TVET អាចធ្វើ​ឱ្យ​យុវជនផ្លាស់ប្តូរជីវភាពគ្រួសារ ពីខ្វះខាត ទៅរីកចម្រើន

បច្ចេកវិទ្យាកាន់តែរីកចម្រើន គេមើលឃើញថា ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈពិតជាមានសារៈសំខាន់ណាស់ក្នុងជីវភាពរស់ប្រចាំថ្ងៃ ។ ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ មិនត្រឹមតែកំពុងមានតម្រូវការទីផ្សារការងារខ្ពស់ប៉ុណ្ណោះទេ តែអ្នកសិក្សា​ថែមទាំងអាចយកមកប្រកបមុខរបរបានយ៉ាងល្អប្រសើរថែមទៀត។

លោក រស់ ប៉ែត នាយកវិទ្យាស្ថានអភិវឌ្ឍន៍​មុខជំនាញកម្ពុជា-ថៃ លើកឡើងថា ជាការសង្កេតរបស់លោក សិស្សដែលបញ្ចប់ការសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលចូលទៅកាន់ទីផ្សារការងារ គឺពិតជាមានតម្រូវការខ្ពស់។ លោកថា សូម្បីតែសិស្ស​ដែលកំពុងសិក្សា ក៏​ទទួលបានការងារធ្វើដែរ តាមរយៈ​ការ​ធ្វើ​កម្មសិក្សា ដោយសារការបណ្តុះបណ្តាល​ TVET មានគោលដៅសំខាន់បំផុត គឺបណ្តុះបណ្តាលផ្សារភ្ជាប់​ទៅនឹង​វិស័យ​ឯកជន ក៏​ដូចជា​ឧស្សាហកម្ម។

ក្នុងនោះលោក រស់ ប៉ែត ក៏​បានអំពាវនាវ​ដល់យុវជនទាំងអស់ ដែល​ពុំ​ទាន់មានជំនាញ និង​មានជំនាញតិចតួច សូម​ចាប់អារម្មណ៍ទៅលើជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រោះតែជំនាញទាំងអស់នេះ ជាឱកាសធ្វើឱ្យ​យុវជន​មានការផ្លាស់ប្តូរទាំងចំណេះដឹង ចំណេះធ្វើ និង​ឱកាស​ការងារ ពិសេស​គឺផ្លាស់ប្តូរជីវភាពគ្រួសាររបស់យុវជនតែម្តង។

ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ គឺជាកត្តាមិនអាចខ្វះបានក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គម និង​ជំរុញ​ឱ្យ​អ្នកសិក្សា​ទទួល​បាននូវចំណេះដឹង ជំនាញបច្ចេកទេស​ជាមួយ​សមត្ថភាពពិតប្រាកដ ដើម្បីក្លាយ​ខ្លួនជា​ពលករ​ជំនាញ អ្នក​បច្ចេកទេស ព្រមទាំង​ចូលរួមចំណែកយ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍសង្គម និង​សេដ្ឋកិច្ចជាតិ។ ដោយមើលឃើញពីកត្តានេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាអាទិភាពខ្ពស់បំផុតក្នុងគ្រប់ក្របខណ្ឌគោលនយោបាយជាតិ។ ជាក់ស្តែង ដើម្បីជំរុញកម្លាំងពលកម្មប្រកបដោយសមត្ថភាព គុណភាព និងផលិតភាពខ្ពស់ រាជរដ្ឋាភិបាលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណ និងបានប្រកាសធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារក្រីក្រចំនួន ១លាន៥សែននាក់។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា បច្ចុប្បន្ន​នៅគ្រប់សាលាបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ សុទ្ធតែមានមេរៀន, មានគ្រូ, មានថ្នាក់ និង​មានរោងជាង។ ជាមួយ​គ្នានេះ ក្រសួងការងារ ក៏​បានចុះកិច្ចព្រមព្រៀង MoU ជាមួយ​វិស័យ​ឯកជន ដើម្បីធ្វើយ៉ាងណាឱ្យ​សិស្ស​ដែល​រៀនជំនាញបច្ចេកទេស មានកន្លែងហាត់ការ មានកន្លែង​ចុះ​ធ្វើ​កម្មសិក្សា ដើម្បីធានាថា សិស្សពេលដែលរៀនចប់ គឺអាចធ្វើការងារបាន។

ពេលដែលគាត់ទៅហាត់ការនេះ គឺម្ចាស់រោងចក្រ ម្ចាស់ក្រុមហ៊ុន គេអាចសម្លឹងមើលឥរិយាបទរបស់គាត់ គេអាចសម្លឹងមើលជំនាញរបស់គាត់ ហើយបើសិនជាគេយល់ថា គាត់ជាមនុស្សដែលមានឥរិយាបទ មានជំនាញទន់ មានសមត្ថភាព នោះគេនឹងកំណត់ដើម្បីទទួលយកគាត់ធ្វើជាបុគ្គលិកតែម្តង

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

បើតាម​ប្រសាសន៍របស់ ឯកឧត្តម ហេង សួរ យន្តការនេះ នឹងធ្វើ​ឱ្យយុវជនរបស់យើងដែលរៀនចប់ គឺអាចនឹងមានការងារធ្វើភ្លាមៗតែម្តង ។ ហើយចំណែកអ្នកដែលមិនទាន់បានការងារធ្វើភ្លាមៗ យើងមានទីភ្នាក់ងារជាតិមុខរបរនិងការងារ ដើម្បីចុះឈ្មោះបងប្អូនដែលកំពុងរៀនទៅស្វែងរកការងារ ពោលគឺនៅពេលដែលសិស្សនិស្សិតរៀនជិតចប់ គឺទីភ្នាក់ងារជាតិ និងមុខរបរ នឹងជួយផ្គូរផ្គងការងារដែលមាន ជាមួយ​នឹងអ្នកដែលកំពុងរៀន ដើម្បីធានាថា ពេលរៀនចប់ ពួកគេមានការងារធ្វើភ្លាម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០ កន្លែង សិក្សា​នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2026

សម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និងមានបំណងចង់បន្តការសិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង