ជំនាញបារីស្តារផ្លាស់ប្តូរជីវិតកញ្ញា ឡុង ចាន់កញ្ញា ​ឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ – ទោះ​បីជា​រៀន​មិន​បានខ្ពង់ខ្ពស់ដល់ថ្នាក់មហាវិទ្យាល័យ ប៉ុន្តែ​បច្ចុប្បន្ននេះ កញ្ញា ឡុង ចាន់កញ្ញា អាចឈោង​ចាប់​យក​តួនាទីជា​អ្នក​គ្រប់គ្រង និង​ជាអ្នកជំនាញបារីស្តារដ៏​ពូកែមួយរូប (អ្នកច្នៃប្រតិដ្ឋភេសជ្ជៈ) ប្រចាំ​ភោជនីយដ្ឋាន​បារាំងមួយ នៅ​កណ្តាល​រាជធានីភ្នំពេញ។ លទ្ធផលនេះ បាន​ដោយ​សារ​ការប្រឹងប្រែង និង​ក្តីស្រឡាញ់​។

តាមពិតទៅ ចាន់កញ្ញា ទើប​តែ​រៀន​ជំនាញ​បារីស្តារ កាលពីកំឡុងឆ្នាំ​២០២០​ថ្មីៗនេះប៉ុណ្ណោះ ពីគ្រូជំនាញម្នាក់ ដែល​ម្ចាស់​ភោជនីយដ្ឋាន​របស់​នាង​បាន​ជួល​ឱ្យ​មក​បង្រៀន​បុគ្គលិកផ្នែកសេវាកម្មរបស់ភោជនីយដ្ឋាន។ ប៉ុន្តែ​ដោយ​ការ​ចាប់អារម្មណ៍​ចង់ចេះ ចង់ដឹង និង​ចង់បានជំនាញនេះ សម្រាប់ជាជំនាញផ្ទាល់ខ្លួន ចាន់​កញ្ញា បានសុំ​ម្ចាស់ភោជនីយដ្ឋាន​ រៀនជាមួយ​គេដែរ ហើយ​ទីបំផុត​នាង​ក៏​បានក្លាយ​ជាអ្នកជំនាញ​បារីស្តារ​ប្រចាំភោជនីយដ្ឋានតែម្តង។

– កញ្ញា ឡុង ចាន់កញ្ញា

“ដោយសារ​ស្រឡាញ់ជំនាញនេះ ខ្ញុំ​ប្រឹងសិក្សា​ ខ្ញុំធ្វើផ្ទាល់​ ហើយ​មួយ​ទៀត​ខ្ញុំ​ក៏​ស្វែងយល់ពីអ្នកចេះជំនាញហ្នឹង​មួយ​ទៀត ខ្ញុំក៏ចេះច្រើនដែរ”

តើជំនាញបារីស្តារ គេធ្វើការងារអ្វីខ្លះ ? ការងាររបស់បារីស្តារ គឺជាអ្នកធ្វើកាហ្វេ ព្រមជាមួយ​ភេសជ្ជៈ​ផ្សេងៗ​ទៀត មិនថាជាភេសជ្ជៈ​ដែល​គ្មានជាតិអាល់កុល និង​ភេសជ្ជៈ​ដែលមានជាតិអាល់កុលនោះ។ តាមការ​បញ្ជាក់របស់ ចាន់កញ្ញា បារីស្តារប្រចាំភោជនីយដ្ឋាន​មួយ មាន​តួនាទី​ក្នុង​រៀបចំធ្វើភេសជ្ជៈផ្សេងៗ​ដែល​ភ្ញៀវ​ត្រូវ​ការ​ មិន​ថាកាហ្វេ ភេសជ្ជៈធ្វើពីផ្លែឈើ ឬភេសជ្ជៈ​ផ្សេងៗទៀត ដូចជាស្រាក្រឡុកជាដើម។

តើជំនាញមួយនេះពិបាក​សិក្សា​ដែរឬយ៉ាងណា ?

ឆ្លើយតបនឹងសំណួរខាងលើនេះ ចាន់កញ្ញា និយាយដោយ​ស្នាមញញឹមថា ជំនាញបារីស្តារនេះ វាមិន​មានអ្វី​ពិបាក​នៅ​ក្នុង​ការ​រៀននោះទេ តែអ្វីដែលសំខាន់នោះ គឺ យើងចង់បានជំនាញនេះ ឬក៏​អត់ តែសម្រាប់​នាង​ផ្ទាល់ដែលស្រឡាញ់ជំនាញនេះ នាងគិតថា ជំនាញបារីស្តារ មានភាពងាយស្រួលក្នុងការរៀន ហើយ​បើ​និយាយពីកម្រិតវប្បធម៌ ឬចំណេះដឹងជាមូលដ្ឋានវិញនោះ គឺមិនសូវជាត្រូវការប៉ុន្មានទេ គ្រាន់តែ​ចេះអានអក្សរ និង​ការ​ចងចាំខ្លះ​ៗប៉ុណ្ណោះ។

-កញ្ញា ឡុង ចាន់កញ្ញា

“សរុបមកវិញ ជំនាញប៉ារីស្តារនេះ អ្នកណាក៏អាចរៀនបានដែរ ឱ្យ​តែមានចិត្តស្រឡាញ់ ចង់រៀន ចង់មានជំនាញ”

សម្រាប់ទីផ្សារការងារលើជំនាញនេះវិញ កញ្ញា ចាន់កញ្ញា និយាយបានថា វាពិតជាទូលំទូលាយណាស់ ។ នាងបានលើកជាឧទាហរណ៍ថា ប្រសិន​បើ​យើង​ធ្វើ​ដំណើ​រ​​តាម​ផ្លូវ​ក្នុង​រាជធានីភ្នំពេញ យើងប្រាកដជាឃើញថា នៅ​កន្លែងណាក៏​មានហាងកាហ្វេដែរ គ្រាន់តែតូច ឬធំប៉ុណ្ណោះ។ ​ហាងកាហ្វេកើនឡើង​ ដោយ​សារ​តែប្រជាពលរដ្ឋ​យើងភាគច្រើនហាក់ផ្លាស់ប្តូរទម្លាប់ក្នុងនោះ​បើនិយាយពីអ្នក​ធ្វើការវិញ គឺជិត ​៨០ភាគរយទៅ​ហើយ​ដែលពួក​គាត់ចេះញ៉ាំកាហ្វេ មិនថាពេលព្រឹក ថ្ងៃ​ត្រង់ ហើយ​អ្នកខ្លះ​ក៏​ញ៉ាំពេល​រសៀលថែមទៀត។

បើយោង​តាម​ការ​សិក្សា​គេ​បានរកឃើញថា កាហ្វេបានដើរតួយ៉ាងសំខាន់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្ស​នាពេលបច្ចុប្បន្ននេះ។ កាហ្វេ​ត្រូវ​បានគេ​ចាត់ទុកថា ជា​ភេសជ្ជៈមួយប្រភេទដែល​ផ្តល់​ថាមពល និង​ជួយ​ដាស់​ស្មារតី​ឱ្យ​ផ្ដោតអារម្មណ៍ ជាមួយ​កិច្ចការ​អ្វីមួយ​ឱ្យ​បាន​ល្អបំផុត ។ ទន្ទឹមគ្នានេះ កាហ្វេ​ក៏ជាផ្នែក​មួយនៅ​ក្នុងកា​រ​បង្កើត​ចំណង់​មិត្តភាពថ្មីៗ បង្កើតក្ដីស្រឡាញ់ និងបង្កើនភាពស្និតស្នាលឱ្យ​មានភាពស្អិតរមួតផងដែរ។

យ៉ាងណាក៏ដោយ កញ្ញា ឡុង ចាន់កញ្ញា យល់ឃើញ​ថា ​យុវជន​ដែលមិនទាន់មានជំនាញ ហើយ​ពិបាក​ក្នុង​ការ​រកការងារ​ធ្វើ អាចស្វែង​រក​សាលាដើម្បី​រៀនជំ​នា​ញ​បារីស្តារនេះ ហើយ​បើ​​ចេះ​ជំនាញមួយ​នេះ វានឹងធ្វើ​ឱ្យ​ជីវិត​របស់យើងមានភាពងាយ​ស្រួល ដោយ​អាច​នឹង​ប្រកបអាជីវកម្ម​ខ្លួន​ឯងក៏​បាន ឬ​ក៏​អាច​ធ្វើការ​នៅតាមភោជនីយដ្ឋាន​ក៏បាន តែ​សម្រាប់​រូបនាងផ្ទាល់ ទៅថ្ងៃអនាគតខាងមុខ​នេះ នាងមានក្តីស្រមៃចង់​បើកហាងកាហ្វេតូចមួយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%