បេក្ខជនវិទ្យាល័យពងទឹក ខេត្តស្វាយរៀង ជាប់ជ័យលាភីលេខ១ ពានរង្វាន់សម្ដេចតេជោហ៊ុនសែន ផ្នែកតែងនិពន្ធ

ភ្នំពេញ- នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញបេក្ខជនជ័យលាភីប្រឡងប្រណាំងផ្នែកតែងនិពន្ធ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ។ ក្រសួងអប់រំបានប្រកាសបេក្ខជនជ័យលាភីបីរូប ជាប់ចំណាត់ថ្នាក់ផ្នែកតែងកំណាព្យក្នុងឱកាសអបអរសាទរ ទិវាជាតិអំណាន លើកទី៧ ក្រោមប្រធានបទ « អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល» ។

លទ្ធផលបេក្ខជនជ័យលាភីលេខ១ បានទៅលើបេក្ខជនឈ្មោះ ជោ ស្រីណាង សិស្សថ្នាក់ទី១២ មកពីវិទ្យាល័យហ៊ុនសែនពងទឹក ខេត្តស្វាយរៀង ប្រធានបទ អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល ។ ម្ចាស់ជ័យលាភីលេខ១ ពានរង្វាន់ សម្ដេចតេជោហ៊ុនសែន ផ្នែកតែងនិពន្ធ បាននិយាយថា នៅពេលទទួលដំណឹងថាខ្លួនជាប់ជ័យលាភីលេខ១ នាងមានអារម្មណ៍រំភើបរីករាយរហូតស្រក់ទឹកភ្នែក ព្រោះជាសេចក្ដីសង្ឃឹមដែលនាងប៉ងចង់យកជ័យលាភីលេខ១ តំណាងឱ្យវិទ្យាល័យរបស់ខ្លួន។

យុវតី ជោ ស្រីណាង

“ខ្ញុំតាំងចិត្តថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនៅក្នុងការតែងនិពន្ធនេះ ហើយខ្ញុំរំពឹងចង់បានចំណាត់ថ្នាក់លេខ១ ដើម្បីជាកិត្តិយសជូនវិទ្យាល័យរបស់ខ្ញុំ ”

ម្ចាស់ជ័យលាភីលេខ១ ផ្នែកតែងនិពន្ធ បន្ថែមថា ចូលរួមប្រកួតតែងនិពន្ធនេះ ដោយសារចង់បង្ហាញពីសមត្ថភាពរបស់ខ្លួនតាមរយៈស្នាដៃតែកំណាព្យ និងជម្នះភាពភ័យខ្លាចរបស់ខ្លួនដែលកន្លងទៅធ្លាប់ចូលរួមប្រកួតប៉ុន្តែមិនទទួលបានលទ្ធផលល្អ ។ យុវតី ជោ ស្រីណាង បន្តថា ដោយសារមានការជំរុញទឹកចិត្តពីក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ និងកម្លាំងចិត្តពីខ្លួនឯងចង់ចូលរួមប្រកួតស្នាដៃតែងនិពន្ធម្ដងទៀត ដើម្បីបង្ហាញសមត្ថភាពថាខ្លួនពិតជាអាចធ្វើបានល្អជាងពេលមុន។

យុវតី ជោ ស្រីណាង

“ដើម្បីតែងកំណាព្យមួយល្អ យើងត្រូវមានចិត្តស្រឡាញ់ តាំងចិត្តស្រមើស្រមៃខ្ពស់មុននឹងចាប់ផ្ដើមតែងនិពន្ធ ជាពិសេសត្រូវអានប្រធានបទនោះបានច្បាស់ ផ្ដល់នូវតម្លៃអប់រំ ចំណេះដឹង ឱ្យអ្នកស្ដាប់ អ្នកអាន បានត្រិះរិះពិចារណាវាយតម្លៃ និងទទួលបានគំនិតអប់រំចេញពីកំណាព្យ”

ជុំវិញការប្រកួតតែងនិពន្ធនេះ យុវតី ជោ ស្រីណាង ទទួលបានបទពិសោធន៍ជាច្រើនដែលជួយជំរុញនាងឱ្យមានភាពក្លាហាន មានឱកាសបង្ហាញមត្ថភាពតាមរយៈស្នាដៃកំណាព្យ ស្គាល់បរិបទសង្គមបានយ៉ាងច្បាស់ ស្គាល់អត្ថន័យរបស់ពាក្យខ្មែរយកមកប្រើនៅក្នុងកំណាព្យឱ្យមានសោភ័ណភាពល្អ។ ស្របគ្នានេះ ស្រីណាង បន្តថា កំណាព្យមានការលំបាកក្នុងការតែងនិពន្ធ ទាមទារដឹងពីធាតុសំខាន់ៗរបស់កំណាព្យ រួមមាន ចង្វាក់ ចំណាប់ជួន កាព្យមាត្រ រង្វាស់កាព្យ និងសង្គមបរិយាកាស ហើយចាំបាច់កត់ចំណាំនិយមន័យឱ្យបានច្បាស់លាស់ ។

