អ្នកស្រី សរ ម៉ុន្ថា ៖ ចំណេះដឹងអប់រំកុមារជាជំនាញ​ពិសេសសម្រាប់​ទាំងអស់គ្នា​

ភ្នំពេញ – ជំនាញអប់រំកុមារមិន​មែនសម្រាប់តែគ្រូមត្តេយ្យ​សិក្សា ឬ​គ្រូបឋមសិក្សា​នោះទេ តែជំនាញ​មួយ​នេះ​ចាំបាច់ដែល​ឪពុកម្តាយនិងអាណាព្យាបាលគួរ​ចេះ​ ​ដើម្បី​​ជួយកុមារ​ឱ្យ​មានភាពវៃឆ្លាត និង​ក្លាយ​ជាមនុស្ស​ល្អ​នៅ​ក្នុ​ងសង្គម។ អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដា​កម្ពុជា ​មានប្រសាសន៍ថា កា​រ​អប់រំកុមារនៅប្រទេសជឿនលឿន ម្តាយឪពុកបាន​អប់រំកូន​តាំងតែពីនៅក្នុងផ្ទៃ ហើយការ​អប់រំ​កុមារនេះចាប់ផ្តើមពីមនុស្សគ្រប់រូប។

​អ្នកជំនាញ​ផ្នែកអប់រំ​កុមារ​រូបនេះ បានបញ្ជាក់​ថា ដំណាក់កាលអប់រំកូនបានល្អនិងមានប្រសិទ្ធភាពបំផុតចាប់តាំងពីនៅ​ក្នុង​ផ្ទៃម្តាយរហូត​ដល់​អាយុ​បីឆ្នាំ។ ម្តាយ​ឪពុក​ ឬអាណាព្យាបាល គួរ​​តាមដានការលូតលាស់របស់កុមារ​ ពិសេស​ការ​លូតលាស់ខួរក្បាល និងអត្តចរិត។

“កូនអាចរៀនពីម្តាយឪពុក ដូច្នេះម្តាយឪពុកគួរដឹងពេលកូនអាយុពីសូន្យទៅបីឆ្នាំ ។ កុមាននៅអាយុហ្នឹង គាត់រីករាយក្នុងការអាននិងការរៀនសូត្រ ហើយ​ក៏មា​ន​ចំណាប់​អារម្មណ៍អានសៀវភៅខ្លាំងដែរ…”

អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដា​កម្ពុជា

ដើម្បីសិក្សាជំនាញអប់រំកុមារបានប្រសើរ អ្នកស្រី សរ ម៉ុន្ថា បានឱ្យដឹងថា បុគ្គលត្រូវតែមាន​លក្ខណៈ​សម្បត្តិមួយចំនួន ដូចជា មនុស្សពូកែ​និយាយស្តីល្អ មាន​ឥរិ​យា​ប​ថល្អ មានការគិតវិជ្ជមាន និងមានអត្តចរឹករុសរាយរាក់ទាក់ ។ ជំនាញអប់រំកុមារតូច អាចសិក្សានៅគរុកោសល្យមត្តេយ្យសិក្សា និងនៅតាមស្ថាប័នឯកជន​មួយចំនួន ។

អ្នកស្រី សរ ម៉ុន្ថា បានបញ្ជាក់ចំណុចនេះថា ៖

“គ្រូគឺគម្រូ ពេលជ្រើសរើសយើងមើលទៅលើភាពជាអ្នកដឹកនាំរបស់គាត់! យើងមើលទៅលើការនិយាយស្តី ទាំងឥរិយាបថ អ្វីដែលសំខាន់ គឺអាកប្បកិរិយា ឥរិយាបថ ហ្នឹងហើយ រាប់​តាំងពីការរៀបចំខ្លួន ការស្លៀកពាក់ ជាពិសេសគឺការទំនាក់ទំនងជាមួយក្មេង…”

សម្រាប់ជំនាញ​អប់រំកុមារតូចនេះ បើនិយាយពីទីផ្សារ​ការងារវិញ អ្នកស្រី សរ ម៉ុន្ថា មើលឃើញថា ប្រសិនបើ​ចេះ​ជំនាញនេះ គឺអាច​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​ឯកជន ឬ​សាលា​រៀន​ឯកជន​នានា ។ បើ​ការងាររដ្ឋវិញ ​កំពុង​ត្រូវការធនធាន​មនុស្ស​ផ្នែកនេះ​ជា​ច្រើន។

ត្រឡប់មក​និយាយ​អំពីការ​អប់រំ​កុមារតូចរបស់ឪពុកម្តាយវិញ អ្នកស្រី សរ ម៉ុន្ថា យល់ថា ម្តាយឪពុកគ្រប់រូបគួរ​គិត​នៅ​ក្នុង​ចិត្ត​ថា សកម្មភាពចិញ្ចឹមកូនប្រៀបដូច​ជា​ការបណ្តុះ​ភាពជា​​អ្នក​ដឹក​នាំ​ដ៏ល្អ​ម្នាក់នៅថ្ងៃអនាគត រាល់សកម្មភាពដែលម្តាយឪពុកគិត រាល់សកម្មភាពឆ្លើយតបជាមួយកូន ត្រូវបា្រកដថា សកម្មភាពទាំង​នោះពោរពេញដោយក្តីស្រឡាញ់ពិតប្រាកដ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2026

យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។