រដ្ឋមន្រ្តីក្រសួងអប់រំ ជំរុញគណៈគ្រប់គ្រងឱ្យប្រែក្លាយវិទ្យាល័យ ហ៊ុន សែន សេរីភាព ទៅជាវិទ្យាល័យបច្ចេកវិទ្យាអប់រំសាកល្បង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងកម្មវិធីទស្សនកិច្ច គម្រោងសាកល្បងស្តីពីបរិវត្តកម្មឌីជីថលសាលារៀន និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ដោយ​ជំរុញ និងលើកទឹកចិត្តដល់គណៈគ្រប់គ្រងឱ្យរៀបចំផែនការមេក្នុងការប្រែក្លាយវិទ្យាល័យ ហ៊ុន សែន សេរីភាព ទៅជាវិទ្យាល័យបច្ចេកវិទ្យាអប់រំសាកល្បង ដើម្បីផ្ដល់ឱកាសឱ្យសិស្សបានរៀនសូត្រដោយផ្សារភ្ជាប់នឹងបច្ចេកវិទ្យា។

ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នផ្សព្វផ្សាយអប់រំនៅកម្ពុជា (EBC) កម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថលត្រូវបានដាក់ឱ្យដំណើរការសាកល្បង នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលក្នុងនោះ មានសកម្មភាពសំខាន់ៗដូចជា ៖ ការបណ្តុះបណ្តាលធនធានមនុស្សក្នុងការផលិតមាតិកាអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស(គ្រូបង្រៀន) ពីរបៀបប្រើប្រាស់ថ្នាលគ្រប់គ្រងការសិក្សា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជាការបំពាក់កុំព្យូទ័រ ថាប្លែត អគ្គិសនី ការតភ្ជាប់អ៊ីនធឺណិត និងការតម្លើង WiFi នៅទូទាំងវិទ្យាល័យ។

តាមរយៈលទ្ធផលនៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីសាកល្បងនេះ បានបង្ហាញឱ្យឃើញបច្ច័យវិជ្ជមាននៃការចាប់យកបច្ចេកវិទ្យាឌីជីថល និងទទួលបានការគាំទ្រពីគណៈគ្រប់គ្រងវិទ្យាល័យ គ្រូបង្រៀន សិស្ស អាណាព្យាបាល និងសហគមន៍សិក្សានានា លើការប្រើប្រាស់ថ្នាលគ្រប់គ្រងការសិក្សានិងមាតិកាឌីជីថលសម្បូរបែប ដែលជាឃ្នាស់ជំរុញការបង្រៀននិងរៀនតាមបែបស្វ័យសិក្សាគ្រប់ពេលវេលានិងគ្រប់ទីកន្លែង ចំណេញពេលវេលា ថវិកា និងលើកកម្ពស់គុណភាពសិក្សា ចរិយា សីលធម៌ របស់សិស្សានុសិស្ស។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានសហការគ្នាក្នុងការចូលរួមលើកកម្ពស់បរិវត្តកម្មអប់រំប្រកបដោយគុណភាព។ ក្រោមការជួយទំនុកបម្រុងពីសំណាក់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអតីតសិស្សនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពផងដែរនោះ បានជួយគាំទ្រដល់សាលាដែលអាចប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ក្នុងការរៀននិងបង្រៀន។ ឯកឧត្តមបញ្ជាក់ថា នេះជាការអនុវត្តជាក់ស្ដែងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលផ្ដោតលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយសកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលសិក្សារបស់សិស្សដែលទទួលបាននិទ្ទេស A B C លើអាត្រាថ្នាក់ជាតិ ១៤%។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្រ្តី​បានស្នើ​ឱ្យ​ថ្នាក់ដឹកនាំសាលាបន្តខិតខំបន្ថែមទៀតដើម្បីកែលម្អឆ្ពោះទៅរកលទ្ធផលថ្នាក់ជាតិឱ្យកាន់តែប្រសើរឡើងដោយអនុវត្តការកែលម្អម៉ោងសិក្សា បង្រៀនម៉ោងបន្ថែម មានក្លិបសិក្សា ការស្វ័យសិក្សា ពង្រឹងមូលដ្ឋានគ្រឹះសិស្ស ដាក់បញ្ចូលនូវបញ្ញាសិប្បនិម្មិត (AI) ក្នុងការរៀននិងបង្រៀន ក៏ដូចជារកចំណុចខ្លាំងរបស់សិស្ស និងប្រើឱ្យចំចំណុចខ្លាំងរបស់គ្រូ ព្រោះសិស្សម្នាក់ៗមានទេពកោសល្យរៀងៗខ្លួន ដោយត្រូវផ្ដល់ឱកាសដល់ពួកគាត់ទៅតាមចំណង់ចូលចិត្ត ភ្ជាប់ជាមួយការបណ្ដុះបណ្ដាលសីលធម៌ ចរិយាធម៌៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *