ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានសរុបចំនួន ៥០០នាក់ ដើម្បីបង្រៀននៅអនុវិទ្យាល័យនានានៅកម្ពុជា។
សេចក្តីប្រកាសរបស់ក្រសួងអប់រំ បានបញ្ជាក់ថា បេក្ខជនដែលជាប់ក្នុងកម្មវិធីនេះ នឹងទទួលបានការបណ្តុះបណ្តាល តាមប្រព័ន្ធបណ្តុះបណ្តាល ១២+២ ចំនួន ៣០០នាក់ ជំនាន់ទី៣១ និង១២+៤ ចំនួន ២០០នាក់ ជំនាន់ទី៣ សម្រាប់ឆ្នាំ២០២១-២០២២ ។ ការជ្រើសរើសនេះ មានការបណ្ដុះបណ្ដាលរយៈពេល ២ឆ្នាំ និង៤ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមវិទ្យាស្ថានគរុកោសល្យភូមិភាគ និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ។
លក្ខខណ្ឌនៃការជ្រើសរើស គឺបេក្ខជនទាំងពីរភេទត្រូវតែជាសិស្ស មានសញ្ជាតិខ្មែរ មានជីវប្រវត្តិច្បាស់លាស់ មានសុខភាពល្អ និងមិនទាន់មានការងារក្នុងក្របខណ្ឌរដ្ឋ ។ បេក្ខជន ត្រូវមានសញ្ញាបត្រចាប់ពីមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ ឬសញ្ញាបត្រដែលមានតម្លៃសមមូល ឬសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈកម្រិត៣ និងមានអាយុចាប់ពី១៦ ដល់២៥ឆ្នាំ គិតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។
បន្ថែមពីលើនេះ បេក្ខជនអាចជាគ្រូបឋមសិក្សា និងគ្រូមតេយ្យសិក្សា ដែលមានអតីតភាពបម្រើការងារយ៉ាងតិច ០៥ឆ្នាំ បានតែងតាំងស៊ប់ក្នុងក្របខណ្ឌ ហើយមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ ឬសញ្ញាបត្រដែលមានតម្លៃសមមូលឡើងទៅ។
ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ ផុតកំណត់ទទួលពាក្យចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បេក្ខជនអាចទាញយកពាក្យស្នើសុំតាមរយៈតំណភ្ជាប់ https://bit.ly/3yp17ym សម័យប្រឡងធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ៕





កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/08/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...
ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និងឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។
វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2026
ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)
អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសកូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/02/2026
ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...
មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/10/2024
តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...





























