ជំនាញទាំង៨ អាចទៅធ្វើការប្រទេសណាមួយក៏បានក្នុងតំបន់អាស៊ាន

ភ្នំពេញ – កាលពីចុងឆ្នាំ​១៩៩៧ ថ្នាក់ដឹកនាំនៃ​បណ្តា​ប្រទេស​ជា​សមាជិកអាស៊ាន​ទាំងអស់ បាន​សម្រេច​ចិត្ត​ប្រែ​ក្លាយ​អាស៊ាន​ទៅជា​តំបន់​មួយ​ដែល​មាន​ស្ថិរភាព វឌ្ឍនភាព និង​ភាព​ប្រកួត​ប្រជែង​ខ្ពស់ តាមរយៈ​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ប្រកប​ដោយ​សមធម៌ ព្រមទាំង​កាត់បន្ថយ​ភាពក្រីក្រ និង​គម្លាត​ផ្នែក​សង្គម-សេដ្ឋកិច្ច ។ ពោល​​គឺ​ប្រែ​​កា្ល​យ​អាស៊ាន​ឱ្យ​​ទៅជា​ទីផ្សារ​តែមួយ និង​មូលដ្ឋាន​ផលិតកម្ម​រួម​តែមួយ​តាមរយៈ​សមា​រណកម្ម​សេដ្ឋកិច្ច​អាស៊ានក្រោយឆ្នាំ​២០១៥​។

បើតាម​ការ​លើក​ឡើង​របស់ ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជា ជីវៈ នៃក្រសួងការងារ និង​បណ្តុះ​បណ្តា​លវិជ្ជាជីវៈ បានឱ្យដឹង​ថា ដើម្បី​អនុវត្ត​ឱ្យ​បាន​ពេញលេញនូវ​ការ​ប្តេជ្ញាចិត្ត រដ្ឋនៃបណ្តាសមាជិកអាស៊ាន​ បានឯកភាពគ្នា​ចល័តកម្លាំង​ពល​កម្ម​ទៅ​វិញ​ទៅ​មក ។ មានន័យថា ប្រជាជនរបស់អាស៊ាន អាចធ្វើ​ការដោយ​សេរីបាន​ក្នុង​ប្រទេស​សមាជិកអាស៊ានទាំង១០។ តាមរយៈ​កិច្ច​ព្រមព្រៀងទទួ​ល​ស្គាល់​ទៅវិញ​ទៅម​ក​​របស់​មេដឹកនាំអាស៊ាន គឺមានជំនាញចំនួន៨ ស្ថិត​នៅ​ក្នុង​លំហូរកម្លាំង​ពលកម្ម​ជំនាញដោយសេរី ។

១. សេវាកម្មវិស្វកម្ម ៖ គឺ​សំដៅលើអ្នក​ជំនាញ​វិស្វករ​ផ្នែក​សំណង់ស៊ីវិល ។ វិស្វករផ្នែកសំណង់ស៊ីវិលមានឯកទេសខុសៗគ្នា ដូចជា ឯកទេសខាងរចនាសម្ព័ន្ធ និង​គ្រោងឆ្អឹងអគារ ធនធានទឹក សំណង់ បរិស្ថាន និង​ផ្នែក​ចរាចរ ប្រព័ន្ធគមនាគមន៍ ។ ពួក​គេនឹង​ត្រូវធ្វើការងារនៅតាម​ការដ្ឋាន​សំណង់ស្ពាន ទំនប់ទឹក ឬ​វារីអគ្គិសនី អគារ ប្រព័ទ្ធផ្លូវ​លើដី និង​ក្រោម​ដី ផ្លូវ​ហោះហើរ​របស់យន្តហោះ ប្រព័ន្ធចែកចាយទឹក និង​ប្រព័ន្ធលូ…។

២. សេវាកម្មគិលានុបដ្ឋាក ៖ គិលានុបដ្ឋាក គឺជាអ្នក​ថែទាំអ្នកជំងឺ អ្នក​រងរបួស ឬអ្នក​មាន​សុខភាពមិនប្រក្រតី ។ គិលានុបដ្ឋាកមិន​មាន​ការ​សិក្សា និង​ហ្វឹកហាត់ការងារ​ដូចគ្នា​នោះទេ ដូចជា គិលានុបដ្ឋាកទទួល​បន្ទុកទូទៅ គឺជាអ្នក​កំណត់សភាពជំងឺរបស់អ្នកជំងឺ និង​រៀបចំផែនការព្យាបាល ឬថែទាំសុខភាព ពិនិត្យសម្ពាធឈាម សីតុណ្ហភាព ដំណើរជីបចរ ផ្តល់ថ្នាំ ផ្លាស់ប្តូរ​សម្លៀក​បំពាក់អ្នកជំងឺ និង​រៀបចំអ្នកជំងឺសម្រាប់ការវះកាត់ ។