ជាមួយគ្នានេះ លោក ញ៉ាន់ សុវណ្ណ នាយកវិទ្យាល័យហ៊ុនសែនពងទឹក ខេត្តស្វាយរៀង មានប្រសាសន៍ថា វិទ្យាល័យហ៊ុនសែនពងទឹក ខេត្តស្វាយរៀង ស្ថិតក្នុងស្រុករំដួល ស្ថិតក្នុងភូមិទួលតាកែវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ដែលមានព្រំប្រទល់ខាងកើតជាប់ប្រទេសវៀតណាម ។ លោក ញ៉ាន សុវណ្ណ បន្តថា លោកមានអារម្មណ៍សប្បាយរីករាយ រំភើបរកអ្វីប្រៀបផ្ទឹមពុំបាន ព្រោះជាលើកទីមួយដែលវិទ្យាល័យហ៊ុនសែនពងទឹក ខេត្តស្វាយរៀង មានសិស្សចូលរួមប្រកួតទទួលបានជ័យលាភីលេខ១ ផ្នែកតែងនិពន្ធ។

លោក ញ៉ាន់ សុវណ្ណ នាយកវិទ្យាល័យហ៊ុនសែនពងទឹក ខេត្តស្វាយរៀង

“ខ្ញុំសប្បាយចិត្តមែនទែន ហើយមិនមែនតែខ្ញុំទេ ប៉ុន្តែគឺគណៈគ្រប់គ្រងសាលា និងបុគ្គលិកអប់រំទាំងអស់សប្បាយរីករាយ រំភើបចិត្តដែលជាកិត្តិយសមួយសម្រាប់សាលា ក៏ដូចជាមន្ទីរអប់រំខេត្ត ដែលមានសិស្សទទួលបានជ័យលាភីលេខ១ ផ្នែកតែងនិពន្ធ”

នាយកវិទ្យាល័យហ៊ុនសែនពងទឹក ខេត្តស្វាយរៀង បន្ថែមថា ស្រីណាងធ្លាប់ទទួលបានការសិក្សារៀនសូត្រច្រើនទាក់ទងនឹងកំណាព្យ ការតែងនិពន្ធ ហើយមុនទៅប្រឡងសាលាក៏មានធ្វើការប្រឡងជម្រុះគ្រប់សាលារៀន ព្រមទាំងជួយហ្វឹកហាត់បន្ថែមពីលោកគ្រូ អ្នកគ្រូ ផ្នែកអក្សរសាស្រ្តខ្មែរ ។ លោកនាយក បន្តថា ស្រីណាង ជាសិស្សមានអត្តចរិកស្លូតបូត ខិតខំប្រឹងប្រែងរៀនសូត្រ ជាសិស្សពូកែ ទោះបីជាគាត់ស្ថិតនៅក្នុងគ្រួសារដែលមានជីវិភាពមធ្យម ។

លោក ញ៉ាន សុវណ្ណ នាយកវិទ្យាល័យហ៊ុនសែនពងទឹក ខេត្តស្វាយរៀង

“ខ្ញុំសង្ឃឹមថា ស្រីណាងនឹងក្លាយជាសិស្សពូកែតំណាងឱ្យវិទ្យាល័យហ៊ុនសែនពងទឹក ខេត្តស្វាយរៀង ជួយលើកមុខមាត់សាលារៀន នឹងសង្ឃឹមថាគាត់ទទួលបាននិទ្ទេសA ពេលប្រឡងបាក់ឌុបឆ្នាំនេះ”

លោក ញ៉ាន សុវណ្ណ បបញ្ជាក់បន្ថែមថា ក្នុងនាមជានាយកសាលាមួយរូប លោកប្ដេជ្ញានឹងបន្តការដឹកនាំសាលារៀន ឱ្យទទួលបានការរីកចម្រើន ទាំងគុណភាពអប់រំ និងការអភិវឌ្ឍក្នុងសាលាឱ្យបានល្អប្រសើរ បើប្រៀបធៀបក្នុងស្រុក ។ លោកនាយកបន្តថា ទោះបីជាសាលាទទួលបានការជួយឧបត្ថម្ភពីសប្បុរសជនបន្តិចបន្តួចក៏ដោយ ប៉ុន្តែលោកនៅតែតស៊ូ ខិតខំប្រឹងប្រែង គ្រប់គ្រង អប់រំ ប្អូនៗសិស្សានុសិស្សនៅទីនេះ ឱ្យទទួលបានលទ្ធផលល្អនៅពេលគាត់បញ្ចប់ការសិក្សានៅថ្នាក់ទី១២ និងចេញបម្រើការងារជាមន្រ្តីរាជការ និងតាមបណ្ដាអង្គភាពផ្សេងៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។