កម្ពុជា​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ 5G ហេដ្ឋារចនាសម្ព័ន្ធគ្រឹះសម្រាប់អនាគត​ឌីជីថល នវានុវត្តន៍ និង​កាលានុវត្ត​ភាព​របស់ប្រជាជន​កម្ពុជា

ក្នុងវេទិការដ្ឋាភិបាលឌីជីថល ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានសម្ពោធ​​ដាក់​ឱ្យ​ដំណើរ​ការ​ជាផ្លូវការ នៃ​ការ​ធ្វើ​ប្រតិបត្តិការ​សេវាទូរស័ព្ទចល័តជំនាន់ទី៥ ឬសេវា 5G ជាផ្លូវការ​នៅ​កម្ពុជា ដោយចាត់ទុកថា សេវា 5G មិន​ត្រឹមតែជា អ៊ីនធឺណិតល្បឿនលឿន ប៉ុន្តែសេវានេះ នឹងក្លាយ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​គ្រឹះ​សម្រាប់​អនាគត​ឌីជីថល នវានុវត្តន៍ និង​កាលានុវត្តភាព​ថ្មីៗ​របស់ប្រជាជន​កម្ពុជា។

ថ្លែង​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ 5G ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា បច្ចេកវិទ្យា​ឌីជីថល មិន​មែនជា​ជម្រើសទៀតទេ ប៉ុន្តែជាធាតុផ្សំចាំបាច់ ដែលគ្រប់ប្រទេសលើពិភពលោក​បាន​យកចិត្តទុកដាក់ប្រើប្រាស់ និង​អភិវឌ្ឍ ដើម្បីជំរុញ​កំណើនសេដ្ឋកិច្ច និង​វឌ្ឍនភាពសង្គមរបស់ខ្លួន។ ចំពោះ​កម្ពុជា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសង្គម​សេដ្ឋកិច្ច និង​ឌីជីថល និងគោល​នយោបាយ​រដ្ឋាភិបាលឌីជីថល បានកំណត់ទិសដៅ និង​អាទិភាពការងារយ៉ាងច្បាស់ ដើម្បីសម្រេចបាន​នូវ​ចក្ខុវិស័យបរិវត្តកម្មឌីជីថលរបស់ជាតិ។

ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានធ្វើបរិវត្តកម្មឌីជីថល ដោយ​ក្នុងរយៈពេល​៥ឆ្នាំកន្លងមក​នេះ ក្រសួងបានធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅ​នៅក្នុងវិស័យ​គមនាគមន៍ តាមរយៈ​ការពង្រឹងនិយ័ត្នកម្ម និង​ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បន្ថែមនៅទូទាំងប្រទេស ហើយផ្អែក​តាម​អនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងកម្មវិធីបិទមហាសន្និបាតបូកសរុបលទ្ធផល​ការងាររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងនឹងដាក់​ឱ្យ​ដំណើរការ សេវា 5G ចាប់ពីខែមករា ឆ្នាំ២០២៦តទៅ។

បើតាម​ការប្រកាស​របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មុន​នឹង​ដាក់​ឱ្យដំណើរការ​សេវាទូរសព្ទ​ចល័ត​ជំនាន់ទី៥ ឬសេវា 5G ខ្លួនបានសិក្សាយ៉ាងស៊ីជម្រៅអំពី​វិធីសាស្ត្រក្នុង​ការដាក់ឱ្យដំណើរ ក៏​ដូចជា​បាន​ប្រមូលធាតុចូលពី​គ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ព្រមទាំង​បាន​ធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករនីមួយៗ ដើម្បីធានាបានថា សេវា 5G អាចត្រូវបានដាក់ឱ្យដំណើរ​ការ​ជោគជ័យនៅក្នុងប្រទេសកម្ពុជា។

សេវា 5G​ នេះ ​នឹង​ផ្តល់​អត្ថប្រយោជន៍សំខាន់ៗដូចជា ល្បឿនទិន្នន័យលឿនបំផុត ពោលគឺលឿន​ជាងសេវា 4G ដល់ទៅ ១០ ដង អនុញ្ញាតឱ្យទាញឯកសារ ទស្សនាវីដេអូ និងប្រើសេវាឌីជីថលបានរលូនជាងមុន។ រយៈពេល​នៃការឆ្លើយតប (Latency) ទាបខ្លាំង ដោយបណ្តាញឆ្លើយតប​ជាក់ស្តែងសមស្របសម្រាប់សេវាជាច្រើន ដូចជា ការសង្គ្រោះបន្ទាន់ និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ ជាដើម។ ការប្រើប្រាស់ឧបករណ៍បានច្រើនជាងមុន ព្រោះសេវា 5G អាចតភ្ជាប់ឧបករណ៍រាប់លានក្នុងមួយគីឡូម៉ែត្រការ៉េ ជាជំហានដ៏សំខាន់សម្រាប់ទីក្រុងឆ្លាតវៃ កសិកម្មឌីជីថល និងរោងចក្រឆ្លាតវៃ ជាដើម។

សេវា 5G​ ក៏នឹង​ចូលរួមជំរុញឧស្សាហកម្មនិងស្នូលអេកូឡូស៊ីឌីជីថល ដោយជួយបង្កើនប្រសិទ្ធភាពវិស័យផលិត ដឹកជញ្ជូន Fintech e-Commerce និង Startup នវានុវត្តន៍ ជាមួយ​នឹងការលើកកម្ពស់សេវាសាធារណៈ e-Health, e-Education, e-Government និងសេវាឌីជីថលរដ្ឋទាំងមូល នឹងកាន់តែមានប្រសិទ្ធភាព និងលឿនជាងមុន។

ពិសេសទៅទៀតនោះ គេរំពឹងថា សេវា 5G នឹងពង្រឹងភាពរឹងមាំសេដ្ឋកិច្ចជាតិ ដោយទាក់ទាញវិនិយោគ កសាងឱកាស​ការងារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។