គិលានុបដ្ឋាកផ្នែកវះកាត់ គឺជួយ​កិច្ច​ការ​វេជ្ជបណ្ឌិត​ផ្នែកវះកាត់​នៅ​ក្នុង​ពេល​ធ្វើ​ការ​វះកាត់ ។ ចំណែកគិលានុបដ្ឋាកផ្នែក​សម្ភព ជួយកិច្ច​ការ​ក្នុង​បន្ទប់សម្រាល​កូន និង​ជួយ​ថែទាំ និង​ចិញ្ចឹមកូនង៉ែត​ឱ្យ​ត្រូវ​តាមបច្ចេកទេស ។ គិលានុបដ្ឋាក​ផ្នែកបង្រៀន គឺផ្តល់ឱវាទដល់សិស្សព្យាបាល​ជំងឺ ឬរបួសស្រាល និង​ផ្តល់​យោបល់ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព និង​ចុងក្រោយ គិលានុបដ្ឋាកផ្នែកជំងឺធ្ងន់ធ្ងរ ជាអ្នក​ថែទាំ​អ្នក​ជំងឺធ្ងន់ធ្ងរក្នុង​មន្ទីរពេទ្យ ឬពិនិត្យ​ព្យាបាល​ដល់ផ្ទះ ករណីអ្នក​ជំងឺមិន​អាច​មក​មន្ទីរពេត្យ​បាន។

៣. សេវាកម្មស្ថាបត្យកម្ម ៖ សំដៅទៅលើការងារជំនាញស្ថាបត្យកររៀបចំគម្រោង និង​រចនាប្លង់អគារទាំងបរិវេណខាងក្រៅ ឬទេសភាពជុំវិញ ក្នុងនោះ អគារ ផ្សារទំនើប សាលារៀន អាកាសយានដ្ឋាន ការិយាល័យ រោងចក្រ និង​គេហដ្ឋាន សុទ្ធសឹងចាប់ផ្តើម​ពីគំនិត និង​កិច្ច​ការ​របស់ស្ថាបត្យករ។

ស្ថាបត្យករមានជំនាញឯកទេស​ខុសៗគ្នា ដូចជា ឯកទេស​រចនាប្លង់ផ្ទះ ការិយាល័យ កីឡដ្ឋាន មហោស្រព វត្តអារាម និងរោងចក្រ…។ ស្ថាបត្យករខ្លះផ្តោត​លើឯកទេសខាងការរចនាផ្នែកខាងក្នុង​នៃអគារ ឬជួសជុលកែលម្អសំណង់អគារចាស់ៗ ដូចជាអគារចាស់ៗសម័យអាណានិគមបារាំងជាដើម។

៤.គុណវុឌ្ឍិផ្នែក​ការវាស់ស្ទង់ ៖ សំដៅដល់អ្នក​ឯកទេស​ដែលមាន​សមត្ថភាព និង​បច្ចេកទេសដើម្បីកំណត់ វាស់វែង និង​បរិយាយពីសណ្ឋានដី, ប្រមូល និង​បកស្រាយព័ត៌មានពាក់ព័ន្ធនឹង​សណ្ឋានដី និង​ស្ថានភាពភូមិសាស្រ្ត, ប្រើប្រាស់ព័ត៌មានសម្រាប់រៀបចំផែនការ និង​គ្រប់គ្រងដីធ្លី និង​ដែនសមុទ្រ។ល។

អ្នកឯកទេសវាស់ស្ទង់ តែងតែធ្វើ​ការនៅ​តាម​ការដ្ឋានសំណង់ ការដ្ឋានស្ពានថ្នល់ ព្រលានយន្តហោះ និង​សំណង់​លំនៅដ្ឋានជាដើម ដោយ​ទិន្នន័យបានពីការ​វាស់ស្ទង់ នឹង​ផ្តល់អត្ថប្រយោជន៍សម្រាប់​កិច្ច​ការ​វិស្វកម្ម និង​អ្នក​បច្ចេកទេសសំណង់។

៥. អ្នក​ឯកទេសផ្នែកវេជ្ជសាស្រ្ត ៖ ត្រង់នេះគឺសំដៅ​ទៅលើវេជ្ជបណ្ឌិតផ្នែកវះកាត់ ។ ឯកទេសពាក់ព័ន្ធការវះកាត់មានដូចជា ការ​វះកាត់ទូទៅ ការវះកាត់ផ្នែកណាមួយ នៃសរីរាង្គ ឯកទេសតឆ្អឹងបាក់ស្រាំ ការវះកាត់ខួរក្បាល ការ​វះកាត់បេះដូង និង​ការ​វះកាត់កែសម្ផស្សជាដើម។ កិច្ចការនេះ គឺធ្វើ​ការ​នៅ​ក្នុង​មន្ទីរពេទ្យ ឬក៏គ្លីនិក។

៦. អ្នក​ឯកទេសផ្នែកទន្តសាស្រ្ត ៖ សំដៅ​លើទន្តពេទ្យ ។ ទន្តពេទ្យ​ជួយឱ្យ​មនុស្ស​ទូទៅ​មានភាពប្រសើរផ្នែកសុខភាពមាត់ធ្មេញ តាមរយៈការ​លាងសម្អាត ជួស​ជុល ផ្លាស់ប្តូរ និង​ធ្វើ​ឱ្យ​ធ្មេញត្រង់ល្អ។ ទន្តពេទ្យ​បែងចែកជាឯកទេសផ្សេងៗ​ដូចជា ឯកទេស​តម្រង់ធ្មេញដែលដុះមិនស្មើល្អ, ឯកទេស​វះកាត់ ឬដកប្ញស​ធ្មេញ និង​ជួសជុល, ឯកទេសព្យាបាល​អញ្ចាញធ្មេញ​មានជំងឺ, ឯកទេសធ្វើធ្មេញសិប្បនិម្មិត, ឯកទេសព្យាបាលជំងឺធ្មេញកុមារ, ឯកទេសពិនិត្យរោគ​សញ្ញា​ជំងឺ​ក្នុង​មាត់ ​និងឯកទេស​ព្យាបាលប្ញសធ្មេញ។

៧. សេវាកម្មគណនេយ្យ ៖ ​ការងារ​ពាក់ព័ន្ធនឹង​បញ្ជីស្នាម ឬគណនាលេខនព្វន្ត ព្រមទាំង​ទទួល​ខុសត្រូវ​រាល់​កិច្ច​ការ ដែលតម្រូវឱ្យមាន​ការរៀបចំ វិភាគ ផ្ទៀងផ្ទាត់របាយការណ៍ ឬ​បញ្ជី​ស្នាមផ្នែក​ហិរញ្ញវត្ថុសម្រាប់បុគ្គល កិច្ចការ​ជំនួញ និង​ស្ថាប័ន។ គណនេយ្យករ ត្រូវរៀបចំរបាយការណ៍លទ្ធផលសរុបជូនប្រធាន ឬនាយកក្រុមហ៊ុនដើម្បីពិនិត្យ។

លើសពីនេះ ត្រូវ​រៀបចំប្រព័ន្ធគ្រប់គ្រង និង​ថែរក្សារបាយការណ៍ដើម្បីពិនិត្យតាមដានអំពីចរន្ត ឬលំហូរ នៃ​ការ​ប្រើប្រាស់​សាច់ប្រាក់នៅក្នុងក្រុមហ៊ុន ឬស្ថាប័ន។ គណនេយ្យករតែងប្រើប្រាស់កុំព្យូទ័រ ឬប្រព័ន្ធកុំព្យូទ័រ ដើម្បីរក្សា​ទុក​របាយការណ៍ហិរញ្ញវត្ថុប្រើជាមធ្យោបាយក្នុងការដោះស្រាយចំណោទ ឬបញ្ហា​ពាក់ព័ន្ធគណិតវិទ្យា និង​ការ​គណនាលេខ។

៨. អ្នក​ឯកទេសផ្នែកទេសចរណ៍ ៖ ការងារមគ្គទេសក៍ទេសចរណ៍ ដឹកនាំ និង​បង្ហាញទីកន្លែង​ផ្សេងៗ​ជូនភ្ញៀវដូចជា សារមន្ទីរ ទីក្រុង ប្រាសាទបុរាណ និង​រមណីយដ្ឋាន។ មគ្គទេសក៍ខ្លះ​ដើរតួជាភ្នាក់ងារធ្វើដំណើរ តាមរយៈការ​កក់សំបុត្រ​យន្តហោះ ឬរថយន្ត ផ្តល់ព័ត៌មានពីសណ្ឋាគារ ឬផ្ទះសំណាក់​ក្នុង​តំបន់​ដែលភ្ញៀវត្រូវ​ទៅទស្សនា និង​រៀបចំកម្មវិធីធ្វើដំណើរ។ មគ្គទេសក៍ត្រូវព្យាយាមស្វែងយល់ពីចិត្តសាស្រ្ត ចំណូលចិត្ត និង​តម្រូវ​ការ​របស់ភ្ញៀវ ឬក្រុម ដើម្បីរៀបចំ​នូវ​ជម្រើស​សកម្មភាព​ស្របតាម​វ័យ ភេទ និង​សញ្ជាតិ…៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។