហគ្រិនភាព និងភាពជាអ្នកដឹកនាំ ជំនាញទំនាក់ទំនង ក៏ពិតជាមានសារៈសំខាន់ក្នុងសតវត្សទី២១នេះផងដែរ ។ លោកបណ្ឌិត ឃៀង សុធី បានលើកឡើងថា ការស្គាល់វប្បធម៌ប្រទេសផ្សេងៗជួយសិស្សបង្កើតបានទំនាក់ទំនងជាមួយប្រទេសដទៃទៀត ព្រោះការធ្វើសមាហរណកម្មក្នុងតំបន់ និងពិភពលោក តម្រូវឱ្យមនុស្សធ្វើការជាមួយជនជាតិបរទេសដោយមិនមានការរើសអើងជាតិសាសន៍ សាសនា និងវប្បធម៌។
គួរជម្រាបជូនថា កម្មវិធីដាក់ឱ្យអនុវត្តគម្រោង «ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ក្នុងខេត្តកំពត ធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ រៀបចំដោយនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ក្រោមកិច្ចសហការជាមួយស្ថានទូតឥណ្ឌា ក្រោមគម្រោង Quick Impact Projects ក្នុងគោលបំណងពីរធំៗគឺ ទី១.ពង្រឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ STI នៅខេត្តកំពត តាមរយៈការណែនាំអប់រំ STI-STEM 1918NU UILS STEM និងទី២.លើកកម្ពស់ការអប់រំ STEM និងឱកាសដល់សិស្សានុសិស្ស៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2025
កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និងបណ្ឌិត ពីរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2025
រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៤០-៦០កន្លែង ដល់សិស្សនិស្សិត និងមន្រ្តីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍១០០%ចំនួន៨០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2023
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....
ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/02/2026
សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/06/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនឱ្យចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ប្រកាសជ្រើសរើសយុវជនដែលមកពីគ្រួសារមានបណ្ណក្រីក្រ១ និងទី២ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃ។



























