ភ្នំពេញ៖ យុវជនសតវត្សទី២១ កំពុងតែទទួលបានការអប់រំជំនាញផ្សេងៗលើគ្រប់វិស័យទាំងអស់ ហើយក្នុងនាមជាយុវជនត្រូវមានគំនិតនិងស្មារតីប្រកួតប្រជែងគ្រប់សកម្មភាពសិក្សានិងការងារទើបសង្គមជាតិរីកចម្រើន។ នេះជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងសិក្ខាសាលាអនឡាញស្ដីពីការជ្រើសរើសជំនាញ និងអាជីពការងារសម្រាប់សិស្សវិទ្យាល័យ ធ្វើឡើងនៅថ្ងៃពុធ ទី១៤ ខែកក្កដាកន្លងទៅ។ ខាងក្រោមនេះ ជាចំណេះដឹងមូលដ្ឋានសំខាន់ៗដែលយុវជនកម្ពុជាត្រូវប្រកាន់ខ្ជាប់សម្រាប់អប់រំឥរិយាបថរស់នៅផ្ទាល់ខ្លួន ដែលលោកបណ្ឌិត យង់ ពៅ មានប្រសាសន៍។

១. កុំរស់ ដើម្បីរស់ ត្រូវរស់ដើម្បីរីកចម្រើន៖ កាលណាយុវជនកម្ពុជាមានចំណេះដឹង ចេះបណ្ដុះគំនិត និងរស់នៅរក្សាសកម្មភាពប្រកួតប្រជែងដោយវិជ្ជមាននៅក្នុងសង្គម ពួកគេនឹងកាន់តែអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួនរីកចម្រើនជានិច្ច។ គុណភាពជីវិតយុវជនការរស់នៅប្រកបដោយភាពពេញលេញ នោះសង្គមនឹងពោរពេញទៅដោយយុវជនដែលមានគុណភាពនិងចេះអភិវឌ្ឍខ្លួន។
២. កុំធ្វើការ ឬរៀនឱ្យតែរួចតែខ្លួន ត្រូវប្រឹងរៀនឱ្យបានច្រើន និងធ្វើការងារ៖ មនុស្សត្រូវតាំងចិត្តធ្វើកិច្ចការងាររបស់ខ្លួនឱ្យបានល្អ និងប្រឹងប្រែងធ្វើការឱ្យអស់ពីលទ្ធភាព។ យុវជនត្រូវខិតខំសិក្សារៀនសូត្រដើម្បីសម្រេចលទ្ធផលការងារនានាឱ្យបានច្រើនតាមតែអាចធ្វើបាន ដោយសារចំណេះដឹងបានមកពីការសិក្សានាំឱ្យកើតប្រយោជន៍ល្អៗសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
៣. កុំប្រកាន់ទស្សនៈចេះច្រើន ហត់ច្រើន ត្រូវយល់ថាធ្វើការងារច្រើនបានផលច្រើន៖ នៅពេលដែលមនុស្សមានការគិតវិជ្ជមាន នៅពេលមានចេះជំនាញច្រើន អាទិភាពការងារក៏មានច្រើនទៅតាមនោះដែរ ជាពិសេសទទួលបានបទពិសោធន៍ និងចំណេះដឹងច្រើនទៅពីការងារ។
៤. គ្មានអង្គភាពណា ឬក្រុមហ៊ុនណាចង់បានមនុស្សខ្ជិល មនុស្សខ្ជីខ្ជាមកបំពេញការងារនោះទេ៖ មនុស្សឧស្សាហ៍ព្យាយាមជាមនុស្សដែលទទួលបានការយកចិត្តទុកដាក់ និងអាទិភាពខ្ពស់នៅក្នុងការងារ។ យុវជនត្រូវជម្នះភាពខ្ជិលច្រអូសនោះ ចាប់យកគំនិតច្នៃប្រឌិតនិងប្រកួតប្រជែងដើម្បីឱ្យមានភាពសកម្មទើបខ្លួនឯង អាចក្លាយជាបុគ្គលឆ្នើមនៅក្នុងសង្គម៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2026
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

ឱកាសសម្រាប់យុវជននៅខេត្តស្ទឹងត្រែង រៀនជំនាញចំនួន ៩ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/07/2026
សម្រាប់យុវជន ក៏ដូចជាសាធារណជនទូទៅរស់នៅក្នុងខេត្តស្ទឹងត្រែង ដែលចង់ទទួលបានជំនាញប្រចាំជីវិត ពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើសនិស្សិតអន្តរជាតិ២ពាន់នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2026
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/05/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2024
A*STAR Computing and Information Science (ACIS) បានប្រកាសផ្តល់អាហារូបករណ៍ដល់អ្នកមានបំណងចង់បន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកុំព្យូទ័រ និងវិទ្យាសាស្រ្តព័ត៌មាន។

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2026
តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៣០កន្លែងនៅសាកលវិទ្យាល័យសៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/12/2023
កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/06/2026
សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យអាហារូបករណ៍សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅលើការ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































