បេក្ខជនបីរូបជាប់ជ័យលាភីផ្នែកតែងនិពន្ធពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីប្រឡងប្រណាំងផ្នែកតែងនិពន្ធ ដំណាក់កាលចុងក្រោយជ្រើសរើស ជ័យលាភីថ្នាក់ជាតិ ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងអបអរសារទរ ទិវាជាតិអំណាន លើកទី៧ ក្រោមប្រធានបទ « អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល» តាមរយ:ប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម ជ័យ ចាប ទីប្រឹក្សារបស់រាជរដ្ឋាភិបាល និង លោកជំទាវ ទន់សាអ៊ីន អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា កាលពីម្សិលមិញ។

បេក្ខជនជ័យលាភីផ្នែកតែងនិពន្ធពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ចំនួនបីរូប រួមមាន ចំណាត់ថ្នាក់លេខ១ បានទៅលើបេក្ខជនឈ្មោះ ជោ ស្រីណាង សិស្សថ្នាក់ទី១២ មកពីវិទ្យាល័យហ៊ុនសែនពងទឹក ខេត្តស្វាយរៀង ប្រធានបទ “អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល” ។ ចំណាត់ថ្នាក់លេខ២ បានទៅលើបេក្ខជនឈ្មោះ ឈីវ គឹមលេង សិស្សថ្នាក់ទី១២ មកពីវិទ្យាល័យហ៊ុនសែនចម្ការដូង ខេត្តកែប ប្រធានបទ “អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល” និងចំណាត់ថ្នាក់លេខបី បានទៅលើបេក្ខជនឈ្មោះ ឡោ សុជា សិស្សថ្នាក់ទី១២ មកពីវិទ្យាល័យជាស៊ីមឈូកវ៉ា រាជធានីភ្នំពេញ ប្រធានបទ “ស្មាតឌីជីថល”។

ទិវាជាតិអំណានលើកទី៧នេះ បង្កើតឡើងក្នុងគោលបំណងបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មូតកំណាព្យ និងការតែងនិពន្ធ រួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់រក្សាគុណតម្លៃកេរដំណែលរបស់មនុស្សជាតិ ។

គួរបញ្ជាក់ថា ទិវាជាតិអំណានលើកទី៧ ប្រធានបទអំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថលនឹងប្រារព្ធឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅវិទ្យាស្ថានជាតិអប់រំ និងតាមរយៈប្រព័ន្ធអនឡាញ ZOOM ដោយផ្សាយផ្ទាល់តាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា