ភ្នំពេញ- ឱកាសអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ – Techo Digital Talent Scholarship ចំនួន១៥០កន្លែង តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលរយៈពេល៤ឆ្នាំ ក្នុងឆ្នាំសិក្សា ២០២២ ។ អាហារូបករណ៍នេះ ផ្ដល់ជូនសិស្សឆ្នើមដើម្បីបង្កើនសមត្ថភាពធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថល ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤ ។
ជាមួយគ្នានេះ និស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោនឹងទទួលបានអត្ថប្រយោជន៍ រួមមាន ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភថ្លៃស្នាក់នៅហូបចុកចំនួន ៣២០.០០០ រៀល ក្នុងមួយខែរហូតចប់ថ្នាក់បរិញ្ញាបត្រ ព្រមទាំងទទួលបានកុំព្យូទ័រយួរដៃ១គ្រឿង សម្រាប់ប្រើប្រាស់ក្នុងការសិក្សា ។
ការសិក្សាថ្នាក់អាហារូបករណ៍នេះ នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៤ រួមមាន ទីមួយ. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ១០០កន្លែង មានជំនាញដូចជា ទី១. ទូរគមនាគមន៍ និងបណ្តាញ (Telecommunication and Networking) ទី២. វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science) និងទី៣. ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) ។ ទីពីរ. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចំនួន ២០កន្លែង មានជំនាញដូចជា ទី១. វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science)ទី២. ទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunication and Electronic) និងទី៣. បច្ចេកវិទ្យាព័ត៌មាន (Information Technology)។
ទន្ទឹមគ្នានេះ ទី៣. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ១៥កន្លែង មានជំនាញដូចជា ទី១. វិស្វករបច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង(Information and Communication Engineering) និងទី២. អេឡិចត្រូនិកនិងទូរគមនាគមន៍ (Electronic and Telecommunication)។ និងទី៤. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ចំនួន ១៥កន្លែង មានជំ ទី១. បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology) និងទី២.គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន (Information Technology Management) ។
សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមាននិទ្ទេសរួម A B ឬ C ក្នុងនោះចំពោះសិស្សដែលមាននិទ្ទេសរួម C ត្រូវមាននិទ្ទេស A លើមុខវិជ្ជាវិទ្យាសាស្ត្រ គណិតវិទ្យា និងរូបវិទ្យា ។ លើសពីនេះ ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសា គណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ។ ជាពិសេស ផ្ដល់អាទិភាពនិស្សិតដែលមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព និងនិស្សិតនារីត្រូវបានលើកទឹកចិត្ត។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញ តាមរយៈតំណភ្ជាប់ wWw.cadt.edu.kh/scholarship ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ ០១៥ ៣៣៥ ៨៧៧ ៕



កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 13/09/2024
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/11/2024
សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2025
សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ដើម្បីប្រកបការងារ ឬបង្កើតជាមុខរបរ ពេលនេះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2024
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ក្រសួងទេសចរណ៍ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍សៀងហៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2023
ក្រសួងទេសចរណ៍កម្ពុជា បានប្រកាសទៅដល់សិស្ស និស្សិត បុគ្គលិកជំនាញទេសចរណ៍ និងមន្រ្តីរាជការក្រសួងទេសចរណ៍ទាំងអស់ ពីការផ្តល់អាហារូបករណ៍ចំនួន១០កន្លែង...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2023
ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ ១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិធីសាស្ត្របង្រៀនភាសាបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2026
ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































