ជាឱកាសសម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀនលើមុខវិជ្ជាមនុស្សសាស្រ្ត ព្រមទាំងអ្នកដឹកនាំជំនាន់ក្រោយទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ប្រកាសបើកដាក់ពាក្យ សម្រាប់ការចូលរួមវគ្គសិក្សាជាស៊េរី ៖ «មេរៀនអតីតកាល មាគ៌ាឆ្ពោះទៅអនាគត» ដែលជាកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន សម្រាប់អ្នកមានចំណាប់អារម្មណ៍លើយុត្តិធម៌អន្តរកាលនៅកម្ពុជា។
វគ្គសិក្សានេះនឹងជួយឱ្យយល់ដឹងកាន់តែស៊ីជម្រៅអំពីដំណើរការ ដែលជួយឱ្យកម្ពុជាដើរឆ្ពោះទៅការស្ថាបនាវប្បធម៌សន្តិភាព និងការការពារ។ ទទួលបានការបង្កើនសមត្ថភាពក្នុងការបង្រៀនមេរៀនពីអតីតកាលនៃរយៈកាល ៥០ ឆ្នាំកន្លងមក និងអនុវត្តចំណេះដឹងទាំងនេះប្រកបដោយអត្ថន័យ និងមានឥទ្ធិពល។

វគ្គបណ្តុះបណ្តាលមានរយៈពេល៣០ម៉ោង ដោយមាន ១០មេរៀន និងត្រូវសិក្សារយៈពេល ១០ថ្ងៃពេញ។ វគ្គបណ្តុះបណ្តាលនេះ សិក្សាជាភាសាអង់គ្លេស ដោយមិនគិតថ្លៃ នៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. (ចំនួនមានកំណត់)។
សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គសិក្សា និងការចុះឈ្មោះ សូមចុចទីនេះ ។
វគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមករា រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦៕































