បេក្ខជន ១៨៦០អង្គ/នាក់ នឹងចូលរួមប្រកួតសំណេរនៅលើស្ពានហាលមុខប្រាសាទអង្គរវត្ត ពាក់កណ្តាលខែនេះ

សំឡេងត្រូវបានបង្កើតឡើងដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត AI

គណៈកម្មាការរៀបចំព្រឹត្តិការណ៍ សំណេរអង្គរ បាន​ឱ្យដឹងថា នៅឆ្នាំនេះ មានបេក្ខជន បេក្ខនារី និង​បេក្ខសាមណេ សរុបចំនួន ១៨៦០អង្គ/នាក់ មកពី២៥រាជធានីខេត្តទូទាំងប្រទេស នឹងចូលរួមប្រកួតប្រជែងសរសេរសំណេរ នៅលើស្ពានហាលខាងមុខប្រាសាទអង្គរវត្ត ដែល​គ្រោងប្រព្រឹត្ត​ទៅ​នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ខាងមុខ។

ក្នុងសន្និសីទសារព័ត៌មា​ន​កាលពីចុងសប្តាហ៍នេះ ឯកឧត្តម លឹម ប៊ុនហុក សហស្ថាបនិក និងជាអ្នករៀបចំព្រឹត្តិការណ៍សំណេរអង្គរមានប្រសាសន៍ថា ព្រឹត្តិការណ៍សំណេរអង្គរលើកទី៣ ហាក់មានលក្ខណៈវិសេសវិសាលជាងឆ្នាំកន្លងទៅ ដោយឆ្នាំនេះ មានកុមារអាយុចាប់ពី៥ឆ្នាំ និងមនុស្សធំមានវ័យរហូតដល់៨២ឆ្នាំ រួមទាំងមានជនបរទេសផង បានចូលរួមប្រកួតសរសេរសំណេរជាសាធារណៈនេះ។

ជាមួយ​គ្នា​នេះ បើតាម​ឯកឧត្តម លឹម ប៊ុនហុក សំណេរអង្គរ បានបើកទូលាយជាសាធារណៈ មិនប្រកាន់អាយុ ពណ៌សម្បុរ ឬមជ្ឈដ្ឋានសង្គមណាមួយឡើយ ព្រោះតែគោលដៅសំខាន់បំផុតនៃការរៀបចំព្រឹត្តិការណ៍នេះ គឺចលនាមហាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់អាយុឱ្យចូលរួម ដើម្បីបណ្តុះគំនិត ឱ្យចេះស្រឡាញ់ អភិរក្ស លើកស្ទួយអក្សរសាស្ត្រខ្មែរ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា ក៏​មានប្រសាសន៍ដែរថា សំណេរអង្គរ ជាកម្មវិធីមួយមានអត្ថប្រយោជន៍ និងជាការចូលរួមលើកស្ទួយអក្សរសាស្ត្រខ្មែរ ហេតុដូច្នេះការជ្រើសរើសទីតាំងស្ពានហាលខាងមុខប្រាសាទអង្គរ ពិតជាសាកសម ព្រោះអង្គរជានិមត្តរូបរបស់ជាតិ។ លោកថា សំណេរអង្គរ ក៏ជាការដាស់តឿន ជំរុញលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋខ្មែរឱ្យចូលរួមអភិរក្សអក្សរសាស្ត្រខ្មែរ និងក៏ជាព្រឹត្តិការណ៍មួយ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនារមណីយដ្ឋានអង្គរ។

សូមជម្រាបថា ការប្រកួតសរសេរតាមអានជាសាធារណៈ «សំណេរអង្គរ» បានផ្តើមដំបូងកាលពីឆ្នាំ២០២៤ ដោយកាលនោះមានអ្នក​ចុះឈ្មោះចូលរួមប្រកួតប្រមាណ​ ៨០០នាក់ ហើយ​លើកទី២ ដែលបានធ្វើកាលពីដើមឆ្នាំ២០២៥ មានអ្នក​ចូលរួមប្រមាណ១២២០នាក់។

ព្រឹត្តិការណ៍នេះ ត្រូវ​បាន​រៀបចំ​ឡើងដោយក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ និងចូលរួមគាំទ្រដោយក្រសួងពាក់ព័ន្ធនានា ដើម្បីលើកស្ទួយភាសាខ្មែរ តាមរយៈការសរសេរតាមអាន បង្កើនចំណេះដឹង និងបង្ហាញពលរដ្ឋពីសារ:សំខាន់នៃភាសាខ្មែរ, ហើយ​កម្មវិធីនេះ ក៏ដើម្បីជួយជំរុញសក្ដានុពលទេសចរណ៍ក្នុងស្រុកផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...