កម្មវិធី DAAD ផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាច្រើនកន្លែងនៅប្រទេសអាល្លឺម៉ង់

ភ្នំពេញ – កម្មវិធីសិក្សា DAAD ផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាច្រើនកន្លែងសិក្សានៅសាកលវិទ្យាល័យល្បីៗនៅប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំសិក្សា២០២២-២០២៣ ។ អាហារូបកណ៍នេះផ្ដល់ឱ្យសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទស្សនៈវិជ្ជា បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលសាធារណៈ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ ដោយផ្ដោតសំខាន់លើការសិក្សាស្រាវជ្រាវជាពិសេស និងកម្មវិធីសិក្សាថ្នាក់បណ្ឌិតមួយចំនួនទៀត ។

ទន្ទឹមគ្នានេះ អាហារូបករណ៍ផ្តល់ជំនាញមួយចំនួនទៀត រួមមាន វិទ្យាសាស្ត្រសេដ្ឋកិច្ច រដ្ឋបាលធុរកិច្ច សេដ្ឋកិច្ចនយោបាយ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ វិស្វកម្ម និងវិទ្យាសាស្ត្រ គណិតវិទ្យា ផែនការតំបន់ និងទីក្រុង វិទ្យាសាស្ត្រកសិកម្ម និងព្រៃឈើ ធម្មជាតិនិងវិទ្យាសាស្ត្របរិស្ថាន (Natural and Environmental Sciences), វេជ្ជសាស្ត្រ សុខភាពសាធារណៈ វិទ្យាសាស្ត្រសង្គម ការអប់រំ និងច្បាប់ និងការសិក្សាប្រព័ន្ធផ្សព្វផ្សាយ ។

បេក្ខជន-បេក្ខនារីដែលចាប់អារម្មណ៍ដាក់ពាក្យស្នើអាហារូបករណ៍នេះអាចរៀបចំឯកសារដែលកម្មវិធីត្រូវការមានដូចជា ទម្រង់ពាក្យសុំអាហារូបករណ៍ DAAD លិខិតប្រវត្តិរូបសង្ខេបដែលមានហត្ថលេខាដោយដៃ(សូមធ្វើទម្រង់គំរូតាមបែប Europass: http://europass.cedefop.europa.eu/ ) លិខិតលើកទឹកចិត្តពាក់ព័ន្ធការងារដែលមានហត្ថលេខាដោយដៃយ៉ាងតិចពីរទំព័រ (A hand-signed letter of motivation) និងលិខិតណែនាំពីការសិក្សា (Recommendation letters) ។ លើសពីនេះត្រូវមាន លិខិតណែនាំវិជ្ជាជីវៈពីនយោជកដោយសំបុត្រត្រូវតែមានក្បាលសំបុត្រ ហត្ថលេខា និងត្រាផ្លូវការ និងត្រូវតែមានកាលបរិច្ឆេទថ្មីៗ និងលិខិតបញ្ជាក់ភាសាអង់គ្លេស TOEFL ។

គួរបញ្ជាក់ថា បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រ មានបទពិសោធន៍ការងារ ២ឆ្នាំយ៉ាងតិច ដើម្បីអាចស្នើសុំអាហារូបករណ៍បាន ។ បេក្ខភាពជោគជ័យអាហារូបករណ៍នឹងទទួលបានការគាំទ្រពីភាគីអាហារូបករណ៍ដូចជា ការបង់ថ្លៃសិក្សាពេញលេញរហូតចប់កម្មវិធីសិក្សាដែលមានរយៈពេលទៅតាមមុខជំនាញ (១២ខែ ២៤ខែ ឬ៣៦ខែ) ការធានារ៉ាប់រងសុខភាព ការចំណាយផ្សេងៗ និងប្រាក់ឧបត្ថម្ភច្រើនជាងប្រាំបីរយដុល្លារឡើងទៅ ។ សម្រាប់ការដាក់ពាក្យ បេក្ខជនអាចធ្វើការដាក់ពាក្យតាមរយៈតំណភ្ជាប់ https://www2.daad.de/deutschland/stipendium/datenbank/en/21148-scholarship-database/?detail=50076777 ។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់តំណភ្ជាប់ https://tinyurl.com/3k3afbfk ។ កាលបរិច្ឆេទនឹងផុតកំណត់ទៅតាមមុខជំនាញនៃសាកលវិទ្យាល័យនីមួយៗ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ជ្រើសរើស​បេក្ខជន​អាហារូបករណ៍​ ​Panasonic ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2026

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​បើក​ទទួល​ពាក្យសុំ ​អាហារូបករណ៍​ Panasonic ​Scholarsh​ip Program ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​