ចំណុចសំខាន់៣ ដែលគូស្វាមីត្រៀមខ្លួនមុនក្លាយជាឪពុកម្តាយគេ

ស្វាមីភរិយាសម្រេចិត្តចង់បានកូនអាចជារបត់នៃការផ្លាស់ប្តូរដ៏ធំមួយក្នុងដំណើរជីវិតអាពាហ៍ពិពាហ៍ ។ ដំណើរជីវិតត្រង់​ចំណុច​នេះ ចាំបាច់​ត្រូវចេះ​ជំនាញ​ភាព​ជាម្តាយ​ឪពុក ដែលតម្រូវឱ្យចេះ​ពី​របៀប​ចិញ្ចឹមកូនប្រកបដោយប្រសិទ្ធភាពក្នុង​ជីវិតក្រោយពេល​រៀបការ ។ ផ្អែកការចុះផ្សាយ​របស់​គេហទំព័រ MOM NEWS Daily ដើម្បី​អាច​ក្លាយ​ជា​ឪពុកម្តាយ​ដ៏ល្អ និង​មានទំនួលខុសត្រូវ មានវិធីសាស្ត្របី​ចំណុចសំខាន់ៗត្រូវដឹង មុនពេលសម្រេចចិត្តបង្កើតជីវិតថ្មីជាចំណងដៃ​អា​ពា​ហ៍​ពិ​ពាហ៍​​ ។  

១. ការរៀបចំផែនការហិរញ្ញវត្ថុ ៖ ការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារនេះមានរឿងរ៉ាវខ្លះដែលស្វាមីភរិយាថ្មីត្រូវចាប់អារម្មណ៍ ។ ស្ថេរភាពហិរញ្ញវត្ថុសម្រា​ប់​ចំណាយ​លើ​​កូនអា​ចកើតឡើងទៅបានអាស្រ័យលើភាពឆ្លាតវៃរបស់ម្តាយឪពុក ។ ភារកិច្ចដំបូងរបស់អ្នក គឺត្រូវមានឆន្ទៈគ្រប់គ្រងហិរញ្ញវត្ថុ និងចេះរៀបចំផែនការឱ្យ​បា​ន​ល្អ ទោះបីករណីអ្នកបានធ្វើវារួចរាល់ហើយក៏ដោយ ។

បន្ថែមពីនេះស្វាមីភរិយាថ្មោងថ្មីអាចប្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្នែកធានារ៉ាប់រង ដើម្បី​ដឹងពី​គោលការណ៍ធានារ៉ាប់រងអាយុជីវិតរបស់អ្នក និងការសិក្សារបស់កូនអ្នក ។ មួយវិញទៀតម្តាយឪពុកគួរតែគណនាពីប្រាក់ចំណូលសន្សំរួមសម្រាប់កូននៅអាយុ ១៨ឆ្នាំទៅមុខ ។ ទន្ទឹមគ្នានេះអាចបង្កើតគណនីសន្សំណាមួយដើម្បីផ្គត់ផ្គង់ការសិក្សារបស់កូនទៅថ្ងៃមុខ។

២. សិក្សាពីរបៀបចិញ្ចឹមកូន ៖ វាមិនមែនជារឿងអាក្រក់នោះទេពេលអ្នកអានសៀវភៅពីរទៅបីក្បាលទាក់ទងនឹងការចិញ្ចឹមបីបាច់ថែរក្សាកូន ។ ទន្ទឹមគ្នានេះ អ្នកក៏ត្រូវចេះជ្រើសរើស​សៀវភៅនិង​អត្ថបទដើម្បីឱ្យចំណេញពេលវេលាអាន ព័ត៌មានពិតពីអ្នកជំនាញ ។ ទទួលបានការណែនាំពីវិធីសាស្រ្តចិញ្ចឹមកូនពីអ្នកជំនាញនឹងជួយឱ្យម្តាយឪពុកវ័យក្មេង ក្លាយជាមនុស្សមានសមត្ថភាពគ្រប់គ្រាន់ដើម្បីចិញ្ចឹមកូន ។ ក៏ប៉ុន្តែសូម​ចាំដែរថា គ្រប់ក្មេងទាំងឡាយមិនដូចគ្នានោះទេ ពួកគេមានលក្ខណៈពិសេសផ្សេងៗគ្នា ។

៣. ចេះទទួលយកការពិតពីរឿងរ៉ាវជីវិតក្រោយអាពាហ៍ពិពាហ៍ ៖ បុរសនិងស្រី្តជាម្តាយឪពុកនឹងអាចមានអារម្មណ៍ថា ដំណើរជីវិតហាក់ប្រែប្រួលនៅពេលមានកូន ។ អារម្មណ៍ទាំងនេះវានឹងប្រែប្រួល តែវាមិនចម្លែកពេកទេនៅពេលអ្នកជួបរឿងទាំងនោះក្នុងភាពជាម្តាយឪពុក ។ ដំណាក់កាលនេះទាមទារភាពអត់ធ្មត់​ខ្លាំង​ ដើម្បីស្ដារស្ថានការណ៍ដ៏មមាញឹក ឬបង្កើតបរិយាកាសរីករាយនៅក្នុង​ជីវិតថ្មីគ្រួសារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...