ភ្នំពេញ – ស្ថានទូតចិនប្រចាំកម្ពុជា និងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ផ្ដល់អាហារូបរកណ៍សិក្សាថ្នាក់ឧត្ដមសិក្សាទាំង ៣កម្រិតមាន បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២២ ។ អាហារូបករណ៍នេះផ្ដល់ជូនសមាជិកភាពស.ស.យ.ក ទាំងអស់ និងនៅគ្រប់ស្ថាប័ននានា ។
សម្រាប់កម្រិតសិក្សាអាហារូបករណ៍ផ្ដល់ជូនការសិក្សាគ្រប់មុខជំនាញដោយថ្នាក់បរិញ្ញាបត្រ សិក្សាជាភាសាចិន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សាជាភាសាចិន ឬអង់គ្លេស ។ និស្សិតជ័យលាភីដែលទទួលបានអាហារូបករណ៍គ្រប់កម្រិតនឹងទទួលបាន ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ និងការស្នាក់នៅឥតគិតថ្លៃរហូតចប់ការសិក្សា ។

ដើម្បីទទួលបានអាហារូបករណ៍ បេក្ខជនទាំងអស់ត្រូវឆ្លងកាត់២ដំណាក់កាលប្រកួតប្រជែងដូចជា ដំណាក់កាលទី១ ការជ្រើសរើសបឋម (Shortlist) ដោយឆ្លងកាត់វគ្គ Screening និងសម្ភាសន៍ ។ ដំណាក់កាលទី២ បេក្ខជនត្រូវបានជ្រើសរើសក្នុងដំណាក់កាលទី១ នឹងត្រូវបានទាក់ទងតាមរយៈអ៊ីម៉ែល(Email) សម្រាប់ការបំពេញពាក្យតាមប្រព័ន្ធ Online របស់អាហារូបករណ៍រដ្ឋាភិបាលចិន ។
លក្ខខណ្ឌក្នុងការចូលរួមដាក់ពាក្យ ថ្នាក់បរិញ្ញាបត្រ បេក្ខជនត្រូវមានមានអាយុក្រោម ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ និងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អាយុក្រោម ៣៥ឆ្នាំ គិតត្រឹមថ្ងៃទីថ្ងៃដាក់ពាក្យ ។ ចំណែកថ្នាក់បណ្ឌិត អាយុក្រោម ៤០ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ ។ ជាមួយគ្នានេះបេក្ខជនតម្រូវឱ្យភ្ជាប់ឯកសារចាំបាច់សម្រាប់ដាក់ពាក្យដូចជា ឯកសារបញ្ជាក់សមាជិកាភាព ស.ស.យ.ក ឬលិខិតឧទ្ទេសនាម លិខិតឆ្លងដែនដែលមានសុពលភាពយូរជាងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ។

សម្រាប់ថ្នាក់បរិញ្ញាបត្រ មានសញ្ញាបត្របាក់ឌុប ឬសមមូល, សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានសញ្ញាបត្របរិញ្ញាបត្រ ឬសមមូល, សម្រាប់ថ្នាក់បណ្ឌិត មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល ។ លើសពីនេះ ព្រឹត្តិបត្រពិន្ទុ (Official Transcript) មានសមត្ថភាពអាចប្រើប្រាស់ភាសាអង់គ្លេស ឬចិនជាផ្លូវការបាន ដោយភ្ជាប់មកជាមួយឯកសារបញ្ជាក់កម្រិតសិក្សា HSK Certificate សម្រាប់ភាសាចិន និង IELTS ឬឯកសារបញ្ជាក់ផ្សេងៗ ។ ប្រវត្តិរូបសង្ខេប (CV) ជាភាសាខ្មែរ និងអង់គ្លេស និង Personal Statement ឬ Motivation Letter មិនលើសពីមួយទំព័រ ។
គួរបញ្ជាក់ដែរថា នីតិវិធីនៃការចូលរួមប្រកួតប្រជែងដំណាក់កាលទី១ គណៈកម្មាធិការ ស.ស.យ.ក រាជធានី-ខេត្ត ក្រុមការងារ ស.ស.យ.ក ក្នុងវិស័យនានា និងអង្គការ-សមាគមចំណុះគណៈកម្មការកណ្ដាល ស.ស.យ.ក រៀបចំបញ្ជីឈ្មោះបេក្ខជនដែលស្នើសុំចូលរួមប្រកួតប្រជែងនៅតាមស្ថាប័នរបស់ខ្លួនជាទម្រង់លិខិតឧទ្ទេសនាមផ្លួវការ ដើយផ្ញើទៅកាន់លេខាធិការដ្ឋានត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ។ តំណភ្ជាប់សម្រាប់បំពេញពាក្យ https://tinyurl.com/Stage1-Online-Aplication ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សានៅប្រទេសសិង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2026
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំងនៅប្រទេសសិង្ហបុរី បានផ្តល់អាហារូបករណ៍ដល់បុគ្គលិកអប់រំ និងគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2023
ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2025
ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

អាហារូបករណ៍សិក្សាជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2025
ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការបណ្តុះបណ្តាលឥតគិតថ្លៃទៅលើ...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2025
កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2023
វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































