រាជធានីខេត្ត​ទាំង២៥ ទូទាំងប្រទេស​កម្ពុជា បានបញ្ចប់​ការ​បន្ទោបង់ពាសវាលពាសកាល

គិត​មក​ដល់ពេលបច្ចុប្បន្ន​នេះ រាជធានី​ខេត្ត​ទាំង​២៥ នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​សម្រេច​បញ្ចប់​ការ​បន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងនោះមានភូមិ​ចំនួន ១៤ ៥៧៦ ឃុំចំនួន ១៦៥២ ស្រុកចំនួន១៦៣ ក្រុងចំនួន៣៣ និង​ខណ្ឌចំនួន១៤, នេះ​បើតាម​ការ​លើកឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សារលិខិតអបអរសាទរទិវាជាតិ​លើក​កម្ពស់​អនាម័យ​ជនបទ លើកទី១៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ​ចាត់ទុកថា នេះជា​សមិទ្ធផល​ជាប្រវត្តិសាស្រ្ត​បន្ថែម​ថ្មី​មួយ​ទៀត​របស់​កម្ពុជា ខណអត្រា​គ្របដណ្តប់​អនាម័យ​ជនបទបាន​កើន​ឡើង​ពី៩០ភាគរយ នៅ​ឆ្នាំ​២០២៤ ដល់៩៥ភាគរយ ក្នុងឆ្នាំ​២០២៥នេះ នឹង​ឱ្យសម្រេច​បាន​១០០ភាគរយ នៅ​ឆ្នាំ​២០៣០។

សមិទ្ធផល​ដែលសម្រេច​បាន​នេះ បញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់ថា រាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធ​ទាំងអស់ ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេសផងដែរ បាន​រួមគ្នា​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​លើក​កម្ពស់​អនាម័យ​ជនបទប្រកបដោយ​ការយកចិត្ត​ទុកដាក់ខ្ពស់ ស្របតាម​គោលនយោបាយ​យុទ្ធសាស្រ្ត ផែនការ​សកម្មភាព និងយន្តការដែលបានដាក់ចេញ​នាពេល​កន្លងមក។ លទ្ធផលនេះ ក៏​បានបង្ហាញ​ឱ្យ​ឃើញ​ការ​ប្រែប្រួល​ជាវិជ្ជមាន​នូវ​កម្រិត​នៃការ​យល់ដឹង​អំពីការ​ប្រតិបត្តិអនាម័យល្អ។

សូមជំរាបជូនថា រាជរដ្ឋាភិបាល​បាន​កំណត់​យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធ​ទិវាជាតិ​លើក​កម្ពស់​អនាម័យជនបទ ក្នុង​គោលបំណង​ដើម្បីផ្សព្វផ្សាយ និង​បង្កើន​ការយល់ដឹង​អំពីសារៈសំខាន់ នៃការ​លើក​កម្ពស់​អនាម័យជនបទ និង​រួមគ្នា​ធ្វើឱ្យ​ស្ថានភាពអាម័យ​នៅ​កម្ពុជា​កាន់តែ​ប្រសើរឡើង ដើម្បីឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ​ដែលបាន​កំណត់​ក្នុងគោលនយោបាយជាតិស្តីពី​ការ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ។

ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា ការលើក​កម្ពស់​អនាម័យ​ជនបទ នៅតែជា​ការងារ​អាទិភាព​របស់រាជរដ្ឋាភិបាល, ជាក់ស្តែង យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ និងកម្មវិធីនយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា​សម្រាប់ការកសាង និង​ការការពារ​មាតុភូមិ​ឆ្នាំ​២០២៣-២០២៨ បានបញ្ជាក់​យ៉ាង​ច្បាស់អំពី​ការ​បន្ត​ជំរុញ​ការ​អភិវឌ្ឍជនបទ តាមរយ​ការ​កែលម្អ​លក្ខខណ្ឌ​នៃការ​រស់​នៅ​របស់​សហគមន៍​ជនបត ដោយផ្តោត​ជាសំខាន់​លើ​ការ​ពង្រីក​វិសាលភាព នៃការផ្តល់​សេវាផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ឱ្យ​បាន​១០០ភាគរយ នៅ​ឆ្នាំ២០៣០៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *